អន្តោប្រវេសន៍ជាបញ្ហាធំជាងគេមួយក្នុងការបោះឆ្នោតនៅអាមេរិកនៅខែវិច្ឆិកាខាងមុខ។ អនុប្រធានាធិបតីអ្នកស្រី Kamala Harrisកំពុងឃោសនាអំពីសមិទ្ធិផលរបស់អ្នកស្រីក្នុងពេលធ្វើជារដ្ឋអាជ្ញា ចំណែកអតីតប្រធានាធិបតីលោក Donald Trump
ដោយលោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការបោះឆ្នោតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើគូប្រជែងរបស់លោកដែលទំនងជាអ្នកស្រីអនុប្រធានាធិបតី Kamala Harris។
បន្ទាប់ពីការរឹតបន្តឹងជាបណ្តោះអាសន្ននូវការទាមទារសិទ្ធិជ្រកកោននៅឯព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក លោក Biden បានប្រកាសការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលរៀបការជាមួយពលរដ្ឋអាមេរិក។ ផ្ទុយទៅវិញ លោក Trump និយាយថា លោកនឹងចាប់ផ្តើមបណ្តេញទៅប្រទេសវិញក្នុងទ្រង់ទ្រាយធំ។
អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាម ឬការរំលាយរដ្ឋាភិបាល ដូចជាការដួលរលំអតីតសហភាពសូវៀតជាដើម អាចបន្សល់ទុកឱ្យប្រជាជនមួយចំនួនរស់នៅដោយគ្មានប្រទេស។ ក្នុងសហរដ្ឋអាមេរិក មនុស្សប្រមាណជាង២សែននាក់ កំពុងរស់នៅក្នុងឋានៈជាជនគ្មានសញ្ជាតិ។
អង្គភាពល្បាតព្រំដែនសហរដ្ឋអាមេរិក បានកត់ត្រាចំនួនជនចំណាកស្រុកស្លាប់ជាង៨ពាន់នាក់នៅតាមបណ្តោយព្រំដែនអាមេរិកនិងម៉ិកស៊ិកតាំងពីឆ្នាំ១៩៩៨មក។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនូវសំណើមួយកាលពីថ្ងៃអង្គារ ដែលនឹងរារាំងជនចំណាកស្រុកមួយចំនួនមិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចបញ្ជូនជនទាំងនោះចេញភ្លាមៗពីសហរដ្ឋអាមេរិក។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden សន្យាធ្វើការឆ្លើយតបចំពោះការធ្វើចំណាកស្រុករបស់អនិតិជនមកកាន់អាមេរិក បន្ទាប់ពីវិបត្តិដែលដាក់បន្ទុកយ៉ាងធ្ងន់លើកន្លែងយាមល្បាតតាមព្រំដែនសហរដ្ឋអាមេរិកនេះ ហាក់ដូចជាអាចគ្រប់គ្រងបានហើយ។
រដ្ឋបាលរបស់លោក Biden ដែលបានចាត់វិធានការដើម្បីបញ្ចប់គម្រោង MPP ត្រូវគេរំពឹងថានឹងចាប់ផ្តើមដំណើរការពាក្យសុំសិទ្ធិជ្រកកោនរបស់ជនចំណាកស្រុកទាំងនេះនៅថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ។ មានជនចំណាកស្រុកប្រមាណ ២៥.០០០ នាក់ដែលកំពុងមានសំណុំរឿងក្នុងគម្រោង MPP។
នៅក្នុងសេចក្តីប្រកាសកាលពីដើមខែវិច្ឆិកានេះ រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនជនភៀសខ្លួនដែលអាមេរិកទទួលយក នៅឆ្នាំ២០២១ មកនៅត្រឹមចំនួនតិចជាងពេលមុនៗ។
នៅពេលនេះ អ្នកមានទិដ្ឋាការប្រភេទ F-1 អាចស្ថិតនៅក្នុងស.រ.អ.រហូតដល់និស្សិតនេះបញ្ចប់កម្មវិធីសិក្សាមួយ ឬមួយនិស្សិតនេះនៅអាចបំពេញតាមការតម្រូវនានានៃកម្មវិធីសិក្សានោះ។
កម្មវិធីអន្តោប្រវេសន៍ TPS គឺជាទម្រង់មួយនៃជំនួយមនុស្សធម៌ ដែលបានបង្កើតឡើងដោយសភា និងគ្រប់គ្រងចាត់ចែងដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន និងអាស៊ី មានចំនួនជិត ២ ភាគ ៣ នៃក្រុមចំនួនពលរដ្ឋថ្មីដែលមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំនេះ។
សេចក្តីសម្រេចរបស់ទីភ្នាក់ងារ ICE នេះ បានដោះស្រាយពាក្យបណ្តឹងមួយដែលផ្តើមដោយសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT នៅក្នុងសហរដ្ឋអាមេរិក។
បទបញ្ជាចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រឹតបន្តឹងនិងបន្ថែមការដាក់កំហិតទៅលើទិដ្ឋាការធ្វើការរបស់ជនបរទេសនិងទិដ្ឋាការសម្រាប់ជនអន្តោរប្រវេសន៍ស្របច្បាប់មករស់នៅអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាដាក់កំហិត ឬហាមឃាត់និស្សិតអន្តរជាតិមិនឲ្យធ្វើការក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីថ្លែងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំងដែលអត់ការងារធ្វើ។
ពួកអ្នកមានបណ្ណមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ Green Card រាប់ម៉ឺននាក់មិនអាចទទួលសញ្ជាតិអាមេរិកាំងបានទេនៅមុនការបោះឆ្នោតប្រធានាធិបតីស.រ.អា.នៅខែវិច្ឆិកាខាងមុខនេះ។
របាយការណ៍ពិសេសមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា ការនៅដាច់ដោយឡែកពីគ្នាការបិទដំណើរការជាបណ្តោះអាសន្ននៃធនាគារ និងគ្រឹះស្ថានមួយចំនួន ដែលផ្តល់សេវាកម្មផ្ញើប្រាក់នោះបន្ទុចបង្អាក់ជនអន្តោប្រវេសន៍ មិនអាចឲ្យពួកគផ្ញើប្រាក់ទៅប្រទេសកំណើតបាន។
បទបញ្ជានាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីផ្អាកការចេញសិទ្ធិរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍បានធ្វើឲ្យនិស្សិតអន្តរជាតិនៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិកមានអារម្មណ៍ថាមិនច្បាស់លាស់អំពីគម្រោងនាពេលអនាគតរបស់ពួកគេនិងស្ទាក់ស្ទើរក្នុងការចុះឈ្មោះចូលរៀន។
ព័ត៌មានផ្សេងទៀត