ក្រុមជួយសង្គ្រោះបានប្រាប់អ្នកយកព័ត៌មានឲ្យវីអូអេ លោក David Grunebaum ថា កន្លែងស្វែងរកមនុស្សគឺជាទីតាំងដែលពិបាក។ នៅកន្លែងខ្លះមានភក់ដល់ត្រឹមចង្កេះ និងមានដុំថ្មជាច្រើន។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រើឧបករណ៍ជីកកកាយ ហើយកកាយដោយដៃ ដើម្បីព្យាយាមកកាយឱ្យបានឆ្ងាយ ដោយសង្ឃឹមថានឹងរកឃើញអ្នកនៅរស់បន្ថែមទៀត។ ក្រុមអ្នករុករកនិងជួយសង្គ្រោះមានគ្នាប្រមាណ ៤០០ នាក់។
នៅក្នុងការស្វែងរកនេះ ពួកគេក៏ប្រើដ្រូនដែលជាយន្តហោះគ្មានមនុស្សបើក និងសត្វឆ្កែដែលត្រូវបានហ្វឺកហ្វឺនពីជំនាញរុករកផងដែរ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា វាមិនច្បាស់ទេថា តើមូលហេតុអ្វីដែលបណ្តាលឱ្យមានហេតុការណ៍បាក់ដី ដែលគ្របដណ្តប់លើផ្ទៃដីប្រហែលជាងមួយហិកតានេះ។
ក៏ប៉ុន្តែអាជ្ញាធរបានប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រតិបត្តិករនៅទីតាំងនៃកន្លែងកើតហេតុនោះ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ធ្វើជាកន្លែងបោះជំរំទេ ដូច្នេះការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌអាចកើតមាន។ ពេលនេះ ជាពេលវិស្សមកាល ហើយជាធម្មតា ក្រុមគ្រួសារនានាបានចាកចេញពីទីក្រុង ហើយធ្វើដំណើរមកទីនេះដែលជាតំបន់ភ្នំ ដើម្បីទទួលបានភាពរីករាយនឹងខ្យល់អាកាសបរិសុទ្ធ។
ក្រុមអ្នកជួយសង្គ្រោះនិយាយថា សាកសពជនរងគ្រោះ ២ នាក់ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ ត្រូវបានគេរកឃើញថាបានឱបគ្នា។ ពួកគេជឿថា អ្នកទាំងពីរនោះប្រហែលជាម្តាយនិងកូនស្រី៕
ហេតុការណ៍បាក់ដីនៅប្រទេសម៉ាឡេស៊ីសម្លាប់មនុស្ស ១៨ នាក់

តំបន់ Ghotong Jaya ម៉ាឡេស៊ី —