លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រុមយុវជនខ្មែរថាវរៈ និងអ្នកតវ៉ាផ្សេងទៀតដែលគាំទ្រលោក រ៉ុង ឈុន បានរងការបង្ក្រាបដោយកងសន្តិសុខខណ្ឌបឹងកេងកង នៅពេលពួកគេព្យាយាមដើរហែក្បួន បង្ហាញសាធារណជនអំពីការស្រឡាញ់ជាតិ និងចង់ឲ្យពលរដ្ឋងាកមកចំណាយពេលគោរពទង់ជាតិកម្ពុជា ក្នុងបំណងឲ្យពលរដ្ឋខ្មែរចេះយោគយល់អាស្រ័យគ្នាទៅវិញទៅមក។
លោក ហ៊ុន វណ្ណៈ សមាជិកម្នាក់របស់ក្រុមយុវជនខ្មែរថាវរៈ ប្រាប់អ្នកកាសែតថា ការតវ៉ានៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីឲ្យពលរដ្ឋខ្មែរ ងាកមកបង្កើនទឹកចិត្ត ស្នេហាជាតិ ដោយការចំណាយពេលត្រឹមបីនាទី សម្រាប់គោរពទង់ជាតិប្រទេសជាតិរៀងរាល់ថ្ងៃ។
ក្រុមមន្ត្រីនគរបាលជានារីទាំងអស់នោះ អះអាងទៀតថា កន្លងមកពួកគេបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ ពួកគេថា ផ្ទុយទៅវិញលោក អ៊ុក កុសល បានគាបសង្កត់ មើលងាយមើលថោក«ដោយគំរាមមិនឲ្យតែងតាំង ឬ ដំឡើងស័ក្តិជាដើម»។
អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទល្មើសស្រដៀងគ្នា គឺបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។
អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា គ្មានច្បាប់ណាដែលចែងពីការហាមឃាត់ព្រះសង្ឃចូលរួមក្នុងកិច្ចការសង្គមនោះទេ។ លោកយល់ថា ការបំបិទសិទ្ធិព្រះសង្ឃនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយទេ។
នេះជាតវ៉ាលើកទី៤ហើយ ដែលអាជ្ញាធរអះអាងថា មិនមានការសុំច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ។ការបំបែកនេះបណ្តាលឲ្យយុវតីពីររូបរងរបួសនៅត្រង់ជើង និងផ្នែកខ្លះលើផ្ទៃមុខ។
បើតាមមាត្រា៥២២ អ្នកដែលត្រូវបានរកឃើញថាមានកំហុស នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរ១ខែ ទៅ៦ខែ។
ការចាប់ខ្លួនលោករ៉ុង ឈុន កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុនកើតមានឡើង ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋ ដែលអះអាងថា ដីរបស់ពួកគេត្រូវបានវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យដំណើរការឡើងវិញនូវសកម្មភាពលេងកីឡា លើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តនៅតាមទីធា្លសាធារណៈនៅទូទាំងប្រទេសនិងនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។
របាយការណ៍បន្ថែមថា៖ «ការបាត់បង់បឹងទំពុនជាផលលំបាកដល់ជម្រកត្រីក្នុងទន្លេមេគង្គ និងទន្លេបាសាក់»។
ស្ថានទូតចក្រភពអង់គ្លេសមិនទាន់ឆ្លើយតបសំណួររបស់វីអូអេ ដែលបានផ្ញើតាមសារអេឡិចត្រូនិកអ៊ីម៉េលនៅថ្ងៃសុក្រនេះទេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកយល់ថា ការកែប្រែមាត្រាទាំងនេះ នឹងមិនផ្តល់ផលចំណេញដល់កម្មករទេ។
ពលរដ្ឋងាកទៅខ្ចីប្រាក់គេផ្សេង ដើម្បីយកប្រាក់មកសងបំណុលដែលមានស្រាប់។
តុលាការបានរំឭកលោកកឹម សុខាកុំឲ្យប្រើសិទ្ធិហួសការកំហិតរបស់តុលាការ ដែលបានដាក់ឲ្យលោកស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការយាយីរំខានរបស់អាជ្ញាធរក្នុងពិធីបុណ្យរំឭកដល់មរណភាពលោក កែម ឡី ត្រូវអ្នកចូលរួមពិធីមើលឃើញថាកាន់តែអាក្រក់ទៅៗ។
របាយការណ៍ដែលមានចំណងជើងថា «ទ្រោមខ្លួន តែមិនចុះចាញ់» ឬ DOWN, BUT NOT OUT នេះ បានពណ៌នាថា ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺជាឆុតឆាកចុងក្រោយនៃការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីបំបិទលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល។
កងកម្លាំងចម្រុះជាង៥០នាក់បានរារាំងមិនឲ្យយុវជនរបស់ចលនាមាតាធម្មជាតិ និងយុវជនឯទៀតដែលគាំទ្រលោកកែម ឡី ជិត១០នាក់ និងព្រះសង្ឃជាង១០អង្គទៀត ធ្វើពិធីរំឭកខួបបួនឆ្នាំនៃការស្លាប់លោកបណ្ឌិតកែម ឡីនៅស្ថានីយប្រេងសាំងកាល់តិច ស្តុបបូកគោ នាទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែ
នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
ក្រុមគ្រួសាររបស់លោកកែម ឡីអះអាងថា៤ឆ្នាំមកនេះ មិនមានយុត្តិធម៌ពិតប្រាកដសម្រាប់ពួកគេនោះទេ។
នៅក្នុងការធ្វើបាតុកម្មជាលើកទីបីនេះ ប្រពន្ធនិងកូនរបស់អតីតសកម្មជនគណបក្សប្រឆាំងចំនួន១៥នាក់បានយកញត្តិទៅដាក់នៅស្ថានទូតសហភាពអឺរ៉ុបនៅភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ដែលអាចជួយឲ្យអតីតសកម្មជនដែលកំពុងជាប់ឃុំទាំងនោះទទួលបានសេរីភាពវិញ។
ព័ត៌មានផ្សេងទៀត