ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu នៅបូរី New York កាលពីថ្ងៃពុធដើម្បីពិភាក្សាគ្នាអំពីការពង្រីកការតាំងលំនៅដ្ឋានរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់និងអំពីការប៉ុនប៉ង
លោក Biden បានចំណាយពេលភាគច្រើននៃសុន្ទរកថា លោកដោយលោកបានគូសបញ្ជាក់ការជឿនលឿននៅក្នុងការកាត់បន្ថយភាពក្រីក្រ ការសិក្សាអប់រំនិងការថែទាំសុខភាព នៅពេលលោកទទួលស្គាល់សេចក្តីត្រូវការឱ្យមានការជឿនលឿនតទៅទៀតនិងឱ្យមានកំណែទម្រង់ផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York នៅថ្ងៃអង្គារនេះ។
លោកស្រី Kamala Harris ថ្លែងទៅកាន់មេដឹកនាំមកតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន ដោយមានឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។
លោកបាននិយាយជាថ្មីទៀតថាអាស៊ាននឹងមិនក្លាយជាខ្សែបន្ទាត់ជួរមុខនៃសង្គ្រាមត្រជាក់ថ្មីមួយទេ ដែលនេះគឺជាការសន្យាមួយដែលលោកបានធ្វើនៅពេលលោកទទួលតំណែងជាប្រធានប្ដូរវេនអាស៊ានបន្តពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០២២។
South China Sea disputes, crisis in Myanmar, Ukraine war overshadow meetings between Southeast Asian leaders and partners
ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង វិបត្តិដែលកំពុងបន្តកើតឡើងនៅមីយ៉ាន់ម៉ា និងសង្រ្គាមនៅអ៊ុយក្រែន ជាបញ្ហាសំខាន់ដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នឹងលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ពេលស្ថិតនៅក្នុងប្រទេសឥណ្ឌា លោក Biden នឹងបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ចំពោះក្រុមប្រទេស G-20 ថាជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយមានរួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២៦។
មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ចប់កិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា នៅរមណីយដ្ឋាន Camp David ដោយពង្រឹងភាពជាដៃគូត្រីភាគី ដែលបានបង្កើតឡើងថ្មីជាមួយនឹងការសន្យាដើម្បីធ្វើជាការឆ្លើយតប ៣ ភាគីរួមគ្នាក្នុ ងអំឡុងពេលមានវិបត្តិក្នុងតំបន់។
លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។
កិច្ចប្រជុំកំពូលត្រីភាគីនេះត្រូវគេរំពឹងថា នឹងទទួលបានលទ្ធផលស្តីពីគំនិតផ្តួចផ្តើមរួមនៃការការពារជាតិ បច្ចេកវិទ្យា និងសន្តិសុខសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីទាំងពីររបស់ខ្លួន។
រដ្ឋបាលលោក Biden ដែលបានព្យាយាមធ្វើឲ្យទីក្រុងមូស្គូមានភាពឯកោខាងការទូតនៅលើឆាកពិភពលោក កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងវិញនូវកិច្ច សហប្រតិបត្តិការបច្ចេកទេសជាមួយរុស្ស៊ីនៅក្នុងតំបន់ភូមិសាស្ត្រដ៏លំបាកបំផុតមួយរបស់ពិភពលោក គឺតំបន់អាកទិក។
សមាជិកសភាគណបក្សសាធារណរដ្ឋកំពុងបង្កើនការស៊ើបអង្កេតលើលោក Hunter Biden និងស្វះស្វែងប្រៀបធៀបឲ្យស្មើគ្នានូវបញ្ហាផ្លូវច្បាប់របស់កូនប្រុសលោកប្រធានាធិបតីទៅនឹងសំណុំរឿងរបស់ លោកអតីតប្រធានាធិបតី Donald Trump ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមកែប្រែបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ២០២០ របស់លោក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ប្រទេស៣ក្នុងទ្វីបអឺរ៉ុបដោយថ្លែងការណ៍សង្កត់បញ្ជាក់ការគាំទ្រសម្ព័ន្ធមិត្តអូតង់
បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានជួបប្រជុំនៅថ្ងៃពុធនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្របពេលពួកគេបិទបញ្ចប់កិច្ចប្រជុំនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា លោកមាន «ទំនុកចិត្តទាំងស្រុង» ថា ប្រទេសតួកគីនឹងអនុម័តលើសមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់ និងថា បណ្ដាមេដឹកនាំអង្គការអូតង់ដែលបានជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ
នៅឯសន្និសីទកំពូលរបស់អូតង់កាលពីឆ្នាំទៅក្នុងទីក្រុងម៉ាឌ្រីតនៃប្រទេសអេស្ប៉ាញ សម្ព័ន្ធមិត្តជាលើកទី១បានទទួលស្គាល់ថា ចិនជាបញ្ហាប្រឈមសន្តិសុខមួយ។
នៅមុនការថ្លែងសុន្ទរកថារបស់លោក ក្រុមជំនួយការរបស់លោក បាននាំគ្នាលើកតម្កើងផែនការសេដ្ឋកិច្ចរបស់លោក ដោយបានចង្អុលអំពីការបន្ថយល្បឿននៃអតិផរណា និងអត្រាគ្មានការងារធ្វើដែលស្ថិតនៅក្រោម៤ភាគរយ តាំងពីខែកុម្ភៈមក។
ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ច្រានចោលការរិះគន់ថាការពិភាក្សាពីគុណតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មិនត្រូវបានផ្តល់អាទិភាព នៅពិធីដ៏មហោឡារិកក្នុងអំឡុងទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាមកកាន់រដ្ឋធានីវ៉ាស៊ីនតោន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានគូសបញ្ជាក់ពីភាពខ្លាំងនៃភាពជាដៃគូរវាងប្រទេសទាំងពីរ និងលើកសរសើរពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ
ព័ត៌មានផ្សេងទៀត