លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
របាយការណ៍បានរកឃើញថា ការធ្វើអាជីវកម្មផ្លូវភេទលើអនីតិជនក្នុងតំបន់ពាណិជ្ជកម្មនិងទេសចរណ៍ចំនួនបីបានថយពីអត្រា៨,១៦%នៅឆ្នាំ២០១២មកនៅត្រឹមតែ២,២២%។
អ្នកស្រីកង អ៊ុតបានបញ្ជាក់នៅចំពោះអង្គសវនាការថា ការរើសអើងជាតិសាសន៍បានកើតឡើងចំពោះប្រជាជនខ្មែរឥស្លាម។
សាក្សីពីររូប បានប្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃអង្គារនេះថា មេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានលាក់ទុកជាសម្ងាត់នូវការសាងសង់ព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង ជាទីកន្លែងដែលមានការធ្វើទារុណកម្ម និងការបាត់បង់ជីវិតនៅពេលកំពុងធ្វើការ។
សហភាពអឺរ៉ុប បានសន្យាផ្តល់ថវិកា១០លានអឺរ៉ូមានតម្លៃប្រមាណជា១១លានដុល្លារ ដើម្បីជួយក្នុងដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការចូលរួមរៀបចំដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។
លោក ហេង សំរិន ប្រធានសភាជាតិកម្ពុជា បានចេញលិខិតអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយថា លោកហ៊ុន សែននឹងទាញរកប្រជាប្រិយភាពក្នុងការបោះឆ្នោតឆ្នាំ២០១៨។
អាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជាបានចាប់ខ្លួនមេខ្លោងផលិតគ្រឿងញៀនចំនួនបួននាក់ និងរឹបអូសបានគ្រឿងញៀនជិត៥៥គីឡូក្រាម។
ពលរដ្ឋកម្ពុជាជាងបីម៉ឺននាក់បានដើរដង្ហែសពលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៅថ្ងៃសុក្រនេះ។
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាកំពុងធើ្វសេចក្តីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង។
សហភាពអឺរ៉ុជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយនូវបែបបទការិយាធិបតេយ្យក្នុងការបង្កើតសហគមន៍អភិរក្សព្រៃឈើ។
ការស្នើរបស់ពួកគេធ្វើឡើង នៅគ្រាដែលជនជាតិម៉ុងតាញ៉ាបន្តហូរចូលមកប្រទេសកម្ពុជាកាន់តែច្រើន ដោយសារការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម និងក្រោយពេលដែលអាជ្ញាធរកម្ពុជាបានទទួលយកជនភៀសខ្លួនបួនរូបដំបូងពីកោះណូរូ ដោយយកចិត្តទុកដាក់បំផុត។
ពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីនៅខេត្តកោះកុង បានសុំឱ្យតុលាការសម្រេចឱ្យពួកគេបានស្នាក់នៅលើដីទំនាស់ដែលនឹងត្រូវយកទៅអភិវឌ្ឍជាទីក្រុងទំនើប។
តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសដាក់ពន្ធនាគារលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន២ឆ្នាំ៦ខែ និងឪពុកម្តាយ រួមទាំងអង្គរក្សផ្ទាល់របស់លោកក្នុងម្នាក់ៗ២ឆ្នាំ ហើយពិន័យជាទឹកប្រាក់ក្នុងម្នាក់៦លានរៀលលើបទល្មើសលាក់ទុកអាវុធដោយខុសច្បាប់។
មេដឹកនាំសហជីពនឹងយកតួលេខប្រាក់ឈ្នួលអប្បរមាចំនួន១៧៧ដុល្លារក្នុងការចរចាជាមួយនឹងនិយោជក ខណៈពេលដែលក្រសួងការងារបញ្ចេញប្រតិទិនថ្មីសម្រាប់ការពិភាក្សាប្រាក់ឈ្នួលអប្បរមាឆ្នាំ២០១៦។
មហាក្សត្រប្រទានគោរមងារលោកស ខេងជា«សម្តេចក្រឡាហោមស ខេង» និងលោកសាយ ឈុំ ជា«សម្តេចវិបុលសេនាភក្តីសាយ ឈុំ»។
ក្រសួងមហាផ្ទៃ គ្រោងនឹងដាក់លិខិតមួយច្បាប់ទៅលោក ប្រេដ អាដាម៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ដើម្បីទាមទារឱ្យធ្វើការ«សុំទោស»ដល់សពលោក ជា ស៊ីម។
គណបក្សប្រជាជនកម្ពុជានឹងកោះប្រជុំគណៈកម្មាធិការកណ្តាលគណបក្សនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស។
ប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ប្រកាសថា លោកនឹងស្បថទាក់ទងនឹងការចោទថា មានការលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣។
លោក សម រង្ស៊ី បានហៅលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាថា ជាអ្នកបង្រួបបង្រួមជាតិដ៏ស្មោះត្រង់ដោយប្រដូចលោក ជា ស៊ីម ទៅនឹងអតីតព្រះមហាវីរៈក្សត្រខ្មែរនរោត្តម សីហនុ។
ពលរដ្ឋ១៨គ្រួសារក្នុងស្រុកមួយនៃខេត្តកោះកុងកំពុងទទូចឲ្យរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យពួកគេបន្តរស់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកោះប្រជុំជាបន្ទាន់នៅម៉ោង៣រសៀលថ្ងៃអង្គារនេះ ហើយបានបោះឆ្នោតជ្រើសរើសលោក សាយ ឈុំ ធ្វើជាប្រធាន និងលោក នៃ ប៉េណា ធ្វើជាអនុប្រធានទីមួយនៃស្ថាប័ននីតិប្បញត្តិនេះ គឺមួយថ្ងៃក្រោយមរណភាពរបស់លោក ជា ស៊ីម។
ព័ត៌មានផ្សេងទៀត