លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រោយពីរដ្ឋាភិបាលសម្រេចយកថ្ងៃទី២០ ខែឧសភាជាទិវារំឭកនិងចងចាំអំពីរបបខ្មែរក្រហម ថ្ងៃនេះក្លាយជាថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។
មន្ត្រីសិទ្ធិមនុស្សនិងតំណាងប្រជាពលរដ្ឋនិយាយថា បម្រាមរបស់អាជ្ញាធរខេត្តកោះកុងមិនឲ្យជនរងគ្រោះទំនាស់ដីធ្លីជួបជុំគ្នានៅអំឡុងពេលបោះឆ្នោតព្រឹទ្ធសភាគឺជាទង្វើបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋ។
អ្នកជំនាញសិទិ្ធមនុស្សពីររូបរបស់អ.ស.ប.បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ ដោយបានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះសំណើកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងអាចដាក់កំហិតយ៉ាងខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅឆ្នាំនេះ និងនៅពេលអនាគត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានផ្សាយឲ្យដឹងអំពីទីតាំងការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានថ្លែងដែរថា រាល់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលកំពុងកើតឡើងនេះ នឹងធ្វើឲ្យមានផលអាក្រក់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ការផ្តល់ចំណាត់ថ្នាក់របស់ អង្គការគម្រោងយុត្តិធម៌ពិភពលោកត្រូវបានធ្វើទៅតាមកត្តាចំនួន៨ ដែលរួមមាន ការដាក់កំហិតលើអំណាចរដ្ឋាភិបាល អវត្តមាននៃអំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិមូលដ្ឋានផ្សេងៗ សណ្តាប់ធ្នាប់និងសន្តិសុខ ការអនុវត្តបទបញ្ញត្តិ យុតិ្តធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
ក្រុមអ្នកវិភាគ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សនិយាយថា ការកែប្រែរដ្ឋធម្មនុញ្ញញឹកញាប់នឹងធ្វើឲ្យច្បាប់កំពូលរបស់ជាតិមួយនេះបាត់បង់អត្ថន័យរបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភានឹងប្រជុំពិនិត្យនិងអនុម័តសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌ ទោះបីជាច្បាប់នេះរងការរិះគន់យ៉ាងចាស់ដៃពីអ្នកឃ្លាំមើលការវិវត្តស្ថានការណ៍កម្ពុជាក្តី។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិដ៏ចម្រូងចម្រាស តាមបណ្តឹងរបស់រដ្ឋាភិបាល រដ្ឋសភាជាតិនៃប្រទេសកម្ពុជាបានបោះឆ្នោតទទួលយកការកែប្រែមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ។ ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាយល់ថា ឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ដែលកា្តប់អំណាចជាង៣០ឆ្នាំមកនោះ នឹងមានអំណាចកាន់តែធំទៅៗ ហើយសិទ្ធិពលដ្ឋនឹងរួញកាន់តែតូចទៅៗ។
សកម្មជនទាំងពីរត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់ ដែលជាសេដ្ឋីមួយរូបផងដែរ។
នៅពេលពលរដ្ឋព្រងើយកន្តើយនឹងការបោះឆ្នោតព្រឹទ្ធសភាដ៏ចម្រូងចម្រាស ដែលគេយល់មិនមានប្រជាធិបតេយ្យនោះ គ.ជ.ប.ប្រកាសថា ខ្លួនឯករាជ្យ ធ្វើការងារតាមច្បាប់កំណត់ ហើយគ្មាននរណាអាចជ្រៀតជ្រែកកិច្ចការរបស់ខ្លួនបានឡើយ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានចាត់ទុកថាសកម្មភាពកែប្រែរដ្ឋធម្មនុញ្ញជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី និងផ្ទៃទឹកសរុប៥២៤៤៨ហិកតា។ មន្ត្រីសិទ្ធិមនុស្សរីករាយចំពោះការបង្កើតឧទ្យានថ្មីនេះ តែក៏បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន មានផែនការជាក់លាក់ក្នុងការអភិរក្ស និងរារាំងមិនឲ្យឈ្មួញឯកជន យកលេសអាជីវកម្មមកបំបែកដីឧទ្យានសមុទ្រនេះ យកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សាធារណជនទូទៅ។
អ្នកវិភាគយល់ថា បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សង្គ្រាមក្នុងស្រុកនឹងមិនបញ្ចប់ ហើយការលូតលាស់ខាងសេដ្ឋកិច្ចក៏មិនអាចកើតមានទៅរួចនោះដែរ។
ស្ត្រីឈ្មោះ សំ សុខា បានយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជានៅខែមេសាឆ្នាំ ២០១៧ ហើយបានគេចចេញទៅប្រទេសថៃ ដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ដែលបានចេញដីកាតាមចាប់ខ្លួន និងឃុំខ្លួនក្រោមបទចោទ «ប្រមាថនិងញុះញង់ឲ្យមានការរើសអើង»។
គណបក្សនយោបាយចំនួនបួននឹងចូលរួមការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានេះ ក្នុងនោះគឺគណបក្សប្រជាជនកម្ពុជា ដែលត្រូវគេរំពឹងទុកជាមុនថា គណបក្សនេះនឹងនៅបន្តក្ដោបក្ដាប់ស្ថាប័នបង្កើតច្បាប់កំពូលនេះដដែល បន្ទាប់ពីតុលាការកំពូលបានរំលាយចោលគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ច្បាប់សហជីពបានបោសសម្អាតសកម្មភាពតវ៉ាអនាធិបតេយ្យបានច្រើននៅតាមរោងចក្រនិងសហគ្រាស។
ក្រុមមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាបានប្រតិកម្មទៅនឹងការព្រមានរបស់អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចំពោះវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដោយបានចោទថា ស្ថាប័ននេះ បានចងគំនុំនឹងរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែរបាយការណ៍របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានហៅលោក ហ៊ុន សែន ថាជាមេដឹកនាំក្រាញអំណាចតាមបែបផែនផ្តាច់ការ។
អ្នកការពារសិទ្ធិមនុស្សយល់ថា ឥរិយាបថរបស់លោក ឈាង វុន អាចបង្កផលអាក្រក់ទៅលើកិត្តិយសរបស់លោកខ្លួនឯង។
ព័ត៌មានផ្សេងទៀត