អាជ្ញាធរសុខាភិបាលនីហ្សេរីយ៉ាបាននិយាយថា អាយុកាលជាមធ្យមរបស់ពលរដ្ឋនីហ្សេរីយ៉ាស្ថិតក្នុងចំណោមអាយុកាលជាមធ្យមទាបបំផុតនៅលើពិភពលោក ដោយជំងឺគ្រុនផ្តាសាយធំនិងជំងឺរលាកសួតគឺជាបុព្វហេតុនាំមុខនៃការស្លាប់។
បច្ចេកវិទ្យាជំនួយដោយប្រើសំឡេង និងអ៊ីនធឺណិតដូចជា Siri និង Alexa កំពុងតែមានភាពពេញនិយមកាន់តែខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែនៅអាហ្វ្រិក ដោយសារតែទ្វីបនេះមានភាសាច្រើន មនុស្សភាគច្រើនទទួលរងគុណវិបត្តិផ្នែកបច្ចេកវិទ្យា។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវអាហ្វ្រិកមួយចំនួនកំពុងបង្កើតឧបករណ៍បកប្រែ ដើម្បីអាចស្គាល់ និងលើកស្ទួយភាសាជនជាតិដើមដូចជាភាសា Yoruba។ លោក Timothy Obiezu នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
កម្មវិធីផ្សាយតាមវិទ្យុមួយក្នុងប្រទេសនីហេ្សរីយ៉ាកំពុងជួយដករបាំងវប្បធម៌ អភិរក្សចេញ តាមរយៈការរាយការណ៍អំពីករណីនានាពាក់ព័ន្ធនឹងអំពើហិង្សាយេនឌ័រឬហៅកាត់ជាភាសាអង់គ្លេសថា GBV។ សូម្បីនៅមុនការបិទខ្ទប់ប្រទេសដោយសារវីរុសកូរ៉ូណា ស្រ្តីនិងក្មេងស្រីជាច្រើនបានរងគ្រោះដោយសារអំពើហិង្សានេះ។ លោក Timothy Obiezu រាយការណ៍អំពីរឿងនេះពីប្រទេសនីហ្សេរីយ៉ា ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ប្រែសម្រួលដូចតទៅ៖
ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនយក្សផ្នែកទូរគមនាគមន៍របស់ចិនបាននិយាយថា ខ្លួនចង់បណ្តុះបណ្តាលយុវជនអាហ្វ្រិករហូតដល់ ៣ លាននាក់ដើម្បីអាចឱ្យពួកគេធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
កាសែតជាតិប្រចាំថ្ងៃរបស់នីហ្សេរីយ៉ាទាំងអស់នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយព័ត៌មានយ៉ាងក្លាហានអំពីការបិទព័ត៌មាននេះនៅលើទំព័រមុខ ដើម្បីរកការគាំទ្រប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។
លោក Buhari កំពុងប្រឈមមុខនឹងការរិះគន់ជាខ្លាំងជុំវិញការកើនឡើង នូវបញ្ហាអសន្តិសុខក្នុងប្រទេសនីហ្សេរីយ៉ា ហើយអ្នករិះគន់មួយចំនួនបានអំពាវនាវឲ្យលោកចុះចេញពីតំណែង ឬឲ្យយោធាចូលគ្រប់គ្រងប្រទេសជំនួសលោក។
ប្រជាជននីហ្សេរីយ៉ាកំពុងអបអរការឡើងកាន់តំណែងរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអ្នកស្រី Ngozi Okonjo-Iweala ជាស្រ្តីដំបូងនិងជាជនជាតិអាហ្វ្រិកដំបូងជាអគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក។
ទោះបីជាមានរលកទី២នៃការឆ្លងរាលដាលមេរោគកូរ៉ូណានៅក្នុងប្រទេសអាហ្វ្រិកជាច្រើនក្តី កាលពីថ្ងៃទី១ ខែមករា ទ្វីបនេះបានចាប់ផ្តើមបង្កើតប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោកបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក។