លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីអាជីវកម្មផលិតស្ករសក្នុងខេត្តកំពង់ស្ពឺជាង១០ឆ្នាំមកហើយ បានបង្ហាញការពេញចិត្តនឹងការទទួលសម្បទានហិរញ្ញវត្ថុពីធនាគារ ANZ ដែលបានជួយសម្រាលទុក្ខលំបាកមួយចំនួន ក្នុងនោះ មានការដោះបំណុលខ្លះផងដែរ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅប្រទេសចំនួន៩ ចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ការធ្វើទុក្ខបុកម្នេញ និងឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែតហាក់ដូចជាមានការកើនឡើង។
ក្មេងប្រុសរូបនោះ នឹងត្រូវបានដោះលែងតែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំ ពោលគឺប្រហាក់ប្រហែលនឹងពេលដែលរូបគេចម្រើនវ័យបាន១៨ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃ២៨ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសមូលបទប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រំពឹងថា ការបើកតំបន់ខ្លះក្នុងប្រទេសទទួលយកក្រុមទេសចរចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់នោះ អាចនឹងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះ មានសន្ទុះឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបានធ្លាក់ដាំក្បាលចុះរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង ដែលនឹងបើកផ្លូវឲ្យប្រទេសទាំងពីរ ពង្រីកភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មទ្វេភាគីឲ្យកាន់តែទូលំទូលាយជាងមុន។
ក្រុមយុវជនខ្មែរថាវរៈ សកម្មជនសង្គម និងអតីតសម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន១០នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល២០ខែក្នុងមា្នក់ៗ ក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប កាលពីឆ្នាំ២០២០។
ដើម្បីបានទុនបន្ថែមក្នុងការទ្រទ្រង់កំណើននិងផលិតភាពសេដ្ឋកិច្ចក្នុងពេលជួបនឹងវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា នឹងបោះផ្សាយមូលបត្ររដ្ឋជាលើកដំបូងនៅឆ្នាំ២០២២ ជាឆ្នាំដែលរដ្ឋាភិបាល គ្រោងចំណាយថវិកាជាតិ ជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានការពិភាក្សាគ្នាជាបន្តបន្ទាប់អំពីស្មារតីនៃកិច្ចព្រមព្រៀងនេះ ដោយខាងសង្គមស៊ីវិលយល់ថា កម្ពុជានៅត្រូវការកិច្ចព្រមព្រៀងនេះដើម្បីរក្សាសន្តិភាព ខណៈបញ្ញវន្តមើលឃើញផ្សេងៗគ្នាថា កិច្ចព្រមព្រៀងនេះ បានផុតសុពលភាព។
សមាគមការពារសិទ្ធិអ្នកកាសែតក្នុងស្រុកខេមបូចាបានលើកឡើងថា អ្នកសារព័ត៌មានបន្តរងការយាយីក្នុងពេលបំពេញការងាររបស់ពួកគេ ហើយអះអាងថាក្រសួងព័ត៌មាន បានផ្តល់ឱកាសឲ្យអាជ្ញាធរមូលដ្ឋានធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន។
ការលើកឡើងរបស់អ្នកស្រី Elizabeth Beckerនោះ ជាការឆ្លើយតបទៅនឹងការជជែកគ្នារបស់អង្គការមួយចំនួន ដែលចោទសួរថា តើសន្ធិសញ្ញាខាងលើនេះ គួរត្រូវបានសើរើ ទេ នៅពេលការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវគេមើលឃើញថាបានថយចុះខ្លាំង ក្រោយ៣០ឆ្នាំនៃការចុះសន្ធិសញ្ញាអន្តរជាតិនេះ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Young So Da ដែលមានមុខរបរជាគ្រូបង្រៀនត្រូវបានតុលាការខេត្តប៉ៃលិននិងបាត់ដំបងបន្តចោទប្រកាន់ពីបទញុះញង់និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ទាក់ទងនឹងការបង្ហោះសារនៅលើហ្វេសប៊ុកអំពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា។
ប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រមសំណុំរឿងរបស់ក្មេងប្រុស កាក់ សុវណ្ណឆ័យ ដែលគ្រោងធ្វើកាលពីថ្ងៃពុធ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានទទួល«របាយការណ៍ដែលគួរឲ្យជឿជាក់បាន»ថាពិតជាមានសកម្មភាពសាងសង់សំណង់ដោយកងទ័ពរបស់សាធារណរដ្ឋប្រជាជនចិននៅមូលដ្ឋានកងទ័ពជើងរាមដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រខេត្តព្រះសីហនុ។
លោក អ៊ុច បូររិទ្ធ បានថ្លែងក្នុងសន្និសីទលើកដំបូងនៃការប្រារព្ធខួបលើកទី៦០ឆ្នាំនៃការបង្កើត«ចលនាមិនចូលបក្សសម្ព័ន្ធ»ចាប់ពីថ្ងៃទី១១ដល់ទី១២ខែតុលាថាកម្ពុជាបានហែលឆ្លងគ្រប់រសជាតិក្នុងការតស៊ូ ដើម្បីឯករាជ្យការកសាងសន្តិភាពនិងការកសាងប្រទេស។
អំឡុងពេលនៃការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌលោក ហ៊ុន សែន បានប្រកាសថាប្រសិនបើស្ថានភាពឆ្លងជំងឺកូវីដ១៩មិនអាក្រក់ខ្លាំងក្រោយពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះរដ្ឋាភិបាលនឹងបើកប្រទេស ដើម្បីស្តារសកម្មភាពសង្គមនិងសេដ្ឋកិច្ចទាំងមូលឡើងវិញ។
អ្នកស្រី មូរ សុខហួរ ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរថ្មីពីរបន្ថែមទៀត កាលពីសប្តាហ៍មុននោះ បានប្រតិកម្មទៅនឹងប្រព័ន្ធយុត្តិធម៌កម្ពុជាថាជាឧបករណ៍នយោបាយ ដែលអ្នកមានអំណាចបញ្ជាឲ្យមកសម្លុត និងគំរាមក្រុមអ្នកជំទាស់។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានភ្លើងខៀវឲ្យបន្តចាត់ការតាមនីវិធីច្បាប់លើវិសោធនកម្មមាត្រាសំខាន់ៗមួយចំនួន ដើម្បីកំណត់ថា ប្រធានសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មាន«សញ្ជាតិខ្មែរតែមួយគត់»។
ដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូកជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២១នេះ ដោយបារម្ភអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលមិនទាន់មានការព្យាករណ៍ណាមួយថា អាចនឹងបញ្ចប់នៅពេលណានោះទេ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
ព័ត៌មានផ្សេងទៀត