លោក Zelenskyy បានថ្លែងតាមវីដេអូដូច្នេះថា៖ «មានវិធីតែមួយគត់ដើម្បីបញ្ឈប់រឿងនេះទាំងស្រុង។ ដំបូង គឺធ្វើយ៉ាងណាឱ្យរុស្ស៊ីស្ថិតក្នុងភាពឯកោទាំងស្រុង ដើម្បីឆ្លើយតបចំពោះអ្វីៗគ្រប់យ៉ាងដែលប្រទេសនេះបានធ្វើ»។
សមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោតអនុញ្ញាតឱ្យលោក Zelenskyy បញ្ជូនសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយសារតែលោកមិនអាចធ្វើដំណើរមកចូលរួមនៅក្នុងមហាសន្និបាតនេះដោយផ្ទាល់បាន។
បណ្ដាមេដឹកនាំដែលបានចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះបានលើកឡើងអំពីភាពបន្ទាន់នៃការនាំចេញជីទៅកាន់កសិករនានានៅលើពិភពលោកក្នុងតម្លៃមួយសមរម្យនិងឱ្យបានទាន់រដូវដាំដុះ។
ការជួបជុំមេដឹកនាំនានានៅមហាសន្និបាតអង្គការសហប្រជាជាតិនាឆ្នាំនេះនឹងត្រូវធ្វើឡើងស្របពេលមានពិធីបុណ្យសពព្រះមហាក្សត្រិយានី Elizabeth ទី២ និងខណៈសង្រ្គាមនៅអ៊ុយក្រែនអាចកំពុងរំកិលទៅរកដំណាក់កាលស-ខ្មៅ។
ស្ថានបេសកកម្មរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជូនសារឆ្លើយតបទៅកាន់ការិយាល័យរបស់អ្នកស្រី Bachelet ដោយបញ្ជាក់អំពីការជំទាស់របស់ខ្លួនចំពោះរបាយការណ៍នេះ។
កាលពីថ្ងៃទី២៣ ខែមិនា ពួកអាជ្ញាធរតាលីបង់បានប្រកាសពីការបន្តបិទសាលាមធ្យមសិក្សាសម្រាប់ក្មេងស្រី ហើយអង្គការសហប្រជាជាតិនិយាយថា ក្មេងស្រី១,១លាននាក់បានរងផលប៉ះពាល់ពីការបិទសាលារៀននេះ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធម្សិលមិញថា បញ្ជីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តិដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសរបស់លោកស្រីបានកើនឡើងជារៀងរាល់ថ្ងៃ ហើយការដាក់ឱ្យរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះជារឿងដ៏សំខាន់មួយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ពីការផ្តល់ជំនួយនេះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារម្សិលមិញថា៖ «ពិភពលោកមានការរន្ធត់និងតក់ស្លុតពីអំពីឃោរ ឃៅដែលធ្វើឡើងដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងBucha និងនៅទូទាំងប្រទេសអ៊ុយក្រែន»។
បណ្តារដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ កំពុងតាក់តែងសេចក្តីសម្រេច ២ ដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយ ការពារជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ការពារបុគ្គលិកផ្តល់ជំនួយ និងបុគ្គលិកពេទ្យជាដើម។
ចាប់តាំពីកងទ័ពរុស៊្សីចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈមក អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ការសម្លាប់ជនស៊ីវិលប្រមាណ៧២៦នាក់ ដែលក្នុងនោះ៥២នាក់ជាកូនក្មេង។
ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែន និងសម្រាប់បុគ្គលិកមនុស្សធម៌ដែលផ្តល់ជំនួយបន្ទាន់ទៅដល់ប្រទេសនេះ។
កិច្ចប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋប្រមាណ២សែននាក់ពីទីក្រុងMariupolនៅភាគខាងត្បូងអ៊ុយក្រែនបានទទួលបរាជ័យកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងទៅ ហើយភាគីរុស្ស៊ីនិងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមកលើបញ្ហានេះ។
ឯកអគ្គរាជទូតន័រវែសលោកស្រី Mona Juul បានចោទសួរថា តើឯកអគ្គរដ្ឋទូតរុស្ស៊ី គួរត្រូវបានគេអនុញ្ញាតឱ្យបោះឆ្នោតដែរ ឬទេ?
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានមានប្រសាសន៍ថា ពិភពលោកនឹងបានដឹងពីចំនួនមនុស្សបាត់បង់ជីវិត ហើយលោកទទូចថា «យើងត្រូវការសន្តិភាព»។
មេដឹកនាំលោកខាងលិចនិងអ្នកវិភាគ និយាយថា ចំណាត់ការនេះជាលេសសម្រាប់រុស្ស៊ីឈ្លានពានប្រទេសជិតខាងរបស់ខ្លួននេះ។
កិច្ចប្រឹងប្រែងខាងការទូតនៅថ្ងៃអង្គារនេះដើម្បីដោះស្រាយវិបត្តិនោះ ក៏នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ទៅកាន់រដ្ឋធានីកៀវដើម្បីចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelenskiy ផងដែរ។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនទៀតកាលពីថ្ងៃព្រហស្បតិ៍បានចេញការថ្កោលទោសរួមគ្នាប្រឆាំងការបាញ់បង្ហោះមីស៊ីលផ្លោងនៅពេលថ្មីៗនេះរបស់កូរ៉េខាងជើងហើយបានជំរុញឲ្យអនុវត្តការដាក់ទណ្ឌកម្មទាំងស្រុងរបស់អង្គការសហប្រជាជាតិ។
អ្នកការទូតកំពូលអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថានអ្នកស្រី Deborah Lyons បានជំរុញសហគមន៍អន្តរជាតិកាលពីថ្ងៃពុធឲ្យយកចិត្តទុកដាក់ខ្លាំងជាងមុនដល់ការកើនឡើងនូវវត្តមានក្រុមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិកត្រៀមត្រឡប់ចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សានេះកាលពីឆ្នាំ ២០១៨ មក។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ដើម្បីបង្ការកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានដួលរលំ ស្របពេលក្រុមប្រទេស G-20 កំពុងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសនេះនៅថ្ងៃអង្គារនេះ។
ព័ត៌មានផ្សេងទៀត