លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដ៏កម្រមួយដែលបានប្រាប់អភិបាលរាជធានី ខេត្តក្រុង ឲ្យចាត់វិធានការបញ្ឈប់សកម្មភាពចាក់ដី លុប ផ្លូវទឹកនានា ដែលក្រសួងបារម្ភថា នឹងបង្កឲ្យមានគ្រោះទឹកជំនន់។
ចាប់តាំងពីមិនមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា៣សប្តាហ៍មកនេះ ការអនុវត្តវិធានការការពារ តាមរយៈការស្ថិតនៅឆ្ងាយពីគ្នានោះ ត្រូវបានគេមើលឃើញថា កើតមានតិចតួចនៅតាមទីសាធារណៈ និងទីប្រជុំជន។
អ្នកវិភាគមានសុទិដ្ឋិនិយមថា មេដឹកនាំនយោបាយទាំងពីរ នឹងផ្តើមការសន្ទនាគ្នាក្នុងក្របខណ្ឌនយោបាយដើម្បីដោះស្រាយវិបត្តិសង្គម និងនយោបាយដែលបានកើតមានឡើង ក្រោយការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧។
លោក សាប៊ុង ប្រាប់VOAនៅថ្ងៃអង្គារនេះថា លោកមិនបានដឹងមូលហេតុនៅពីក្រោយការបញ្ចប់តំណែងនេះទេ ប៉ុន្តែលោកថានេះជាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយមានការផាកពិន័យធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក កំពុងបង្កឲ្យមានការអាក់អន់ចិត្តពីអ្នកបើកបរ និងបង្កឲ្យមានការតវ៉ាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១ខែឧសភា។
នៅថ្ងៃដំបូងនៃការអនុវត្តអនុក្រឹត្យថ្មីមួយ ដែលមានគោលបំណងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបររថយន្តគ្រប់ប្រភេទនិងម៉ូតូធំៗ បានប្រមូលផ្តុំគ្នានៅការិយាល័យរដ្ឋបាលទទួលបន្ទុកចេញឯកសារសម្រាប់ការបើកបរត្រឹមត្រូវតាមច្បាប់ ដើម្បីបញ្ចៀសការផាកពិន័យ។
បងស្រីបង្កើតរបស់អតីតអ្នកលក់ផលិតអនឡាញថៃ ស្រីនាង ដែលមានឈ្មោះពិតថា វ៉ែន រចនា លើកឡើងពីភាពមិនច្បាស់លាស់នៃការរកប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្អូនអ្នកស្រី ដែលនឹងត្រូវបានមន្ត្រីពន្ធនាគារដោះលែងនៅដើមខែឧសភាខាងមុខនេះ។
តំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា អះអាងថា ពួកគេមិនអាចផ្តល់ទ្រព្យបញ្ចាំដីធ្លី ឬអចលនទ្រព្យទៅឲ្យប្រជាពលរដ្ឋដែលជាប់បំណុល និងកំពុងប្រឈមជីវភាព ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណានោះទេ។
ការទទួលទានគ្រឿងស្រវឹងជុំៗគ្នានៅប្រទេសកម្ពុជាបានក្លាយជាក្តីបារម្ភរបស់អ្នកជំនាញសុខាភិបាលនិងអ្នកតស៊ូមតិមួយចំនួន ខណៈមានការចម្លងវីរុសកូរ៉ូណា។ ពួកគេជំរុញការហាមឃាត់លក់គ្រឿងស្រវឹងមួយរយៈ។
កម្មកររោងចក្រកាត់ដេរនៅឆ្នាំនេះមិនបានជួបបងប្អូនសាច់ញាតិដូចរាល់ឆ្នាំនោះទេដោយសារតែការដាក់កំហិតរបស់រដ្ឋាភិបាលលើការធ្វើដំណើរ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា។ ពួកគេមិនជំទាស់នឹងការដាក់កំហិតនេះទេ តែថាវិធានការបិទផ្លូវនេះហាក់ដូចជាធ្វើឡើងយ៉ាងតក់ក្រហល់
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់រាជធានី និងខេត្ត។ ពលរដ្ឋមួយចំនួនស្វាគមន៍បទបញ្ជានេះ តែពួកគេចង់ឃើញការបន្ធូរបន្ថយខ្លះ សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ។
អតីតកម្មករជួសជុលប្រាសាទមេបុណ្យខាងលិចចំនួនជាង ១២០នាក់ បានបាត់បង់ការងារពីរឆ្នាំមកហើយ។ រយៈពេលពីរឆ្នាំដោយគ្មានការងារធ្វើ ពួកគាត់ភាគច្រើនបានធ្លាក់ខ្លួនកាន់តែក្រទៅ និងមួយចំនួនទៀតជំពាក់ប្រាក់គេកាន់តែច្រើនឡើង។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីក្រុងសៀមរាប៕
វីរុសកូរ៉ូណានៅក្រុងសៀមរាបបានបង្កការរំខានខ្លាំងដល់អាជីវករនិងអ្នករកប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ អាជីវករមួយចំនួនត្អូញត្អែរអំពីការគ្មានប្រាក់ដើម្បីសងស្ថាប័នមីក្រូហិរញ្ញវត្ថុ ឯអាជីវករមួយចំនួនទៀតបានបិទភោជនីយដ្ឋានដោយសារការធ្លាក់ចុះភ្ញៀវ។
រដ្ឋាភិបាលបានប្រកាសបិទសាលានៅទូទាំងប្រទេស ដើម្បីបញ្ចៀសការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានជិត៤០ករណីហើយនៅកម្ពុជា។ ការបិទសាលារៀននេះធ្វើឲ្យឪពុកម្តាយក្នុងក្រុងសៀមរាបបារម្ភអំពីការសិក្សារបស់កូនៗពួកគេ។
អាណាព្យាបាលនៅក្រុងសៀមរាបបង្ហាញការបារម្ភពីភាពទំនេរច្រើន និងអផ្សុក ក៏ដូចជា ផលប៉ះពាល់លើការសិក្សារបស់កូនៗ ដោយសារការផ្អាកការសិក្សាទូទាំងក្រុងសៀមរាបដែលមិនធ្លាប់មានពីមុនមកនោះ។
លោក ស ខេង ថ្លែងការពារការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងកូរ៉ូណាវីរុស ឬ Covid-19 ដែលកើនដល់៤នាក់ តែមានពីរនាក់ត្រូវបានអនុញ្ញាតឲ្យមានសេរីភាពវិញ បន្ទាប់ពីសារភាពទទួលកំហុស។
អ្នកការពារសិទ្ធិមនុស្ស ថ្លែងថា អាជ្ញាធរកម្ពុជាបានចាត់វិធានការដោយគ្មានមូលដ្ឋានច្បាប់ ហើយថា ការលើកកម្ពស់ការយល់ដឹងពីមេរោគនេះជាការចាំបាច់ជាងការចាប់ខ្លួនបុគ្គលដែលគ្រាន់តែបញ្ចេញមតិអំពីការឆ្លងមេរោគ ដែលបង្កឲ្យមានជំងឺរលាកផ្លូវដង្ហើមនេះ។
បើរកឃើញថាមានទោសមែននោះ លោកកឹម សុខា នឹងត្រូវយកទៅដាក់នៅមន្ទីរឃុំឃាំងផ្សេងក្រៅពីមន្ទីរឃុំឃាំងត្រពាំងផ្លុង ដែលស្ថិតនៅក្បែរព្រំប្រទល់កម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់មេដឹកនាំកម្ពុជាលោក ហ៊ុន សែន។
ព័ត៌មានផ្សេងទៀត