ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​លីបង់


ផ្សែង​ហុយ​ឡើង​នៅ​ទីតាំង​មួ​យដែល​ត្រូវបាន​វាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅភាគខាងត្បូង​ Kfar Kila ប្រទេស​លីបង់កាលពីថ្ងៃទី​០៨ សីហា ឆ្នាំ២០២៤។
ផ្សែង​ហុយ​ឡើង​នៅ​ទីតាំង​មួ​យដែល​ត្រូវបាន​វាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅភាគខាងត្បូង​ Kfar Kila ប្រទេស​លីបង់កាលពីថ្ងៃទី​០៨ សីហា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កងទ័ព​របស់​ខ្លួន​បាន​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទីដៅ​នានា​របស់​ក្រុម Hezbollah នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​របស់​លីបង់​បាន​បញ្ជាក់​ថា​ការវាយ​ប្រហារ​មួយ​នៃ​ការវាយ​ប្រហារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង Doueir បាន​កម្ទេច​ផ្ទះ​មួយ​ខ្នង ​ក៏ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​ពី​ការខូចខាត​ទេ។

យោធា​អ៊ីស្រាអែល​ក៏​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា​ខ្លួន​បាន​ធ្វើការ​វាយឆ្មក់​នៅ​ក្នុង​តំបន់ Rafahនៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ជា​ទីកន្លែង​ដែល​ពួក​គេ​បាន​ប្រយុទ្ធ​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​អស់​ជា​ច្រើន​ខែ។ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ក៏​បាន​បំផ្លាញ​ទីតាំង​បាញ់​កាំភ្លើង​របស់​ជន​សកម្ម​ប្រយុទ្ធ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង។

ក្រុម​ផ្តល់​ជំនួយ World Central Kitchen បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សមាជិក​ម្នាក់​នៃ​ក្រុម​មើល​ឃ្លាំង​ដែល​ជា​ជនជាតិ​ប៉ាឡេស្ទីន​បាន​ត្រូវ​សម្លាប់​នៅ​កណ្តាល​តំបន់​ហ្កាហ្សា។ ក្រុម​នោះ​បាន​និយាយ​ទៀត​ថា​ខ្លួន​កំពុង​ស្វះស្វែង​រក​សេចក្តី​លម្អិត​អំពី​ការស្លាប់​របស់​លោក Nadi Salloutហើយ​ថា​ខ្លួន​ជឿជាក់​ថា​លោក​បាន​ចេញពី​ធ្វើការនៅ​ពេល​នោះ។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន«មិន​បាន​ដឹង​ពី​ឧបទ្ធវហេតុ​ណាមួយ​ដែល​ក្នុង​នោះ​បុគ្គលិក​របស់​អង្គការ​នោះ​បាន​ជួប​គ្រោះថ្នាក់​ក្នុង​អំឡុង​នៃ​ការបំពេញ​ការងារ​របស់​លោក​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ»។

ក្រុម Hezbollah បាន​ប្តេជ្ញាឆ្លើយតប​វិញ ខណៈដែល​អ៊ីស្រាអែល​បាន​សន្យា​កម្ចាត់​លោក Yahya Sinwar​ មេដឹកនាំ​ដែល​ទើបតាំង​ថ្មី​របស់​ក្រុម​ហាម៉ាស់៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG