លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហ៊ុន សែន ទើបតែបានស្នើឲ្យប្រទេសឥណ្ឌាជួយពង្រឹងវិស័យកសិកម្មកម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យារបស់ឥណ្ឌា ក្នុងការពិនិត្យមើលគុណភាពដី និងបែងចែកតំបន់ដាំដុះ។
លោក James Ricketson វ័យ ៦៨ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ក្រោមបទចោទថាបានប្រព្រឹត្តអំពើ «ចារកម្ម» បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ មួយថ្ងៃមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបានរៀបចំឡើងនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧។
ការបន្តតវ៉ារបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើង ក្រោយឱសានវាទរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧ មករា បានផុតសុពលភាពកាលពីដើមខែមករា។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបានសរសេរក្នុងន័យដើមថា៖ «ធ្វើការណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមកសិករឬសហគមន៍កសិកម្ម ព្រមទាំងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមបង្កើនផលិតកម្មដំណាំស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីវៀតណាមឲ្យបានល្អប្រសើរ ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់មកកាន់ប្រទេសវិញនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំជាច្រើននិងបានជួបជាមួយក្រុមមេដឹកនាំកំពូលៗរបស់ឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ លោកហ៊ុន សែន និងក្រុមគណៈប្រតិភូរបស់លោកបានចុះកិច្ចព្រមព្រៀងចំនួនបួន ដែលផ្តោតលើការប្រឆាំងសកម្មភាពឧក្រិដ្ឋ ការផ្លាស់ប្តូរវិស័យវប្បធម៌ និងការផ្តល់ឥណទានសម្បទានរាប់សិបលានដុល្លារដើម្បីអភិវឌ្ឍន៍វិស័យថាមពល និងធនធានទឹក។
ខ្យងដូង និងខ្យងមាស ជាប្រភេទសត្វចង្រៃពីរដែលបាននិងកំពុងធ្វើឲ្យថយចុះទិន្នផលបានមកពីដើមដូង និងស្រូវ។
សកម្មជនទាំងពីរត្រូវបានចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់ ដែលជាសេដ្ឋីមួយរូបផងដែរ។
របាយការណ៍សង្ខេបរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ ឆ្នាំ ២០១៧ ភ្ញៀវទេសចរសរុបមានចំនួន ៥,៥៤៣,៤៣៤នាក់ គឺកើន៩,៩៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៦។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់។ ពាក្យបណ្ដឹងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការមាតុធម្មជាតិ បានចេញផ្សាយខ្សែអាត់វីដេអូមួយ ដែលបង្ហាញពីភាពខុសគ្នានៃទិន្នន័យនៃការនាំចេញខ្សាច់របស់រដ្ឋាភិបាលកម្ពុជា។
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា និងសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា ក៏រងការព្រមានដូចគ្នា។ សហជីពទាំងបីនេះ គឺជាផ្នែកមួយរបស់សហភាពការងារកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សថ្លែងថា ការដាក់បញ្ចូលមន្ត្រីតុលាការកំពូលទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សគ្រប់គ្រងប្រទេសនឹងធ្វើឲ្យមហាជនមានការសង្ស័យអំពីឯករាជ្យភាពរបស់ស្ថាប័នតុលាការកំពូលមួយនេះ។
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយមួយថ្ងៃនៃការចេញរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សដែលបាននិយាយចំឈ្មោះលោក ហ៊ុន សែន ថាបានបង្កើនការគាបសង្កត់យ៉ាងខ្លាំងក្លាទៅលើគូប្រជែងខាងនយោបាយរបស់លោកនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
ក្រោយអាជ្ញាធរខេត្តកោះកុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងទៀតបានបណ្តេញក្រុមប្រជាពលរដ្ឋ ចំនួន៤០គ្រួសារចេញពីលំនៅដ្ឋានដែលអាជ្ញាធរបានចោទថា បំពានក្នុងដីឧទ្យានជាតិបុទុមសាគរនោះ ក្រុមមន្ត្រីសិទ្ធិមនុស្សកំពុងស្វះស្វែងរកដំណោះស្រាយពីអាជ្ញាធរខេត្ត ព្រោះប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញទាំងនោះ កំពុងប្រឈមនឹងការខ្វះទីជម្រក និងស្បៀងអាហារ។
មេធាវីការពារក្តីឲ្យបុរសជនជាតិអូស្រ្តាលីនោះថា ការដឹកជញ្ជូនកូនក្តីមកកាន់សាលសវនាការមានភាពយឺតយ៉ាវ ជាដើមចមនៃការពន្យារពេលនេះ ប៉ុន្តែតំណាងគ្រួសាររបស់ជនជាប់ចោទបានសម្តែងការខកចិត្តចំពោះការលើកពេលប្រកាសសាលក្រម។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មអះអាងថា ផ្សារគំរូទីមួយតាមព្រំដែនខ្មែរវៀតណាមនេះនឹងដាក់លក់ផលិតផលទូទៅ ដែលភាគច្រើនផលិតដោយភាគីកម្ពុជា។
សំណុំរឿងនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិរាលដាលដល់លោកម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ដែលបដិសេធមិនចូលបំភ្លឺក្នុងនាមជាសាក្សី ព្រោះបញ្ហាសុខភាព។
ការសម្រេចរបស់តុលាការសម្លាប់មាន់ជល់ បានប្រឈមនឹងប្រតិកម្មតាមបណ្តាញសង្គមថា ជាការសម្រេចចិត្តមួយដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រ ហើយវាបង្ហាញអំពីនិទណ្ឌភាពផងដែរ។
ការស្នើរបស់ក្រុមហ៊ុន Walmart ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក កើតមានឡើងនៅចំពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយ។
មន្ត្រីគណបក្សប្រឆាំងបានហៅផែនការធ្វើវិសោធនកម្មនេះថា ជាគម្រោងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
អាជ្ញាធរភ្នំពេញទុកពេលពីរសប្តាហ៍បន្ថែមទៀតក្នុងការបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីប្លុកបុរីកីឡាក្រោយពីឱសានវាទចំនួនពីរសប្តាហ៍បានកន្លងផុតទៅ។
ព័ត៌មានផ្សេងទៀត