បេសកកម្មស្វែងរកការពិតដើម្បីពិចារណាពីការដកការអនុគ្រោះខាងពាណិជ្ជកម្មបានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាមុនពេលការបោះឆ្នោតដែលមានការរិះគន់យ៉ាងខ្លាំង។
ការលួចចូលនេះត្រូវបានគេរកឃើញ ក្រោយពីសារអេឡិចត្រូនិកឬអ៊ីមែលដ៏គួរឲ្យសង្ស័យមួយដែលត្រូវបានផ្ញើទៅកាន់កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ។
តុលាការកម្ពុជាបានពន្យារពេលមួយខែលើការកាត់ទោសផលិតករភាពយន្តជនជាតិអូស្ត្រាលីម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនសម្រាប់ការបង្ហោះដ្រូន (drone) នៅឯការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិយាយថា ការដឹកនាំប្រទេសលើកទី២នេះមានភាពស្មុគស្មាញជាងលើកដំបូងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ VOA។ លោក Mahathir បាននិយាយថា ប្រទេសម៉ាឡេស៊ីបានទទួលរងគ្រោះពីការបំផ្លិចបំផ្លាញខាងហិរញ្ញវត្ថុ។
គណបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតមិនរំពឹងទុកមួយដែលបានបញ្ចប់ការកាន់អំណាចអស់រយៈពេលជាង៦០ឆ្នាំដោយគណបក្សចម្រុះតែមួយ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីដែលមានអាយុ៩២ឆ្នាំបានក្លាយជាមេដឹកនាំជាប់ឆ្នោតចាស់ជាងគេបង្អស់របស់ពិភពលោកបន្ទាប់ពីចាកចេញគណបក្សចម្រុះនោះហើយបានប្រកួតជាមួយលោក Najib Razak មេដឹកនាំកាន់អំណាចដែលលោកធ្លាប់បង្ហាត់បង្រៀនដែលកិត្តិស័ព្ទរបស់លោក Najib ត្រូវបានបំផ្លិចបំផ្លាញដោយសាររឿងអាស្រូវពុករលួយដ៏ធំមួយ។
ប៉ុន្តែ តាមរយៈការនិយាយលេងធម្មតាជាមួយនឹងផលិតករមួយចំនួននៅស្ថានីយទូរទស្សន៍នេះ គេអាចស្វែងយល់យ៉ាងច្បាស់ថា អ្វីដែលអាចប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺមិនត្រូវផ្សព្វផ្សាយនោះទេ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញពីការរត់ពន្ធស្រូវអង្ករពីវៀតណាម ដែលមកទល់ពេលនេះ នៅតែជាបញ្ហាមួយដែលមិនសូវមានការលើកមកនិយាយច្រើន។
ពលរដ្ឋកម្ពុជាឥឡូវនេះនឹងមានកាតព្វកិច្ចដែលតម្រូវដោយរដ្ឋធម្មនុញ្ញដើម្បីការពារមាតុភូមិ ហើយនិងត្រូវបានហាមឃាត់មិនឲ្យប្រមាថមើលងាយព្រះមហាក្សត្រនៅក្រោមវិសោធនកម្មច្បាប់ថ្មីជាបន្តបន្ទាប់ដែលពួកអ្នកសង្កេតការណ៍និយាយថា ការស្នើច្បាប់នេះឡើងជាការវាយប្រហារទៅលើសេរីភាពពលរដ្ឋនៅក្នុងប្រទេស។
មេធាវីការពារក្តីឲ្យបុរសជនជាតិអូស្រ្តាលីនោះថា ការដឹកជញ្ជូនកូនក្តីមកកាន់សាលសវនាការមានភាពយឺតយ៉ាវ ជាដើមចមនៃការពន្យារពេលនេះ ប៉ុន្តែតំណាងគ្រួសាររបស់ជនជាប់ចោទបានសម្តែងការខកចិត្តចំពោះការលើកពេលប្រកាសសាលក្រម។
ទន្ទឹមនឹងការពង្រឹងវិស័យពន្ធដារនៅក្នុងប្រទេសកម្ពុជា ផលិតកម្មភាពយន្ត ក៏ស្ថិតនៅក្នុងបញ្ជីនៃអ្នកជាប់កាតព្វកិច្ចពន្ធផងដែរ។ ផលិតករជាច្រើន បានបង្ហាញពីការព្រួយបារម្ភថាការអនុវត្តវិធាននាពេលបច្ចុប្បន្ន អាចប៉ះពាល់ដល់ការរីកចម្រើននៃវិស័យភាពយន្ត ហើយអាចធ្វើឲ្យការផលិតភាពយន្តកាន់តែធ្លាក់ចុះទៅវិញ។
តុលាការប្រចាំស្រុកមួយក្នុងរដ្ឋ California បានបញ្ឈប់ជាបណ្ដោះអាសន្ននូវការនិរទេសជនជាតិខ្មែរជាច្រើននាក់ ដែលប្រឈមនឹងការបណ្ដេញចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកទាំងនោះបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរជាងបទល្មើសមជ្ឈិម។
លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិធ្វើទៅតាមខ្លួនចង់ធ្វើ។លោកស ខេងបាននិយាយថា៖ «អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា សារព័ត៌មានណា ដែលគំរាមកំហែងរដ្ឋាភិបាល នឹងក្លាយជាចំណុចគោលដៅរបស់រដ្ឋាភិបាល។
សហភាពអឺរ៉ុប សេតវិមាន និង ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ព្រមានថា នឹងចាត់វិធានការជាក់លាក់មួយចំនួនក្នុងការឆ្លើយតបនឹងការសម្រេចនេះដែលធ្វើឲ្យអន្តរាយដល់ប្រជាធិបតេយ្យនៅកម្ពុជា។
ការរំលាយគណបក្សប្រឆាំងពិតប្រាកដតែមួយគត់របស់ប្រទេសកម្ពុជាកាលពីព្រហស្បតិ៍ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងពហុភាគីអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្កើតរបបប្រជាធិបតេយ្យនៅក្នុងប្រទេសក្រោយសង្គ្រាមមួយនោះ ត្រូវបានបញ្ចប់។
បច្ចេកវិទ្យា Blockchain ដែលជាបច្ចេកវិទ្យាបង្កើតឡើងដំបូងដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋាន គឺការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រ មិនអាចកែប្រែបាន។
នៅពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់អាមេរិក Facebook បានបង្កើតមុខងារថ្មី លើបណ្តាញរបស់ខ្លួន គឺ Explore Feed ដើម្បីកាត់ចេញការបង្ហោះសារមួយចំនួនរបស់អ្នកមានទំព័រហ្វេសប៊ុកពី News Feed។
នៅពេលមានសម្តីផ្លែផ្កាពីមន្ត្រីរដ្ឋាភិបាលកម្ពុជាប្រឆាំងស.រ.អា. ស្ថានទូតអាមេរិកឲ្យដឹងថា ខ្លួននឹងកាត់ជំនួយទៅអង្គការស៊ីម៉ាក់ ប៉ុន្តែនឹងបន្តសម្អាតគ្រាប់មិនទាន់ផ្ទុះមានប្រភពពីស.រ.អា.។ មន្ត្រីស៊ីម៉ាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែននឹងរ៉ាប់រងលើប្រតិបត្តិការអង្គការ
មហាអំណាចនិងស្ថាប័នលោកខាងលិចដែលកំពុងព្យាយាមបញ្ឈប់ប្រទេសកម្ពុជាមិនឲ្យធ្លាក់ចូលទៅក្នុងរបបផ្តាច់ការកំពុងតែប្រើជម្រើសចុងក្រោយដែលនៅសេសសល់ក្នុងពេលដែលគំនិតប្រឆាំងនឹងបរទេសកំពុងកើនឡើងខ្លាំងនៅតាមបណ្តាញឃោសនារដ្ឋ។
លោកស្រី Barbara Lochbihler សមាជិកសភាសហភាពអឺរ៉ុបបានប្រាប់ VOA ថា សហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មដោយចំពោះឬអាចឈានដល់ការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប។
ព័ត៌មានផ្សេងទៀត