លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីជិតផុតពូជជាសកល និងក្នុងប្រទេសកម្ពុជា។ ចំណែកឯត្រីខ្លាត្រីក្របី ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់នៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់អង្គការ WWF។
តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចថានឹងប្រកាសសាលដីកាលើសំណុំរឿងអតីតអ្នក កាសែតអាស៊ីសេរីពីរនាក់ នៅថ្ងៃទី១៥ ខែកក្កដា ក្រោយពីបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់ពួកគេ។ នេះបើយោងតាមមេធាវីការពារក្តីនិងក្រុមឃ្លាំមើលដំណើរការសវនាការ។
លោក ធួក រ៉ាត់ វ័យ៧០ឆ្នាំ ឪពុកបង្កើតរបស់លោក មុនី ប្រាប់វីអូអេ នៅក្រៅរបងតុលាការកំពូលថា កូនប្រុសបង្កើតរបស់លោក បានរងអយុត្តិធម៌ចំពោះអំពើដែលកូនប្រុសរបស់លោកមិនបានប្រព្រឹត្ត។
ស្រុកចំនួន៣ ដែលរងផលប៉ះពាល់មានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ឹក សោភ័ណ ប្រធានអង្គការពន្លកខ្មែរ។ លោកបន្ថែមថា ៥០ទៅ៦០ ភាគរយ នៃប្រជាពលរដ្ឋដែលរងគ្រោះដោយការវិនិយោគនោះ ជាពលរដ្ឋជនជាតិដើមភាគតិចកួយ។
ភ្លាមៗក្រោយការចាប់ខ្លួនលោកឧកញ៉ា សង ថន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ដោយបានផ្ទេរឲ្យលោកទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ។
ប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២០ គឺមានចំនួន ១៩០ ដុល្លារសហរដ្ឋអាមេរិកដែលកើនពី ១៧០ ដុល្លារក្នុងឆ្នាំ២០១៩។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា បុរសខ្មែរមានសញ្ជាតិអាមេរិកាំងដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩នោះ «បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ»។
លោក ម៉ម ធីម ដែលចាប់អាជីពជាកម្មករសំណង់តាំងពីអាយុ២០ឆ្នាំ ហើយដែលឥឡូវនេះ មានវ័យ៥៤ ឆ្នាំ បានប្រាប់ VOA ថា៖ «នៅតែយល់សប្តិឃើញ អាហេតុការណ៍ ដែលយើងបាក់ហ្នឹង។ វានៅនឹកឃើញភ័យព្រួយអ៊ីចឹងរហូត។ តែថ្ងៃណាភ្លេចទៅវាភ្លេចទៅ។ ថ្ងៃណានឹកឃើញវានៅថ្មី»។
ក្រុមសាច់ញាតិរបស់ក្រុមមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានចេញមកតវ៉ាជាលើកដំបូង ដើម្បីជំទាស់នឹងចំណាត់ការច្បាប់របស់តុលាការក្រុងភ្នំពេញ និងបានដាក់ញត្តិទៅកាន់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដោយ ស្នើសុំឲ្យមានការទម្លាក់ចោលបទចោទប្រកាន់
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញរថយន្តយោធាចិនជិត៣០០គ្រឿង ដែលមកដល់កម្ពុជាចំពេលមានវិបត្តិជំងឺកូវីដ១៩។ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា នេះជាថវិកាសប្បុរសជន ហើយការបញ្ជាទិញនេះធ្វើឡើងមុនជំងឺកូវីដទៅទៀត។
ស្ថិតិរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ជនបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបសម្រាប់ខែឧសភា ឆ្នាំ២០២០ មានចំនួនតែ១.៧៧៦នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីជាង១៤ម៉ឺននាក់ ពោលគឺជិត៩៩ភាគរយ។
បុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើល(NagaWorld)រាប់ពាន់នាក់បានប្រឈមមុខនឹងការអត់ប្រាក់ចំណូល ពេលកាស៊ីណូបានផ្អាកដំណើរការជាងពីរខែមកនេះ។
នៅពេលដែលសំណុំរឿងរបស់ខ្លួននៅតុលាការមិនទាន់បញ្ចប់ សកម្មជនក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងផលវិបាកពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ។ ពួកគាត់រំពឹងថាយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ចាត់ការសំណុំរឿងកកស្ទះអាចនឹងដោះស្រាយសំណុំរឿងរបស់ពួកគាត់បាន។
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនឲ្យសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅច្រកអន្តរជាតិប៉ោយប៉ែតដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដោយលើកឡើងថា អាជ្ញាធរអនុវត្តវិធានការបង្ការរលកទី២នៃការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។
នៅចំពេលដែលវិបត្តិជំងឺកូវី១៩មិនទាន់ចុះថមថយច្រើននោះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការអនុគ្រោះមួយចំនួនលើការបង់ថ្លៃអគ្គិសនីក្នុងវិស័យសំខាន់ៗចំនួន៤ ដូចជាវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឲ្យពួកគេអាចបន្តអាជីវកម្មរបស់ខ្លួន។
ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាសាទរចំណាត់ការថ្មីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលបង្កើតឲ្យមានយុទ្ធនាការពន្លឿនការដោះស្រាយក្តីក្តាំដែលកកស្ទះនៅតាម សាលាដំបូង រាជធានីខេត្ត។
ការដោះស្រាយមួយក្នុងចំណោមវិធានការផ្សេងទៀតគឺការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យការឃុំខ្លួនជាបណ្តោះអាសន្នចំពោះបទមជ្ឈឹមមួយចំនួន។ ក្រសួងយុត្តិធម៌ក៏បានព្រមានចាត់វិធានការ បើមានអំពើពុករលួយក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ។
ក្រុមអ្នកវិភាគ និងសង្កេតការណ៍នយោបាយនៅកម្ពុជា ឲ្យដឹងថា ការជួបគ្នាជាថ្មីរវាងលោកកឹម សុខា មេដឹកនាំគណបក្សជំទាស់ និងទូតនានាប្រចាំកម្ពុជា គ្រាន់តែជាជំនួបបែបការទូតនិងមិនអាចមានសម្ពាធណាមួយធ្វើឲ្យស្ថានភាពនយោបាយដែលគ្មានគណបក្សជំទាស់នេះប្រែប្រួលនោះទេ។
ក្រុមតំណាងរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំអង្ករចេញមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងនាំអង្ករចេញមានចំនួនប្រហាក់ប្រហែលមួយលានតោននៅឆ្នាំ២០២០នេះ ដោយសារតែការនាំចេញក្នុងរយៈពេលបួនខែដើមឆ្នាំនេះ មានកំណើនខ្លាំង។
សហគមន៍នេសាទក្នុងបឹងដ៏ធំជាងគេបំផុតក្នុងរាជធានីភ្នំពេញនេះមិនបានដឹងអំពីគ្រោងអភិវឌ្ឍន៍លើបឹងនេះ ខណៈពួកគេបារម្ភខ្លាំងចំពោះការធ្លាក់ចុះផលនេសាទ ដោយសារតែកំណើននៃស៊ង ឬទីកន្លែងបង្ខាំងត្រីក្នុងបឹងដែលមានទំហំជាងបីពាន់ហិកតានេះ។
ព័ត៌មានផ្សេងទៀត