អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោកស្រី Lisa Monaco បានប្រាប់ប្រធានប្រតិបត្តិមួយក្រុមថាក្រសួងយុត្តិធម៌បានចាត់វិធានការមួយចំនួនប្រឆាំងនឹង«ឧក្រិដ្ឋកម្មក្រុមហ៊ុនសាជីវកម្មដែលទាក់ទិននឹងសន្តិសុខជាតិ»ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីនិងអឺរ៉ុបខាងកើតបានគ្របដណ្ដប់លើពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែពួកគេប្រហែលជានឹងប្រឈមនឹងឧបសគ្គពីប្រទេសចិនដែលជាគូប្រជែងថ្មី។
កាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីលោក Donald Trump បានបង្ហាញខ្លួននៅមុខចៅក្រមសហព័ន្ធម្នាក់ក្នុងទីក្រុង Miami ដោយនិយាយថាលោកគ្មានទោសពៃរ៍ទេអំពីការចោទប្រកាន់
ការនាំខ្លួនលោកមកឆ្លើយនៅមុខតុលាការមានកំណត់នឹងធ្វើនៅម៉ោង៣រសៀលម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនៅក្រោមការការពារសន្តិសុខមាំទាំក្នុងតុលាការសហព័ន្ធមួយនៅទីក្រុង Miami។
ដីកាចោទប្រកាន់ ដែលមានបទចោទចំនួន ៧ ករណី បានចោទប្រកាន់លោក Trump ក្នុងចំណោមបទចោទផ្សេងៗទៀត ពីការបំពានទៅលើច្បាប់សហព័ន្ធ ដែលបានហាមប្រាមមិនឱ្យរក្សាទុក «ព័ត៌មានការពារជាតិ » ដែលជាបទឧក្រិដ្ឋមួយ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
ស្ថានីយនេះជាស្ថានីយមួយក្នុងបណ្តាស្ថានីយជាង១០០ដែលប្រទេសចិនធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។
លោក Trump បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងគេ ដែលប្រឈមនឹងបទចោទព្រហ្មទណ្ឌ។
ដីការចោទនេះត្រូវបានបិទជិតនៅឡើយ ហើយគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើបទឧក្រិដ្ឋអ្វី ឬបទឧក្រិដ្ឋចំនួនប៉ុន្មានករណី ដែលលោក Trump ត្រូវទទួលការចោទប្រកាន់នោះ។ ទូរទស្សន៍ CNN រាយការណ៍ថា អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានចោទប្រកាន់ចំនួនជាង ៣០ ករណី។
របាយការណ៍ថ្មីមួយរបស់អង្គការ TRACE International បានបង្ហាញថា សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការពង្រឹងការប្រឆាំងនឹងអំពើពុករលួយបរទេសបានកើនឡើងកាលពីឆ្នាំទៅ ក្រោយពីមានការធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាមក។
ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរស៤នាក់នៅក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងការលួចធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ ដោយធ្វើឱ្យជនជាប់ចោទនៅសហរដ្ឋអាមេរិកដែលប្រឈមនឹងការចោទប្រកាន់រឿងផែនការសម្ងាត់លួចធ្វើឃាតនេះឡើងដល់១១នាក់។
ជនទាំង ៧ នាក់មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបោះដុំគ្រឿងចក្រនិងឧបករណ៍ពីរកន្លែងនៅក្នុងរដ្ឋធានីមូស្គូដែលធ្វើប្រតិបត្តិការនៅក្រោមការបញ្ជាផ្ទាល់របស់ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលជាទីភ្នាក់ងារស្នងបន្តពីទីភ្នាក់ងារចារកម្ម KGB របស់អតីតសហភាពសូវៀត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានតែងតាំងរដ្ឋអាជ្ញាជើងចាស់មួយរូប គឺលោក Jack Smith ឱ្យធ្វើជារដ្ឋអាជ្ញាពិសេសសម្រាប់សំណុំរឿងស៊ើបអង្កេតសហព័ន្ធ២ករណីដែលកំពុងប្រព្រឹត្តទៅ ពាក់ព័ន្ធនឹងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
US Attorney General Merrick Garland also directs FBI to seek high-level approval before launching politically sensitive investigations
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រសិនបើខ្លួនមិនអាចមើលឯកសារទាំងនោះបាន នោះភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នឹងមិនអាចជំរុលទៅមុខនូវការស៊ើបអង្កេតក្នុងពេលមួយខែកន្លងមកតាមរយៈការសាកសួរសាក្សី និងការបង្កើតភ័ស្តុតាងផ្សេងទៀតនោះទេ។
ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំចៅក្រមសហព័ន្ធឱ្យផ្អាកផ្នែកខ្លះនៃបទបញ្ជាថ្មីៗដែលអនុញ្ញាតឱ្យតែងតាំងអ្នកគ្រប់គ្រងពិសេសសម្រាប់ឯកសារដែលយកពីលំនៅដ្ឋានរបស់លោក Trump ក្នុងរដ្ឋ Florida និងហាមរដ្ឋអាជ្ញាមិនឱ្យមើលឯកសារសម្ងាត់ ខណៈកំពុងមានការត្រួតពិនិត្យដោយឯករាជ្យនោះ។
កាលពីសប្តាហ៍មុន មេធាវីរបស់លោក Trump បានស្នើឱ្យចៅក្រម គឺលោកស្រី Aileen Cannon តែងតាំងអ្នកជំនាញពិសេសម្នាក់ ដើម្បីសម្រេចថា តើក្នុងចំណោមឯកសារដែលភ្នាក់ងារ FBI រឹបអូសយកទាំងនោះ មានឯកសារណាខ្លះ ជាឯកសារដែលមានអភ័យឯកសិទ្ធិដែលគួរតែត្រូវប្រគល់ជូនដល់លោក Trump វិញនោះ។
ស្ថាប័នព័ត៌មានអាមេរិកនិងក្រុមផ្សេងទៀតកំពុងស្វែងរកលិខិតបញ្ជាក់នេះចំពេលសាធារណជនចាប់អារម្មណ៍ជាយ៉ាងខ្លាំងចំពោះការឆែកផ្ទះរបស់អតីតប្រធានាធិបតីអាមេរិកដោយ ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI កាលពីថ្ងៃទី ៨ ខែសីហា ដែលមិនធ្លាប់មានពីមុនមក។
With US midterm elections approaching, experts warn about a fresh surge in bias-motivated incidents
ព័ត៌មានផ្សេងទៀត