លោក John Kirby បានទទួលស្គាល់ថា លោក Netanyahu បានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដោយសារលោកប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឯកភាពបញ្ជូនគណៈប្រតិភូទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីផែនការរបស់ខ្លួន ក្នុងការវាយលុកតាមផ្លូវគោកក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅជាច្រើន ដែលជាផែនការមួយ ដែលសេតវិមានពណ៌នាថា «ជាកំហុស» មួយ។
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធ ក្នុងឆ្នាំបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ពេលគេរំពឹងថា លោកនឹងពិភាក្សាអំពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច សិទ្ធិបន្តពូជ អន្តោប្រវេសន៍ និងជម្លោះនៅអ៊ុយក្រែននិងតំបន់ហ្កាហ្សា
កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាគូប្រជែងចម្បងរបស់លោក បានធ្វើដំណើរផ្សេងគ្នាទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនៅរដ្ឋ Texas ជាប់នឹងប្រទេសម៉ិកស៊ិក។
ទន្ទឹមនឹងនោះ លោកប្រធានាធិបតី Joe Biden និងគូប្រជែងដ៏សំខាន់របស់លោក គឺអតីតប្រធានាធិបតីលោក Donald Trump ប្រកាន់យកទស្សនៈផ្ទុយគ្នា នៅមុនការបោះឆ្នោតនៅខែវិច្ឆិកាក្នុងសហរដ្ឋអាមេរិក
ប្រទេសហ្ស៊កដានីកំពុងជំរុញឱ្យមានបទឈប់បាញ់មួយ ខណៈលោក Biden ហាក់ដូចជារិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។
លោកបាននិយាយថា ពួកសាធារណរដ្ឋក្នុងរដ្ឋសភាដែលសម្រេចអំពីការគាំទ្រវិធានការសភាក្នុងការផ្តល់ជំនួយឱ្យការពារអ៊ុយក្រែនត្រូវតែជ្រើសរើសរវាង«ឈរជាមួយសហរដ្ឋអាមេរិកឬមួយជាមួយលោក Trump»។
លោក Biden បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសុន្ទរកថាចុងក្រោយនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ដោយបានជំទាស់យ៉ាងខ្លាំងថា លោកបានរក្សាទុកនិងចែករំលែកឯកសារសម្ងាត់ ដោយស្ម័គ្រចិត្ត ដូចដែលត្រូវបានបញ្ជាក់ក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នោះដែរ។
ការស្ទង់មតិថ្មីមួយថា ប្រជាពលរដ្ឋអាមេរិកាំងបារម្ភអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Joe Biden ទោះជារដ្ឋបាលនេះបានលើកឡើងដដែលៗថា តួលេខសេដ្ឋកិច្ចវិជ្ជមានក៏ដោយ។ ការស្ទង់មតិនេះមានសំឡេងគាំទ្រលោក Biden នៅត្រឹម ៣៨ភាគរយ នៅក្នុងខែមករា ហើយព្យាករណ៍ពីការប្រជែងដ៏តឹងតែងពីលោក Donald Trump។
សេតវិមានថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ចំពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden ប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូន ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។
បាតុករដែលខឹងសម្បារចំពោះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន ហើយអ្នកខ្លះបានបង្អាក់ការឃោសនារកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ផងដែរ។
សម្ពាធមានកាន់តែខ្លាំងទៅលើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ខណៈក្រុមមន្ត្រីមនុស្សធម៌ថ្លែងថា ប្រព័ន្ធសុខាភិបាលហ្កាហ្សាកំពុងដួលរលំ ក្រោមទម្ងន់នៃចំនួនអ្នកដែលស្លាប់និងរងរបួសរាប់មនុស្សម៉ឺននាក់ ហើយសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចឱ្យមានបទឈប់បាញ់គ្នា។
រឿងរ៉ាវឆាកល្ខោនខ្វែងគំនិតភាគច្រើនជុំវិញជម្លោះនេះកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ដែលនៅទីនោះក្រុមសាធារណរដ្ឋស្ទាក់ស្ទើរក្នុងការអនុម័តលើសំណើបន្ទាន់ខ្លាំងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់មូលនិធិរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពណ៌នាការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ថាជាសមរភូមិសម្រាប់«ដួងព្រលឹង»របស់ប្រទេសអាមេរិក។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានធ្វើដំណើរជុំវិញប្រទេស ដោយលើកឡើងពីច្បាប់ ដែលបង្កើតការងារដល់ពលរដ្ឋអាមេរិកាំង លើកកម្ពស់កិច្ចការពារសិទ្ធិរំលូតកូន និងធ្វើឱ្យប្រសើរឡើងពីសុវត្ថិភាពនៃការប្រើកាំភ្លើង និងជាញឹកញាប់លោកបានលើកឡើងពីការងាររបស់លោក ក្នុងការការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផងដែរ
ការវាយប្រហារដោយមីស៊ីលរុស្ស៊ីយករដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនជាទីដៅនាំឱ្យ មនុស្សយ៉ាងតិចណាស់៤៥នាក់ត្រូវរបួសនៅថ្ងៃពុធនេះ នៅពេលលោកប្រធានាធិបតី Volodymyr Zelenskyy សុំឱ្យពួកមន្ត្រីអាមេរិកយល់ព្រមផ្តល់ជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដើម្បីជួយប្រទេសលោកប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
សេតវិមានបាននិយាយនៅក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃខែវិច្ឆិកាថាលោកស្រីអនុប្រធានាធិបតី Kamala Harris នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅកាន់សន្និសីទកំពូលអាកាសធាតុសំខាន់បំផុតនៃពិភពលោក
លោក Biden បាននិយាយទៀតថា លោកលើកឡើងដោយ «ឥតលាក់លាម» លើបញ្ហាលំបាកៗទាំងនោះដែលបានធ្វើឱ្យប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា
ការស្ទង់មតិនយោបាយថ្មីមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា លោកអតីតប្រធានាធិបតី Donald Trump នាំមុខលោកប្រធានាធិបតី Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។
មេដឹកនាំទាំងពីរក៏បាននិយាយយោងដល់ការប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់នឹងសត្រូវរួមគ្នាគឺប្រទេសចិន ដោយលោក Biden បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងអំពីការយាយីកាលពីពេលថ្មីៗនេះរបស់ខ្លួនដល់នាវាហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។
ព័ត៌មានផ្សេងទៀត