អាណាព្យាបាលនៅក្រុងសៀមរាបបង្ហាញការបារម្ភពីភាពទំនេរច្រើន និងអផ្សុក ក៏ដូចជា ផលប៉ះពាល់លើការសិក្សារបស់កូនៗ ដោយសារការផ្អាកការសិក្សាទូទាំងក្រុងសៀមរាបដែលមិនធ្លាប់មានពីមុនមកនោះ។ រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាឲ្យគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន បិទការបង្រៀន ខណៈករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបន្តកើនឡើង។