ទាហានមីយ៉ាន់ម៉ា២នាក់ដែលផ្តាច់ខ្លួនពីយោធាមីយ៉ាន់ម៉ាដែលគេរាយការណ៍ថាពេលនេះកំពុងស្ថិតនៅទីក្រុងឡាអេ អាចក្លាយជាសាក្សីនៅក្នុងនីតិវិធីតុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីបទប្រល័យពូជសាសន៍ដោយយោធាមីយ៉ាន់ម៉ា។
អ្នកវិភាគនិយាយថា អាជីវកម្មតូចៗមួយចំនួន មិនអាចសម្របខ្លួនបានលឿនឲ្យទាន់សភាពការណ៍នោះទេ បន្ទាប់ពីការរឹតត្បិតត្រូវបានអនុវត្ត ដោយសារតែជំងឺកូវីដ១៩ ជាពិសេសអាជីវកម្មដែលពឹងផ្អែកលើអតិថិជន ដែលមកទិញដោយផ្ទាល់នៅហាង។
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានការឆ្លងជំងឺកូវីដ១៩ ចំនួន ២៩ ករណី នៅក្នុងជំរំជនភៀសខ្លួន Rohingya ទាំងនេះ ដែលក្នុងនោះមានម្នាក់បានស្លាប់ដោយសារជំងឺនេះ។
ខ្យល់ដែលមានជាតិពុលបានប៉ះពាល់ដល់ជីវិតរបស់មនុស្សរាប់លាននាក់។
អ្នកជំនាញផ្នែកកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន UNHCRដែលមានមូលដ្ឋាននៅក្រុង Cox's Bazar ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា បានប្រាប់ VOA ថា ជម្រកសម្រាប់ទប់ទល់នឹងព្យុះស៊ីក្លូនមិនមានគ្រប់គ្រាន់នោះទេ។