លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហ៊ុន សែន បញ្ចេញប្រតិកម្មចំពោះការលួចសន្លឹកឆ្នោត ភាពមិនអព្យាក្រិតរបស់កាកបាទក្រហមកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាមនៅសភាជាតិកាលពីថ្ងៃច័ន្ទនេះ។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ នៅរសៀលថ្ងៃច័ន្ទនេះ ដោយជំងឺរ៉ាំរ៉ៃប្រចាំកាយ។ នេះបើយោងតាមអ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា។
តុលាការខេត្តបាត់ដំបងនឹងបន្តបើកសវនាការជំនុំជម្រះសំណុំរឿងគ្រូពេទ្យបួនរូបដែលបើកគ្លីនិកគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលនៅក្នុងស្រុកចំនួនពីរនៅតាមខេត្តដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា។
ជនភៀសខ្លួនបួនរូបពីកោះណូរូបានមកដល់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ហើយពួកគេបានស្នើសុំមិនឲ្យបញ្ចេញព័ត៌មានទាក់ទងនឹងជីវភាពផ្ទាល់ខ្លួនរបស់ពួកគេទេ។
ព្រះសង្ឃកម្ពុជា និងបរទេសយ៉ាងហោចណាស់១ម៉ឺនអង្គ និងពលរដ្ឋកម្ពុជារាប់ពាន់នាក់នៅថ្ងៃពុធនេះបានចូលរួមពិធីដង្ហែព្រះបរមងារកិតិ្តយស «ព្រះស្រីលោកធម្មិករាជ» ថ្វាយសម្តេចព្រះបរមនាថនរោត្តមសីហមុនី។
សកម្មជនសិទ្ធិមនុស្សកម្ពុជាស្នើឲ្យរដ្ឋាភិបាលមានតម្លាភាពក្នុងការចុះកិច្ចព្រមព្រៀងនានា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសកាតា ដែលរងការរិះគន់ថាមានការរំលោភសិទ្ធិពលករ និងលក្ខខណ្ខការងារមិនល្អប្រសើរ។
មន្រ្តីនៃខេត្តចំនួនពីររបស់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ កំពុងរង់ចាំការបញ្ជាក់ពីភាគីថៃ ទាក់ទងនឹងការចូលរួមកិច្ចប្រជុំមួយស្តីពីការទប់ស្កាត់ការកាប់ និងការនាំឈើប្រណិតខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។
តុលាការខេត្តបាត់ដំបងនឹងបើកសវនាការជំនុំជម្រះគ្រូពេទ្យបួនរូបក្នុងសំណុំរឿងរដ្ឋប្បវេណីនៅដើមខែមិថុនាខាងមុខនេះ ទាក់ទងនឹងការបើកគ្លីនិកដោយគ្មានអាជ្ញាបណ្ណ។
ក្រសួងការងារនៃប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយអះអាងថា ច្បាប់នេះនឹងការពារសិទ្ធិកម្មករ ហើយរួមចំណែកក្នុងការបង្កើតការងារសមរម្យដល់ពលរដ្ឋកម្ពុជា។
អាជ្ញាធរ និងមន្រ្តីសុខាភិបាលខេត្តបាត់ដំបងកំពុងធ្វើការសាកសួរវេជ្ជបណ្ឌិតចិន និងខ្មែរបួននាក់ដែលបានបើកក្លីនិកបីកន្លែងដាច់ផ្សេងពីគ្នាជាច្រើនឆ្នាំ ដោយគ្មានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរ និងមន្រ្តីតុលាការខេត្តបាត់ដំបង។
ក្រុមហ៊ុន ដែលនំាពលករក្នុងប្រទេសកម្ពុជាទៅធ្វើការនៅក្រៅប្រទេស កំពុងរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលកម្ពុជាចំពោះការបញ្ជូនពលករចេញទៅធ្វើការនៅប្រទេសកាតា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ដណ្តើមពានពិភពលោកឆ្នាំ២០២២។
ប្រធានសភាជាតិនៃប្រទេសកម្ពុជាគឺ លោកហេង សំរិន បានជំរុញឲ្យពលរដ្ឋកម្ពុជាមានសេចក្តីក្លាហានក្នុងការដាក់ពាក្យប្តឹងជនណាដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីយកមកផ្តន្ទាទោស ដោយលោកទទួលស្គាល់ថា អំពើពុករលួយជាជំងឺសង្គមដ៏រ៉ាំរ៉ៃមួយ។
តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះបានបន្តបើកសវនាការជំនុំជម្រះក្រុមសកម្មជននយោបាយនៃគណបក្សសង្រ្គោះជាតិទាក់ទងនឹងករណីបាតុកម្មហិង្សាដែលបានកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤កន្លងទៅនេះ។
របាំព្រះនាង ផាមីណា ទេវី ដែលជាការច្នៃប្រឌិតចេញពីលំនាំរឿងខ្លុយទិព្វ (Magic Flute) របស់ លោក Mozart បានបង្ហាញមុខសាជាថ្មីនៅលើឆាកសម្តែងក្នុងរោងមហោស្រពសម្តែងសិល្បៈនៃនាយកដ្ឋានភាពយន្តក្រុងភ្នំពេញ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ។
តំណាងរាស្រ្តនៃគណបក្សប្រឆាំងនឹងស្នើឲ្យមន្ត្រីរដ្ឋាភិបាលពីររូបដាក់បង្ហាញជាសាធារណៈនូវផែនទីប្រទេសកម្ពុជាដែលដម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីការពារលំនៅដ្ឋាន និងដីស្រែចំការរបស់ពលរដ្ឋកម្ពុជា។
ការលើកទឹកចិត្តឲ្យយុវជនមានភាពសកម្មនៅក្នុងវេទិកាយុវជនមួយឈ្មោះ «ការយល់ដឹងពីសកលលោក និងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម» ដែលមានការចូលរួមពីយុវជនចំនួនប្រមាណជាង៧០០នាក់។
អាជ្ញាធរមានសមត្ថកិច្ចប្រមាណជាង១០០នាក់កាលពីព្រឹកថ្ងៃសុក្រនេះ បានរារាំងមិនឲ្យប្រជាពលរដ្ឋមកពីសហគមន៍ចំនួន១១ដាក់ញត្តិ ដើម្បីរកដំណោះស្រាយដល់ជម្លោះដីធ្លីរបស់ពួកគេ នៅឯសាលាខេត្តសៀមរាបនៃប្រទេសកម្ពុជា។
អ្នកវិភាគឯករាជ្យ និងសកម្មជនសិទ្ធិមនុស្សសម្តែងក្តីព្រួយបារម្ភនិងសោកស្តាយ នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាសម្រេចទទួលយកជនភៀសខ្លួន៤រូបពីកោះណូរូ (Nauru)។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា បានបន្តសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើសេចក្តីព្រៀងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយងាកមកមើលសេចក្តីព្រាងច្បាប់ផ្សេងៗទៀត ដែលមានភាពចាំបាច់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។
នៅថ្ងៃពុធនេះ ពលរដ្ឋ និងមន្ត្រីរាជការជាច្រើនបានប្រារព្ធទិវា«ចងចាំ»ព្រមគ្នា ដើម្បីរំឭកឡើងវិញពីរបបវាលពិឃាតខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរអស់ជិតពីរលាននាក់។
ព័ត៌មានផ្សេងទៀត