រដ្ឋាភិបាលអាល្លឺម៉ង់បានថ្កោលទោសការរំលោភបំពានដោយត្រង់ៗមិនដែលមានពីមុនមករបស់ប្រទេសវៀតណាមលើច្បាប់របស់ប្រទេសអាល្លឺម៉ង់ និងច្បាប់អន្តរជាតិ ដោយសារតែវៀតណាមបានចាប់ពង្រត់ពលរដ្ឋវៀតណាមម្នាក់ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងទីក្រុងប៊ែរឡាំង។
លោកស្រី Virginia Bennett ឧបការីរដ្ឋមន្រ្តីការបរទេសស្តីទីអាមេរិកទទួលបន្ទុកផ្នែកលទិ្ធប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានបញ្ជាក់ពីការបង្ហោះសារមួយចំនួនរបស់ក្រុមរិះគន់រដ្ឋាភិបាលវៀតណាម ដោយនិយាយថា «អាជ្ញាធរបានរារាំងបុគ្គលមួយចំនួនមិនឲ្យជួបជាមួយខ្ញុំ»។
រដ្ឋាភិបាលទីក្រុងហាណូយបានបញ្ចេញប្រតិកម្មជាផ្លូវការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បី«កំណត់អត្តសញ្ញាណ» និង «ចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹង» ជនជាតិវៀតណាមដែលបានបញ្ចេញយោបល់លើទំព័រហ្វេកប៊ុកប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឥស្សរជនល្បីៗរបស់វៀតណាមកំពុងបង្ហាញពួកអ្នកគាំទ្ររបស់ខ្លួនរាប់លាននាក់ពីជំហររបស់ខ្លួនលើការសម្រេចដ៏សំខាន់របស់តុលាការកាលពីសប្តាហ៍មុនដែលផ្តល់ជ័យជម្នះដល់ប្រទេសហ្វីលីពីនលើការទាមទារសមុទ្រចិនខាងត្បូងដ៏ច្រើនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។
អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger បានបដិសេធថាលោកមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយរដ្ឋាភិបាលចិន ដែលត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចូលកាន់កាប់ប្រជុំកោះ Paracelដែលមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅនេះទេ។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក Obama ទៅកាន់ប្រទេសវៀតណាម ត្រូវគេរំពឹងថានឹងក្លាយជាចំណុចរបត់នៃកំណើនសេដ្ឋកិច្ចនិងទំនាក់ទំនងលក្ខណៈយុទ្ធសាស្រ្តរវាងប្រទេសទាំង២ ដែលធ្លាប់ច្បាំងគ្នាអស់រយៈពេលជាងមួយទសវត្សរ៍។
បើទោះបីជាលោក Trump បានរិះគន់ទៅលើពលរដ្ឋវៀតណាមថាបានដណ្តើមការងាររបស់ពលរដ្ឋអាមេរិកាំងក៏ដោយ ក៏លោក Trump កំពុងជំរុញទឹកចិត្តមនុស្សនៅក្នុងប្រទេសមួយដែលស្ថិតនៅយ៉ាងឆ្ងាយពីអាមេរិក។
ពួកអាជ្ញាធរវៀតណាមកំពុងដាក់ដេញថ្លៃយន្តហោះដឹកអ្នកដំណើរកម្ពុជាមួយគ្រឿងដែលត្រូវបានបោះបង់ចោលអស់ជាច្រើនឆ្នាំនៅចំណតអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។
ពាណិជ្ជករវៀតណាមបានអំពាវនាវឲ្យធ្វើពហិការផលិតផលដែលមានគុណភាពទាបនិងគ្មានសុវត្ថិភាពរបស់ចិន នៅពេលដែលមានមនោសញ្ចេតនាប្រឆាំងចិនកំពុងកើនឡើងនៅក្នុងប្រទេសនោះ។
ការស្មុំកូនចិញ្ចឹមឆ្លងប្រទេសរវាងវៀតណាមនិងសហរដ្ឋអាមេរិកត្រូវបានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីការស៊ើបអង្កេតមួយ។
អ្នកនេសាទវៀតណាមត្រូវបានអាជ្ញាធរជំរុញឲ្យរក្សាវត្តមានរបស់ខ្លួនក្នុងដែនសមុទ្រនេះដើម្បីការពារនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់វៀតណាម។