ស្ត្រីអាមេរិកាំងនឹងមានតួនាទីសំខាន់មួយក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ ប៉ុន្មានឆ្នាំថ្មីៗនេះ ស្ត្រីបានចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតច្រើនជាងបុរស ហើយក្នុងឆ្នាំ២០២០ អ្នកបោះឆ្នោតជាស្ត្រីមានចំនួនច្រើនជាងអ្នកបោះឆ្នោតបុរសជាច្រើនលាននាក់។
តួលេខដំបូងៗបង្ហាញថា មនុស្សជាង ៦០ លាននាក់ បានទស្សនាការជជែកដេញដោលនេះ។ ការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងបេក្ខជនទាំងពីរនាក់នេះនៅតែមានភាពប្រកៀកប្រកិតគ្នា
សមាជិកខាងគណបក្សប្រជាធិបតេយ្យបានព្រមានថា លោកអតីតប្រធានាធិបតី Donald Trump នឹងបំផ្លាញស្ថាប័នប្រជាធិបតេយ្យ ប្រសិនបើលោកត្រូវបានជាប់ឆ្នោតឡើងវិញសម្រាប់តំណែងដ៏ខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
អតីតអភិបាលរដ្ឋ South Carolina និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley បន្តទទួលបានការគាំទ្រពីអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបន្ទាប់ពីអ្នកស្រីបានដកខ្លួនចេញជាយូរមកហើយពីការប្រកួតប្រជែងយកបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ ទាំងលោក Trump និងលោកប្រធានាធិបតី Joe Biden កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយប្រើមេរៀននៃអំពើហិង្សាថ្ងៃទី ៦ មករានោះ។
ការិយាល័យជំរឿនប្រជារាស្ត្រសហរដ្ឋអាមេរិកឲ្យដឹងថា ចំនួនជនបរទេសកើតនៅអាមេរិកបានកើនឡើងជាង១៥%ពីឆ្នាំ២០១០ដល់២០២២ គឺជាង៤៦លាននាក់។
នៅរៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់មកពីទូទាំងសហរដ្ឋអាមេរិកមានបំណងស្ម័គ្រចិត្តដើម្បីបទពិសោធន៍ថ្ងៃឈប់សម្រាកដ៏ពិសេសជាក់លាក់បំផុតមួយ ដែលនោះគឺឱកាសក្នុងការមានលទ្ធភាពអាចតុបតែងលម្អសេតវិមានសម្រាប់បុណ្យណូអែល។
ក៏ប៉ុន្តែ មនុស្សជាច្រើនមិនដែលបានដឹងឮអំពី St. Augustine ដែលជាទីក្រុងចាស់បំផុតមួយរបស់សហរដ្ឋអាមេរិកនោះទេ។
មនុស្សជាង ២២ លាននាក់រស់នៅក្នុងរដ្ឋ Florida។ ម្នាក់ក្នុងចំណោម ៥ នាក់មានអាយុលើសពី ៦៥ ឆ្នាំ។
អេស្ប៉ាញគឺជាភាសាទីពីរដ៏ពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិកដែលមានមនុស្សជាង ៤១ លាននាក់និយាយនៅតាមផ្ទះ ពោលគឺមានចំនួនច្រើនជាងភាសាទីពីរទូទៅបំផុតផ្សេងទៀតដល់ទៅ១២ ដង។
ប្រវត្តិសាស្ត្របង្ហាញថាការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកអាចចប់នៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។
អ្នកច្នៃប្រឌិតមិនមែនស្បែកសជាច្រើនមិនត្រូវបានគេទទួលស្គាល់។
ខណៈមិនមានលក្ខខណ្ឌការងារជាក់លាក់ ពលរដ្ឋអាមេរិកាំងតែងតែរំពឹងថា ស្ត្រីទីមួយដែលជាភរិយារបស់ប្រធានាធិបតីគឺជាមនុស្សរាក់ទាក់ និងជាម្តាយដ៏កក់ក្តៅ។ ប៉ុន្តែនៅក្រោយឆាកវិញ ស្ត្រីទីមួយអាចជាបុគ្គលមានឥទ្ធិពលនយោបាយដ៏សំខាន់។
ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ជាឧបសគ្គធំមួយសម្រាប់ពួកអ្នកវិទ្យាសាស្ត្រដែលខិតខំបង្ក្រាបជំងឺនេះនៅពេលពួកគេរកមធ្យោបាយដោះស្រាយបញ្ហា បែរជាមានមនុស្សសង្ស័យអំពីវិទ្យាសាស្ត្រនិងសាកសួរអំពីហេតុផលរបស់ពួកគេទៅវិញ។
លោកស្រី Harris ជាស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ និងជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីខាងត្បូងដំបូងគេបង្អស់ផងដែរ ដែលត្រូវបានជ្រើសតាំងជាបេក្ខជនអនុប្រធានាធិបតីនៃគណបក្សធំមួយនៅសហរដ្ឋអាមេរិក។
នៅក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅនេះ អត្រាចំណាកស្រុករបស់ក្រុមពលរដ្ឋអាមេរិកាំងវ័យក្មេង ដែលមានអាយុចន្លោះ ២២ឆ្នាំ និង៣៧ឆ្នាំ មានកម្រិតទាបបំផុតនៅសហរដ្ឋអាមេរិក។
គេហទំព័រ Kiplinger បាននិយាយថា ការងារល្អបំផុតសម្រាប់ពលរដ្ឋអាមេរិកាំង ដែលមិនមានសញ្ញាប័ត្រពីមហាវិទ្យាល័យ គឺតំណាងផ្នែកលក់ អ្នកជំនាញផ្នែកជំនួយកុំព្យូទ័រ និងអ្នករៀបចំតម្លើងបណ្តាញភ្លើង។
ពលរដ្ឋអាមេរិកាំងវ័យក្មេងដែលភាគច្រើនជាជនជាតិស្បែកសបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះគោលនយោបាយរបស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ លើបញ្ហាមួយចំនួន។