ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​លោក​ហ៊ុន សែន​ត្រូវ​តែងតាំង​ជា​ប្រធាន​ស្រាវជ្រាវ​ចារកិច្ច​


លោក ​ហ៊ុន ម៉ានិត (ឆ្វេង) កូន​ប្រុស​ទី២​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ពិធី​មួយ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១២ ជាមួយ​និស្សិត​ស្ម័គ្រ​ចិត្ត​​​​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី។ លោក ហ៊ុន ម៉ានិត ធ្លាប់​កាន់​តួនាទី​ជា​ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​​ ​​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។
លោក ​ហ៊ុន ម៉ានិត (ឆ្វេង) កូន​ប្រុស​ទី២​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ពិធី​មួយ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១២ ជាមួយ​និស្សិត​ស្ម័គ្រ​ចិត្ត​​​​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី។ លោក ហ៊ុន ម៉ានិត ធ្លាប់​កាន់​តួនាទី​ជា​ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​​ ​​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។

ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ ការ​តែង​តាំង​ឲ្យ​​លោក ​ហ៊ុន ម៉ានិត​ កូន​ប្រុស​ទី២​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាន់​មុខងារ​ជា​​នាយក​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​​នោះ​គឺ​មាន​លក្ខណៈ​គ្រួសារ​និយម។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែង​តាំង​លោក​ ហ៊ុន ម៉ានិត​ ដែលជា​កូន​ប្រុស​ទី២របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច។​ សង្គម​ស៊ីវិល​និង​អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ និន្នាការ​នេះ​មាន​លក្ខណៈ​គ្រួសារនិយម ​ដែល​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។​ ​

ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ ការ​តែង​តាំង​ឲ្យលោក ​ហ៊ុន ម៉ានិត​ កូន​ប្រុស​ទី២​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាន់​មុខងារ​ជានាយក​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ចនោះ​គឺ​មាន​លក្ខណៈ​គ្រួសារ​និយម។​

យោង​តាម​អនុក្រឹត្យ​ ​ដែល ​VOA ​ទើប​បាន​ទទួល​នាថ្ងៃ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​សម្រេច​តែង​តាំង​មុខ​ងារ​ថ្មីឲ្យកូន​ប្រុស​ទី​ពីរ​របស់​លោក​ គឺ​លោក​ ​ហ៊ុន ម៉ានិត ​ធ្វើ​ជា​នា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ ​ជំនួសលោក​ឧត្តម​សេនីយ៍​ ជា តារា។​ ​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន​ នា​ថ្ងៃទី​២៦ ​ខែ​កញ្ញា​នោះ​ បាន​សម្រេច​ ​សុពលភាព​នៃ​ការតែង​តាំង​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នោះ​ត​ទៅ។

គេ​ដឹង​ថា​ ​នា​ពេល​បច្ចុប្បន្ន ​លោក ​ហ៊ុន ម៉ានិត​ ​វ័យ​៣៥​ឆ្នាំ ​បាន​កាន់​មុខ​តំណែង​ជា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។​ ​ក្រៅ​ពី​តំណែង​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី​នេះ​ ​លោក​ក៏​មាន​តំណែង​ផ្សេងៗ​ទៀត​ ដូច​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ និង​បាតុកម្ម​ផង​ដែរ។​

VOA​ មិន​អាច​ទំនាក់​ទង​សុំ​ការ​អធិប្បាយពីលោក ​ហ៊ុន ម៉ានិត​ និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ទេ​ ដោយសារ​មន្ត្រី​មួយ​ចំនួន​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​នោះ​ទេ។​ ​តែ​ទោះជា​យ៉ាងណាក្តី​ មន្ត្រី​សង្គម​ស៊ីវិល​ ដែល​តាម​ដាន​ស្ថានភាព​សង្គម​កម្ពុជា​យល់​ថា​ ​ការណ៍​នេះ​បង្ហាញ​ពី​លក្ខណៈបក្សពួក​ ​និង​គ្រួសារនិយម​ដែល​អាច​ប៉ះពាល់​ដល់ប្រសិទ្ធភាព​ការងារនិង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ក្រុមគ្រួសារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថត​រូប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra និង​លោក Somchai Wongsawat កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
ក្រុមគ្រួសារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថត​រូប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra និង​លោក Somchai Wongsawat កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

លោក​ អ៊ូ វីរៈ​ ​ដែល​ជា​នាយក​វេទិកា​អនាគត​ ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ ​មិន​មាន​ការភ្ញាក់​ផ្អើល​ចំពោះ​ការ​តែងតាំង​មុខងារ​របស់​លោក ​ហ៊ុន ម៉ានិត នៅ​ក្នុង​អង្គភាព​ចារកម្ម​យោធា​នៃ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ។​ ​លោក​យល់​ថា​ ​នេះ​ជា​បរិបទ​ធម្មតា​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ ​ដែល​ជា​រឿយៗ​អនុវត្ត​នូវ​ទម្លាប់​បក្សពួក​និយម។ ​លោក​ អ៊ូ វីរៈ​ បាន​ឲ្យ​ដឹង​ថា​ ​ជា​ទូទៅ​ការ​ដាក់​សាច់​ញាតិ​ខ្លួន​ទៅ​ក្នុង​តួនាទី​យោធា​សំខាន់ៗ​បែប​នេះគឺ​ដើម្បី​ធានា​នូវ​ស្ថិរភាព​នៃ​ការ​គ្រប់​គ្រង​អំណាច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល។

«ខ្ញុំ​អត់​ភ្ញាក់ផ្អើល​ទេ​ ដោយសារ​ឯកឧត្តម​ ហ៊ុន ម៉ានិត ​នៅក្នុង​តួនាទី​ហ្នឹង​រួច​ទៅ​ហើយ។ ​បើ​សិន​ជា​យើង​មើល​ទៅ ក្នេង​ដែល​មាន​អាយុ​ប៉ុណ្ណឹង​ ​ធ្វើ​ការងារ​បាន​ប៉ុណ្ណឹង ចំណេះ​ដឹង​ប៉ុណ្ណឹង ​មិន​មាន​ឱកាស​ឡើង​ប៉ុណ្ណឹង​ទេ។​ ​ដោយសារ​គាត់​ជា​កូន​ប្រុស​[នាយករដ្ឋមន្ត្រី] អញ្ចឹង​គាត់​មាន​ឱកាស​ជាង​គេ និង​ត្រូវ​បាន​លើក​ឡើង​លឿន​ជាង​គេ»។​

ថ្វីបើ​លោក ​អ៊ូ វីរៈ ​មិន​ទាន់​បាន​មើល​ឃើញ​នូវ​សមត្ថភាព​ជា​ផ្លូវ​ការ​ ឬ​ជាសាធារណៈ​របស់​លោក​ហ៊ុន ម៉ានិត​យ៉ាង​ណាក្តី ​ក៏​ប៉ុន្តែ​លោក ​អ៊ូ វីរៈ​ ហាក់​ដូចជា​មាន​ជំហរ​សុទិដ្ឋិនិយម​ចំពោះ​ការ​តែង​តាំង​នេះ​ ដោយ​ហេតុថា​ យុវជន​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ជាង​អ្នក​ជំនាន់​មុន។​

លោក​ស្រី ​ធីតា ឃឹះ​ ​នាយិកា​អង្គការ​សីលកា​ ​ដែល​តាម​ដាន​ការ​វិវត្ត​នៃ​សង្គម​កម្ពុជា ​បានលើក​ឡើង​ថា​ ​ការ​ដាក់​សាច់​ញាតិ​ខ្លួន​ទៅ​ក្នុង​តួនាទី​សំខាន់​បែប​នេះ​ជា​ទំនោរ​មួយ​ដែល​កើត​ចេញពី​ការ​មិន​ទុក​ចិត្ត​អ្នក​ដទៃ។​ ​ ​ហើយ​ទំនោរ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ល្អក់​កករ​នៅ​ក្នុង​បរិយាកាស​ការងារ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​ស្ថិត​ក្នុង​រង្វង់​បក្ស​ពួក​របស់​គេ​នោះ។​

«វា​អាច​ធ្វើឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ​វា​បក្សពួក​និយម​ចឹង​វា​ឲ្យ​មនុស្ស​បាក់​ទឹក​ចិត្ត​ខ្លះ ​ក្រុម​អ្នក​ដែល​ធ្លាប់​ធ្វើការ​នៅ​កន្លែង​ហ្នឹង ​ហើយ​អ្នក​ដទៃ​ដែល​មិន​នៅក្នុង​ចង្កោម​គាត់​អាច​ធ្វើ​ឲ្យ​អាក់អន់ចិត្ត»។​

លោក​ស្រី​ធីតា ឃឹះ​យល់​ថា​ ការ​គ្រប់​គ្រង​អំណាច​បែប​បក្សពួក​និយម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កម្សោយ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ក្នុង​ប្រទេស។​

ក្រឡេក​មក​មើល​អ្នកកាន់មុខ​តំណែង​សំខាន់ៗ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​កម្ពុជា​ យើង​ឃើញ​ថា​ នៅក្នុង​នោះ​មាន​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ចំនួន​បី​រូបគឺ​លោក​ហ៊ុន ម៉ាណែត​ ​ដែល​ជា​ឧត្តម​សេនីយ៍​ផ្កាយបី​ផ្នែក​យោធា​ ​លោក​ ហ៊ុន ម៉ានី​ ​ដែល​ជា​តំណាង​រាស្ត្រ ​ខេត្ត​កំពង់ស្ពឺ ​និង​លោក​ហ៊ុន ម៉ានិត ​ដែល​ជា​នាយក​រង​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​និង​ជា​ឧត្តម​សេនីយ៍ត្រី​យោធា​ទទួល​បន្ទុក​ជា​ប្រធាន​ផ្នែក​ចារកម្ម​យោធា។ ​បន្ថែម​ពី​នោះ​ ​មាន​លោក​ឧត្តម​សេនីយ៍​នគរបាល​ ឌី វិជ្ជា ប្រធាន​នាយក​ដ្ឋាន​កណ្តាលសន្តិសុខ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​កូន​ប្រសារ​របស់​លោក​ហ៊ុន​ សែន​គឺ​ជា​ស្វាមី​របស់​លោក​ស្រី​ ហ៊ុន ម៉ាណា ដែល​កាន់​កាប់​ជំនួញ​ធំៗ​មួយ​ចំនួន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ ​និង​វិទ្យុ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG