រដ្ឋធានីហ្សាការតានឹងបាត់បង់ឋានៈជារដ្ឋធានីផ្នែកនយោបាយរបស់ឥណ្ឌូណេស៊ីនាឆ្នាំនេះ។ ប៉ុន្តែទីក្រុងនេះ ដែលកំពុងជួបប្រទេះបញ្ហាជាច្រើន នឹងបន្តនៅជារដ្ឋធានីផ្នែកពាណិជ្ជកម្ម។
ស្ត្រីស្ទើរតែពាក់កណ្ដាលនៅក្នុងប្រទេសនេះមានបញ្ហាលើសទម្ងន់ ដែលចំនួននេះជិតស្មើពីរដងនៃអត្រាធាត់ជ្រុលសម្រាប់បុរស។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសជ័យជម្នះ ក្រោយពីការរាប់សន្លឹកឆ្នោតមិនផ្លូវការបានបង្ហាញថាលោកនាំមុខដាច់គូប្រជែង ២ នាក់ទៀត។
មួយឆ្នាំបន្ទាប់ពីការបាក់ដីនៅក្នុងប្រទេសម៉ាឡេស៊ីដែលបានសម្លាប់អ្នកបោះជំរំរាប់សិបនាក់ ក្រុមគ្រួសារជនរងគ្រោះនិងអ្នកនៅរស់រានមានជីវិតបានមកជួបជុំគ្នាដើម្បីរំឭកដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោក Anwar Ibrahim ទទួលបានការវាយតម្លៃចម្រុះពីអ្នកវិភាគនយោបាយ ខណៈដែលលោកព្យាយាមធ្វើឱ្យមានតុល្យភាពក្នុងកំណែទម្រង់ដែលបានសន្យាថានឹងធ្វើឡើងតាមភាពជាក់ស្តែងក្នុងវិស័យនយោបាយ
សហគមន៍ជាច្រើននៅក្នុងទីក្រុងនៃប្រទេសម៉ាឡេស៊ីកំពុងបន្ថែមភាពទាក់ទាញដោយសម្រស់បែបជនបទ។ សួនសហគមន៍កំពុងលេចឡើង ខណៈពេលដែលអ្នករស់នៅក្នុងក្រុងស្វែងរកមធ្យោបាយនានាដើម្បីនាំយកទេសភាពបែបស្រុកស្រែចម្ការឱ្យមកកាន់តែជិតនឹងទីកន្លែងដែលពួកគេរស់នៅ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានរងការរិះគន់ពីអ្នកគាំទ្រមួយចំនួនដែលនិយាយថា លោកកំពុងប្រើអំណាចមុនគោលការណ៍ដែលបានកំណត់។
ក្រុមមន្ត្រីតាក់តែងច្បាប់នៅហ្វីលីពីនកំពុងដាក់គោលដៅលើអ្នកប្រតិបត្តិការនិងប្រតិបត្តិករកាស៊ីណូអនឡាញ ខណៈពួកគេព្យាយាមបង្ក្រាបទៅលើបណ្តាញបោកបញ្ឆោត cryptocurrency ដែលកំពុងកើនឡើងនៅក្នុងប្រទេស
សមាជិកសភាហ្វីលីពីនកំពុងពិចារណាបង្កើតការហ្វឹកហ្វឺនយោធាជាកាតព្វកិច្ចសម្រាប់និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ ដែលជាសំណើបង្កឱ្យមានភាពចម្រូងចម្រាស។ លោកDave Grunebaum រាយការណ៍ពីទីក្រុង Quezon ។
នៅក្នុងប្រទេសហ្វីលីពីន កុមារជាច្រើននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងការពារជាប្រចាំនៅឡើយទេ។ ដូច្នេះនៅពេលនេះ ក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើយុទ្ធនាការដ៏សំខាន់មួយដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនានាដល់កុមារ។
អាជ្ញាធរហ្វីលីពីននិយាយថា ពួកគេបានជួយសង្រ្គោះជនរងគ្រោះជាង ១.០០០នាក់ពីការជួញដូរមនុស្ស ដែលមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី អំឡុងពេលការចុះបង្រ្កាបមួយកាលពីយប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ។
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី កំពុងត្រូវបានសាកល្បងជាមួយនឹងបញ្ហាប្រឈមភ្លាមៗ បន្ទាប់ពីលោកបានចូលកាន់តំណែង។
មន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ហេតុការណ៍បាក់ដីកាលពីព្រឹកថ្ងៃសុក្របានសម្លាប់មនុស្សយ៉ាងតិចណាស់ ១៨ នាក់ រួមទាំងកុមារផងដែរ នៅកន្លែងបោះជំរំដែលគ្មានអាជ្ញាប័ណ្ណនៅកសិដ្ឋានមួយកន្លែងក្នុងរដ្ឋ Selangor ជាប់ព្រំដែនទីក្រុងគូឡាឡាំពួ។
ពលរដ្ឋម៉ាឡេស៊ីនឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ។ ក្រុមអ្នកបោះឆ្នោតវ័យក្មេងត្រូវបានរំពឹងថា នឹងមានឥទ្ធិពលខ្លាំងលើលទ្ធផលនៃការបោះឆ្នោតនេះ ហើយបេក្ខជនឈរឈ្មោះកំពុងព្យាយាមទាក់ទាញការគាំទ្រពីពួកគេ។
នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ទីតាំងនៃសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន កំពុងតែឆបោកលុយពីមនុស្សជុំវិញពិភពលោក។
សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននាំឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ក្រោមការដឹកនាំ ៦ ឆ្នាំរបស់លោក។
ស្ថិតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់ក្នុងចំណោម ៥ នាក់អាយុចាប់ពី ១៥ ឆ្នាំឡើងទៅជក់បារី ដែលក្នុងនោះប្រហែល ៤០% គឺជាបុរស។
ភោជនីយដ្ឋាននិងអាជីវកម្មនានានៅម៉ាឡេស៊ីកំពុងរើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ១៩កាលពី២ឆ្នាំមុន។ ប៉ុន្តែដូចនៅបណ្តាប្រទេសផ្សេងៗដែរ អាជីវកម្មទាំងនេះកំពុងប្រឈមនឹងបញ្ហាខ្វះបុគ្គលិកធ្វើការ។
លោក Dave Grunebaum រាយការណ៍ពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីថា ពួកអ្នកខ្ចីប្រាក់ជាច្រើនដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេនឹងប្រឈមបញ្ហាបំណុល និងការគំរាមកំហែង។
វិទ្យាស្ថាននេះបានសង្កេតមើលអ្នកបើកម៉ូតូដឹកជញ្ជូនអាហារជិត ៣.៥០០ នាក់ និងបានរកឃើញថា ប្រមាណ ពីរភាគបីនៃអ្នកទាំងនេះមិនបានគោរពច្បាប់ចរាចរណ៍ ហើយប្រមាណមួយភាគបី បានរំលោភធ្ងន់ធ្ងរលើសុវត្ថិភាពចរាចរណ៍។
ព័ត៌មានផ្សេងទៀត