ប៉ុន្តែនីហ្សេរីយ៉ានៅតែរងការញាំញីដោយផលប៉ះពាល់បរិស្ថានបង្កឡើងដោយប្រតិបត្តិការរ៉ែពីមុនមក និងសកម្មភាពជីករ៉ែខុសច្បាប់ ដែលកំពុងបន្តមាន។
អ្នកលក់ម្ហូបអាហារតាមផ្លូវជនជាតិនីហ្សេរីយ៉ា អ្នកស្រី Vivian Nwankwo បានចាប់ផ្តើមអាជីវកម្មរបស់អ្នកស្រីកាលពី ៤ ឆ្នាំមុនដើម្បីផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីស្វាមីរបស់អ្នកស្រីបានស្លាប់។
អ្នកតាមដានសេដ្ឋកិច្ចបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដែលរួមមានទាំងការលុបចោលនូវប្រាក់បដិភាគរបស់រដ្ឋាភិបាលសម្រាប់ប្រេងឥន្ធនៈកាលពីខែឧសភា ផងដែរ គឺជាកត្តាដែលបណ្ដាលឱ្យអត្រាអតិផរណានេះឡើងខ្ពស់។ អ្នកទាំងនេះក៏បានព្យាករណ៍ផងដែរថា និន្នាការនេះនឹងនៅតែបន្តទៅមុខ។
ជារៀងរាល់ឆ្នាំ ពលរដ្ឋនីហ្សេរីយ៉ាជាង ៩ ម៉ឺននាក់តែងតែទៅទស្សនាទីសក្ការបូជាបែបសាសនានៅតំបន់មជ្ឈិមបូព៌ា។ អាជ្ញាធរនីហ្សេរីយ៉ាបានថ្លែងថា ពួកគេបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅទីនោះ។
អស់ពេលជាច្រើនថ្ងៃហើយដែលជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់បានបង្កើនកំហឹងរោលរាល ក្រោយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើការវាយប្រហារដ៏មហន្តរាយមួយទៅលើដែនដីអ៊ីស្រាអ៊ែលមក។
សហជីពនីហ្សេរីយ៉ាកំពុងគំរាមធ្វើកូដកម្មទាមទារឱ្យមានការឧបត្ថម្ភធនប្រេងឡើងវិញដែលរដ្ឋាភិបាលបានបញ្ឈប់កាលពីខែឧសភា។
ការប្រឆាំងចម្បងទៅនឹងជ័យជម្នះរបស់លោក Bola Tinubu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈកន្លងទៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានធ្វើឡើងដោយគូប្រជែងរបស់លោក គឺ លោក Atiku Abubakar នៃគណបក្សប្រជាធិបតេយ្យប្រជាជន ឬ PDP និងលោក Peter Obi នៃគណបក្សការងារ។
ការវាយតម្លៃត្រូវបានធ្វើឡើងបន្ទាប់ពីមានរដ្ឋប្រហារមួយទៀត ដែលលើកនេះបានកើតឡើងនៅប្រទេសហ្គាបុង។
ទំនិញនេះកំពុងខ្វះខាតនៅក្នុងប្រទេសនីហ្សេរីយ៉ា ខណៈប្រទេសនេះ កំពុងប្រឈមនឹងសមត្ថភាពផលិត ដោយសារការប្រែប្រួលអាកាសធាតុ និងបញ្ហាអសន្តិសុខ។
នីហ្សេរីយ៉ាទើបតែបញ្ចប់យុទ្ធនាការរយៈពេលមួយសប្តាហ៍ក្នុងការបង្ហាញការប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ។
ការប្រើប្រាស់ប្រេងឥន្ធនៈបានធ្លាក់ចុះជិតមួយភាគបីនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអាហ្រ្វិក ចាប់តាំងពីលោកប្រធានាធិបតី Bola Tinubu បានលុបចោលការឧបត្ថម្ភធនថ្លៃប្រេងឥន្ធនៈកាលពីខែឧសភាមក។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនីហ្សេរីយ៉ានៅដើមខែកក្កដានេះ បានចាប់ផ្តើមការពិនិត្យលើការបោះឆ្នោតជាតិ ដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំនេះ។
គណៈកម្មាធិការបោះឆ្នោតនីហ្សេរីយ៉ាបានប្រកាសថា លោក Bola Ahmed Tinubu ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែគណបក្សប្រឆាំងធំៗពីរនិយាយថា លទ្ធផលឆ្នោតត្រូវបានលួចបន្លំ និងបានប្តេជ្ញាតវ៉ាប្រឆាំងលទ្ធផលឆ្នោតនៅតុលាការ។
គណៈកម្មាធិការសន្តិភាពជាតិនីហ្សេរីយ៉ានិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកំពុងកើនឡើង ខណៈដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៥ ខែកុម្ភៈកាន់តែខិតជិតមកដល់។
នៅនីហ្សេរីយ៉ា បេក្ខជនចំនួន១៨នាក់កំពុងឈរឈ្មោះដើម្បីប្រជែងតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដោយមានបេក្ខជន៣នាក់ដែលត្រូវបានគេចាត់ទុកជាបេក្ខជនមានភាពលេចធ្លោ។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
មន្ត្រីគណៈកម្មាធិការនេះបាននិយាយថា ការវាយប្រហារទៅលើទីតាំងទាំងនេះនឹងមិនបង្អាក់គណៈកម្មាធិការក្នុងការរៀបចំការបោះឆ្នោតនោះទេ ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយនិយាយថា ការវាយប្រហារទាំងនេះមានផលប៉ះពាល់រួចហើយដល់ដំណើរការបោះឆ្នោត។
គម្រោងរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការប្តូរបូរិយប័ណ្ណណៃរ៉ា (Naira) របស់ខ្លួនមកប្រើក្រដាសប្រាក់ថ្មី ដើម្បីបន្ថយលុយសុទ្ធច្រើនលើសលុបនិងដើម្បីដោះស្រាយបញ្ហាក្រដាសប្រាក់ ក្លែងក្លាយ អតិផរណា និងឧក្រិដ្ឋកម្ម បានធ្វើឱ្យមានការប្រញាប់ទិញប្រាក់ដុល្លារទុក។
គ្រូបង្រៀននៅសាកលវិទ្យាល័យក្នុងប្រទេសនីហ្សេរីយ៉ា បានផ្អាកធ្វើកូដកម្មដែលមានរយៈពេល ៨ ខែកន្លងមក បន្ទាប់ពីអាជ្ញាធរយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងាររបស់ពួកគេនោះ។
ប្រទេសនីហ្សេរីយ៉ា បានជម្លៀសពលរដ្ឋរបស់ខ្លួនយ៉ាងតិច ១.៨០០ នាក់ ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើម ប៉ុន្តែនៅមាននិស្សិតនីហ្សេរីយ៉ាចំនួន ៨០ នាក់ កំពុងជាប់គាំងនៅទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត