តុលាការបានចេញដីកាកោះហៅអ្នកតំណាងរាស្ត្រនិងសកម្មជនគណបក្សឱ្យចូលមកបំភ្លឺនៅក្នុងតុលាការជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៣ខែសីហា។
នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូប បានដើរចូលរួមប្រជុំសភាជាលើកដំបូងដើម្បីបញ្ចប់ការធ្វើពហិការរបស់ខ្លួន ដែលមានអាយុកាលជាង១០ខែ។
អង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមបានប្រកាសផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមកំពូលចំនួនពីររូបគឺលោក នួនជា អតីតបងធំទីពីរបន្ទាប់ពីប៉ុល ពត និង លោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដាក់ពន្ធនាគារអស់មួយជីវិត។
ទីលានប្រជាធិបតេយ្យត្រូវបានអាជ្ញាធរក្រុងភ្នំពេញបានបញ្ជាឲ្យបិទ បន្ទាប់ពីមានការវាយបង្ក្រាបដោយអំពើហិង្សាមួយកាលពីដើមខែមករា។
ការស្បថចូលកាន់មុខតំណែងរបស់សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំង៥៥រូបនេះបានបិទបញ្ចប់ការធ្វើពិហិការចំនួនជាង១០ខែ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនមានឈ្មោះក្នុងសៀវភៅជីវប្រវត្តិសង្ខេប អ្នកតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោតនេះទេមូលហេតុដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះបោះឆ្នោត។
គណបក្សប្រជាជននៅរង់ចាំការជ្រើសរើសបេក្ខភាពរបស់គណបក្សសង្គ្រោះជាតិ។
នៅក្នុងជំពូកទី៣៤ថ្មី បានតម្រូវឱ្យគណៈកម្មការទាំងឡាយរបស់រដ្ឋសភាមានសិទ្ធិកោះអញ្ជើញរដ្ឋមន្ត្រី ឬ វរៈជនណាមួយមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួនហើយរដ្ឋមន្ត្រី ឬ វរៈជននោះចាំបាច់ត្រូវតែចូលមកបំភ្លឺក្នុងរដ្ឋសភា។
កាលពីថ្ងៃច័ន្ទគណបក្សជាប់ឆ្នោតទាំងពីរបានដាក់សំណើផ្សេងៗគ្នាជួនលោកស្រី ពុង ឈីវហ្គិក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មកធ្វើជាសមាសភាពគ.ជ.ប.ទី៩។
មកទល់ពេលនេះទាំងមុខតំណែងលោក សម រង្ស៊ី និងលោកកឹម សុខា នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក យឹម សុវណ្ណ។
ភាគីទាំងពីរគ្រោងនឹងចូលគាល់នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា ដោយម្ខាងៗមានអ្នកតំណាង៣រូប។
វិបត្តិនយោបាយក្នុងប្រទេសកម្ពុជាបានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីជំនួបកំពូលបិទទ្វាររយៈពេលជិត៥ម៉ោងនៅថ្ងៃអង្គារនេះ រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី និងលោក កឹម សុខា។
សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការសង្គមស៊ីវិលទាំង៣៩បានចាត់ទុកថាលំហប្រជាធិបតេយ្យកាន់តែរួមតូចចង្អៀត។
មានមនុស្សជាច្រើនរាប់ម៉ឺននាក់បានទៅស្វាគមន៍ និងហែហមលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ការហែហមនេះមានពីព្រលានយន្តហោះឆ្ពោះមកកាន់ទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោមក្រុងភ្នំពេញ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា លោក ឡុង រី សមាជិកសភាជាប់ឆ្នោតមណ្ឌលបន្ទាយមានជ័យ និងលោក នុត រំដួល អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលកំពង់ស្ពឺត្រូវបានតុលាការចោទប្រកាន់ដូចអ្នកតំណាងរាស្ត្រ៥នាក់ផ្សេងទៀតដែរ។
កាលពីថ្ងៃពុធម្សិលមិញនេះ តុលាការក្រុងភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនក្នុងពន្ធនាគារព្រៃសនៃសមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥នាក់។
គណបក្សសង្គ្រោះជាតិបានប្រកាសជាសាធារណៈថានឹងដឹកនាំធ្វើមហាបាតុកម្មប្រសិនណាបើអ្នកតំណាងរាស្ត្រទាំង៥រូបនិងសកម្មជនគណបក្សម្នាក់ទៀតមិនត្រូវបានដោះលែង។
អ្នកជំនាញមកពីរោងចក្រផលិតឧទ្ធម្ភាគចក្រប្រភេទZ-9 នៅក្នុងប្រទេសចិនចំនួន២នាក់ គ្រោងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃពុធ ដើម្បីរុករកប្រអប់ខ្មៅនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតមានឡើងនៅវេលាជាង៩ព្រឹកថ្ងៃច័ន្ទនេះ នៅព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។
មេដឹកនាំគណបក្សគូជម្លោះទាំងពីរមិនបាននិយាយរកគ្នាទេ ពោលគឺបានបែរខ្នងដាក់គ្នារៀងៗខ្លួន។ ចំណែកឯព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិក៏មិនបានមានបន្ទូលច្រើនជាមួយនឹងសមាជិករាជវង្សដទៃផ្សេងទៀតដែរ។
ព័ត៌មានផ្សេងទៀត