ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​តាម​ទំព័រ​ហ្វេសប៊ុក​លើ​មេដឹកនាំ​កម្ពុជា​


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្លឹង​មើល​ទូរស័ព្ទ​របស់​លោក​នៅ​ឯ​ពិធី​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្លឹង​មើល​ទូរស័ព្ទ​របស់​លោក​នៅ​ឯ​ពិធី​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០១៦។

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ ដើម្បី​«កំណត់​អត្តសញ្ញាណ» និង ​«ចាត់​វិធាន​ការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង» ជនជាតិ​វៀតណាម​ដែល​បាន​បញ្ចេញ​យោបល់​លើ​ទំព័រ​ហ្វេក​ប៊ុក​ប្រមាថ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ ដើម្បី​«កំណត់​អត្តសញ្ញាណ» និង ​«ចាត់​វិធាន​ការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង» ជនជាតិ​វៀតណាម​ដែល​បាន​បញ្ចេញ​យោបល់​លើ​ទំព័រ​ហ្វេក​ប៊ុក​ប្រមាថលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​រិះ​គន់​ថា​លោក ហ៊ុន សែន គាំទ្រ​ការ​ទាមទារ​កម្ម​សិទ្ធិ​ប្រទេស​ចិន​ក្នុង​រឿង​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ លោក Le Hai Binh អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា៖

«ការ​បង្ហោះ​មតិ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជន​ជាតិ​វៀតណាម​ «មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ប្រទេស​វៀតណាម​ឡើយ»។

អ្នកនាំ​ពាក្យ​រូប​នេះ​និយាយ​ថា៖ «យើង​មិន​គាំ​ទ្រ​ជន​ណា​ដែល​ប្រើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បី​ជេរ​ប្រមាថ​អ្នក​ដទៃ​ជា​លក្ខណៈ​បុគ្គល​ក្នុង​ចេតនា​បង្ក​រឿង ដែល​បង្កើត​ជា​ទំនាស់​រវាង​ប្រជាជន​ក្នុង​ប្រទេស​ទាំងពីរ​នោះ​ទេ»។

ប្រតិកម្ម​ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជាចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​លើ «ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី» ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា បាន​ក្បត់​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើត ដែល​នេះ​ជា​ទង្វើ «អសីលធម៌» និង «ប៉ះ​ពាល់​ខ្លាំង»។

លោក Huynh Ngoc Chenh អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជនជាតិ​វៀតណាម​ម្នាក់ បាន​និយាយ​ថា លោក​មាន​ការភ្ញាក់​ផ្អើល​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​វៀតណាម។

«វា​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ផល​ប៉ះ​ពាល់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជា​ពិសេស​ហ្វេសប៊ុក​ មក​លើ​អាជ្ញាធរ​នានា ជា​ពិសេស​អាជ្ញាធរ​វៀតណាម។ សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​សុំទោស​ជា​សាធារណៈ​ បន្ទាប់​ពី​ក្បួន​រថយន្ត​របស់​លោក​ស្ថិត​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ចង្អៀត Hoi An Street ដែល​ជា​ផ្លូវ​បម្រុង​ទុក​សម្រាប់​អ្នក​ថ្មើរ​ជើង ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពេញ​ហ្វេសប៊ុក»។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម វាយ​បក​ទៅ​កាន់​អ្នក​ដែល​រិះគន់​លោក​រឿង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ឲ្យ​ប្រទេស​វៀតណាម​គោរព​អធិបតេយ្យ​ភាព​កម្ពុជា ព្រម​ទាំង​ប្រាប់​វៀតណាម​ឲ្យ៖ «អប់រំ​ប្រជាជន​របស់​ខ្លួន កុំ​ឲ្យ​រំខាន​លោក​ទៀត»។

លោក ហ៊ុន សែន បាន​បង្ហោះ​ឆ្លើយ​តប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​ចង់​បញ្ជាក់​សា​ជា​ថ្មី​ជាមួយ​អ្នក​ថា ខ្ញុំ​មិន​មែន​ជា​អាយ៉ង​វៀតណាម​ បម្រើ​ផល​ប្រយោជន៍​វៀតណាម​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​ចៅហ្វាយ​វៀតណាម​ដែរ»។

«ខ្ញុំ​ក៏​មិន​បាន​សុំ​ឲ្យ​ប្រទេស​វៀតណាម​មក​បម្រើ​ផល​ប្រយោជន៍​នយោបាយ​កម្ពុជា​ដែរ។ ជម្លោះ​នៅ​ដែន​សមុទ្រ​ខាងត្បូង​គួរ​តែ​ត្រូវ​បាន (ដោះស្រាយ) ដោយ​សន្តិវិធី​រវាង​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​វៀតណាម។ វា​ប្រសើរ​ជាង​ការ​ដោះ​ស្រាយ​តាម​រយៈ​ការ​ធ្វើ​សង្គ្រាម ដូច​ដែល​អ្នក​បាន​បញ្ចេញ​យោបល់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំ»។

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ខេមរភាសា​ថា លោក​ទទួល​ស្គាល់​ថា​ការ​រិះគន់​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​វៀតណាម​ទេ​ ហើយ​លោក​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​ភាព​ប្រយ័ត្នប្រយែង​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន សែន ក្នុង​ការឆ្លើយ​តប​ជា​លក្ខណៈ​បុគ្គល ទៅ​កាន់​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន ហើយ​នេះ​មិន​រាប់​បញ្ចូល​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​លក្ខណៈ​ការ​ទូត​ផង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ជឿជាក់​ថា ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ​មាន​មនុស្ស​ច្រើន​ណាស់​ជួយ​ធ្វើ​ការ​លោក។ ប្រសិន​បើ​គាត់​មិន​ចូលចិត្ត​ពី​របៀប​ដែល​គេ​បញ្ចេញ​យោបល់ [លើ​អ្វី​ដែល​លោក​បង្ហោះ] លោក​អាច​មិន​អើ​ពើ​បាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក Binh បានប្រាប់ VOA ភាសា​វៀតណាម​ថា​ ក្រសួង​ការ​បរទេស​បាន​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​ចំពោះ «មិត្តភាព ភាព​ជា​អ្នក​ជិត​ខាង និង​ទំនាក់​ទំនង​ទូលំ​ទូលាយ​ជាមួយ​កម្ពុជា។ ហើយ​ថា វា​បាន​ធ្វើ​ឲ្យ​មាន កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក្សា​ទំនាក់​ទំនង និង​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ»។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ប្រទេស​កម្ពុជា និង​វៀតណាម​បាន​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​ស្ដី​ពី​ជម្លោះ​ព្រំដែន ដោយ​យល់​ព្រម​រួមគ្នា ក្នុង​ការ​ស្វែង​រក ប្រឹក្សា​អន្តរជាតិ ដើម្បី​ណែ​នាំ​ពី​ការ​បោះ​បង្គោល​ព្រំដែន។

លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំ​ដែន​កម្ពុជា​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ភាគី​ទាំង​ពីរ «បាន​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​មួយ»។

លោក Tran Cong Truc ជា​អតីត​មន្ត្រី​វៀតណាម​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​បាន​ចូលរួម​ច្រើន​លើក​ច្រើន​សារ​ជាមួយ​ភាគី​កម្ពុជា បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​បញ្ហា​នេះ។

«វៀតណាម​បាន​បង្ហាញ ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​យល់​ព្រម​ឲ្យ​ភាគី​ទី​បី ជាពិសេស​ប្រទេស​បារាំង ចូលរួម​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​នេះ»។ លោក​បន្ថែម​ថា បារាំង​បាន​រៀបចំ​ផែនទី​ច្បាប់​ដើម លម្អិត​ពី​ការ​បែង​ចែក​បន្ទាត់​ព្រំដែន​ក្នុង​អំឡុង​ពេល​អាណានិគម»។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ប្រតិភូ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ សង្កេត​ឃើញ​ថា ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​មាន​សភាព​ដូច​ទៅ​នឹង​ព្រំដែន​ដែល​បាន​កំណត់​កាល​ពី​ឆ្នាំ 1983 នេះ​បើ​យោង​តាម​ផែន​ទី​តំបន់​ឥណ្ឌូចិន ដែល​ជា​អតីត​ទឹក​ដី​អាណានិគម​បារាំង ដែល​បច្ចុប្បន្ន​មាន​ប្រទេស​វៀតណាម កម្ពុជា និង ឡាវ។

ភាពតានតឹង​បាន​កើត​ឡើង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ថា​បាន​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​យាម ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​វៀតណាម​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG