ពលរដ្ឋកម្ពុជា-អាមេរិកាំងដែលត្រូវអាជ្ញាធរអាមេរិកចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែពួកគេមួយចំនួនមិនចុះចាញ់នឹងបញ្ហាទាំងនោះឡើយ។ តួយ៉ាងពួកគេបានចងក្រងជាក្រុម បង្កើតក្រុមហ៊ុនទេសចរណ៍ដើម្បីជួយបង្កើតការងារ។
ការសិក្សាថ្មីមួយព្យាករណ៍ថា សឹងតែផ្ទៃទាំងមូលនៃតំបន់ដីសណ្តទន្លេមេគង្គនៅក្នុងប្រទេសវៀតណាម ដែលជាប្រភពជួយទ្រទ្រង់ជីវិតប្រជាពលរដ្ឋប្រហែលរាប់សិប លាននាក់ នឹងលិចទឹកនៅត្រឹមឆ្នាំ ២១០០ ដោយកម្រិតទឹកបច្ចុប្បន្ន។
ការការជ្រៀតជ្រែកយ៉ាងខ្លាំងរបស់ម្ចាស់ក្សត្រីចូលរួមក្នុងការបោះឆ្នោតរបស់ប្រទេសថៃ ដែលបានបរាជ័យភ្លាមៗនៅពេលចាប់ផ្តើមកាលពីចុងសប្តាហ៍មុន បានធ្វើឲ្យនយោបាយរបស់ថៃស្ថិតក្នុងស្ថានភាពនឹង ភាពច្របូកច្របល់ និងភាពភ័យខ្លាច។
ពួកអ្នកសង្កេតការណ៍និយាយថា ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះ បានបញ្ចប់ទាំងស្រុងនូវក្តីសង្ឃឹមរបស់លោក Prayut Chan-o-cha ជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចដើម្បីរក្សាអំណាច ដែលលោកបានក្តាប់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤។
ជិត៥ឆ្នាំបន្ទាប់ពីយោធាថៃចូលកាន់អំណាចតាមរយៈរដ្ឋប្រហារជាថ្មីទៀតនោះ នៅទីបំផុតប្រទេសថៃបានប្រកាសកាលបរិច្ឆេទបោះឆ្នោតជាផ្លូវការ។ ការសម្រេចនេះកើតមានឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់កងទ័ព។
ទីភ្នាក់ងាររដ្ឋាភិបាលនានាដែលទទួលបានសិទ្ធិអនុញ្ញាត ដែលរួមមានទាំងទីភ្នាក់ងារដែលមើលការខុសត្រូវលើថ្នាំបុរាណថៃ ក៏ដូចជាគ្រូពេទ្យនីមួយៗ ស្ថាប័នអប់រំ និងសហករណ៍កសិកររបស់សហគមន៍ផងដែរ នឹងមានសិទ្ធិដាំដុះដំណាំកញ្ឆានេះ។
ចំណុចសំខាន់ក្នុងចំណោមទិសដៅនោះគឺការណ៍ដែលលោកនាយករដ្ឋមន្ត្រី Mahathir ទាក់ទាញអ្នកផ្ដាច់ខ្លួនពីអតីតគណបក្សរបស់លោក និងទាក់ទាញគណបក្សអង្គការជាតិរួបរួមម៉ាឡេ ដែលជាសត្រូវជាយូរមកហើយរបស់គណបក្សយុត្តិធម៌ប្រជាជន ឲ្យចូលរួមនៅក្នុងគណបក្សថ្មីរបស់លោក គឺគណបក្ស Bersatu។
នៅក្រោមរដ្ឋបាលលោកត្រាំ ទីភ្នាក់ងារពង្រឹងច្បាប់អន្តោប្រវេសន៍ និង ពន្ធគយ ហៅកាត់ថា ICE ត្រូវបានបញ្ជាឲ្យធ្វើការបញ្ជូនខ្លួន ឲ្យបានខ្លាំងក្លា ហើយឲ្យផ្តោតអារម្មណ៍ជាពិសេសទៅលើពលរដ្ឋកម្ពុជា។
Controversial Agreement Expires and Observers Don’t Think It’s Coming Back
អ្នកវិភាគនានាបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចប្រឈមនឹងការដួលរលំនៅពេលអនាគត បន្ទាប់ពីសហភាពអឺរ៉ុបត្រៀមដកឋានៈអនុគ្រោះពន្ធ EBA ដែលមានន័យថា គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធចេញពីកម្ពុជា។
ក្នុងរយៈពេលបួនឆ្នាំ មាសសុទ្ធដែលត្រូវបាននាំចេញពីប្រទេសសិង្ហបុរីមកកម្ពុជាមានចំនួនលើសពីប្រទេសផ្សេងៗទៀតក្រៅពីប្រទេសចិន។ ទិន្នន័យបានបង្ហាញថាមាសសុទ្ធសរុបចំនួន៣៧០តោនត្រូវបាននាំចូលមកកម្ពុជារវាងឆ្នាំ២០១២និង២០១៧។
ក្រុមអ្នកគាំទ្រថាមពលផលិតឡើងវិញបានចាប់យកឱកាសពីឧបទ្ទវហេតុបាក់ទំនប់វារីអគ្គិសនីមួយនៅឡាវ ដើម្បីជំរុញឲ្យប្រទេសមួយនេះងាកចញពីការប្រើប្រាស់ទំនប់អគ្គិសនី «ដ៏ច្រើនលើសលុប»។
ការបាក់ទំនប់ដែលបង្កឲ្យមានគ្រោះមហន្តរាយនៅប្រទេសឡាវ បានធ្វើឲ្យការជជែកពិភាក្សាអំពីអនាគតទំនប់វារីអគ្គិសនីនៅក្នុងតំបន់កាន់តែតានតឹងថែមទៀត។ រដ្ឋាភិបាលឡាវបានតតាំងជាយូរមកហើយទៅនឹងការព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយមហិច្ឆតាទំនប់វារីអគ្គិសនីរបស់ខ្លួននៅលើទន្លេមេគង្គ។ ហើយទោះបីជាមានសញ្ញាចង្អុលបង្ហាញ ឲ្យមានការគិតពិចារណាឡើងវិញក៏ដោយ ក៏នៅតែមិនទាន់ច្បាស់ថា គ្រោះមហន្តរាយនៅពេលចុងក្រោយគេបង្អស់នេះនឹងធ្វើឲ្យរដ្ឋាភិបាលឡាវផ្លាស់ប្ដូរគំនិតនោះទេ។ លោក David Boyle ជូនសេចក្តីរាយការណ៍ពីខេត្ត Attapeu ប្រទេសឡាវ។
ការបាក់ទំនប់ទឹកដ៏មហន្តរាយមួយនៅភាគខាងត្បូងប្រទេសឡាវ បានផ្លាស់ទីលំនៅមនុស្សរាប់ពាន់នាក់ និងសម្លាប់មនុស្សជាច្រើននាក់ ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង។ គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរខ្លាំងនេះ បានជំរុញឲ្យរដ្ឋាភិបាលឡាវបញ្ឈប់ការអនុម័តគម្រោងទំនប់វារីអគ្គិសនីថ្មី រហូតដល់មានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ នូវគម្រោងដែលមានស្រាប់។ លោក David Boyle នៃ VOA រាយការណ៍ពី ខេត្ត Attapeu។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
តួលេខរបស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា សន្លឹកឆ្នោតមិនបានការ មានចំនួន ៩,១១% ហើយគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រចំនួន ៥,៨២%។
ពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ សម្រាប់ការបោះឆ្នោតសកលមួយ ដែលគណបក្សគូបដិបក្ខពិតប្រាកដតែមួយត្រូវបានគេហាមឃាត់មិនឲ្យចូលរួម។ ការណ៍នេះ បានជួយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចបានកាន់តែយូរ។
មនុស្សរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅដោយសារការបញ្ចេញទឹករាប់លានម៉ែត្រគូបចូលក្នុងទន្លេ។ មនុស្សយ៉ាងហោចណាស់ក៏២៦នាក់ដែរបានបញ្ជាក់ថា ស្លាប់នៅក្នុងការបាក់ទំនប់ ហើយមនុស្សជាង១រយនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
សមាជិកគណបក្សប្រឆាំងដែលបានរត់ភៀសខ្លួនទៅប្រទេសថៃនិយាយថា កន្លែងស្នាក់នៅនិងរាល់សកម្មភាពរបស់ពួកគេត្រូវបានឃ្លាំមើល។
Kong Vibol could face jail in Australia if pursued over allegations raised by Al Jazeera.
ព័ត៌មានផ្សេងទៀត