អាមេរិកនិងអ៊ីស្រាអែលនិយាយថា សម្ព័ន្ធមិត្តទទួលជោគជ័យលើការវាយប្រហាររបស់អ៊ីរ៉ង់
សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនិយាយថា គេទទួលជោគជ័យដ៏អស្ចារ្យលើការទប់ស្កាត់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលកាលពីថ្ងៃទី១៣ ខែមេសា ដោយអ៊ីរ៉ង់បានបាញ់ដ្រូននិងមីស៊ីល ៣០០ ដែលជាង ១០០គ្រាប់ ជាគ្រាប់មីស៊ីលបាល្លីស្ទិក។ ប៉ុន្តែនៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា សំណួរដែលកើតមានភ្លាមៗនោះគឺថា តើអ្វីនឹងកើតបន្ទាប់នៅក្នុងជម្លោះរយៈពេល ៦ខែ ដែលគំរាមកំហែងជុំវិញតំបន់មជ្ឈិមបូព៌ានោះ? អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Anita Powell ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕