លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ការបាត់បង់ប្រព័ន្ធអនុគ្រោះដែលកម្ពុជាទទួលបានតាំងពីឆ្នាំ២០០១ គឺដោយសារសហភាពអឺរ៉ុបរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ រដ្ឋមន្រ្តីមហាផ្ទៃថា ជំហររបស់កម្ពុជាមិនប្រែប្រួលហើយការដកនេះមិនប៉ះពាល់ទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីមហាផ្ទៃបានសម្រេចផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំលោកអ៊ុក កុសលបណ្តោះអាសន្នដោយមិនបានបញ្ជាក់មូលហេតុទេ ខណៈមានការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ។
នៅក្នុងលិខិតដែល VOA ទទួលបាននៅថ្ងៃពុធនេះ ពួកគេលើកឡើងថា ការដុតធ្យូងថ្មប៉ះពាល់បរិស្ថាន ដែលផ្ទុយពីការប្តេជ្ញាប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
ទឹកទន្លេមេគង្គហូរធ្លាក់ចូលទន្លេសាបយឺតសម្រាប់ឆ្នាំនេះ។ កាលពីដើមឡើយ ក្នុងខែមិថុនា ទឹកទន្លេសាបចាប់ផ្តើមឡើង ហើយមកដល់ខែសីហានេះ ជាធម្មតា ទឹកហក់ឡើងខ្ពស់ទៅហើយ។ ប៉ុន្តែឆ្នាំនេះ ទឹកទន្លេសាបប្រែប្រួលខ្លាំង។
ប្រជាពលរដ្ឋដែលរងគ្រោះក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពដុតគោយន្តនេះ«ហួសហេតុ»នាំឲ្យជីវភាពរបស់ពួកគេកាន់តែលំបាក។
នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អ្នកជំនួញបានចាប់ផ្តើមកាប់ដើមកៅស៊ូដែលពួកគេដាំច្រើនឆ្នាំមកហើយ មកដាំដើមចេកវិញដើម្បីនាំផ្លែចេកទៅលក់នៅប្រទេសចិន។
គណៈកម្មការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំង ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧មក»។
ក្រោយពីការតវ៉ានៅមុខតុលាការភ្នំពេញទាមឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានកម្លាំងសន្តិសុខរារាំងមួយសប្តាហ៍មកហើយនោះ នៅថ្ងៃសុក្រនេះ ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បានទៅដាក់ញត្តិនៅស្ថានទូតនានា ដោយមានការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខ។
ប្រទេសកម្ពុជា និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពេលខាងមុខនេះ។ ប៉ុន្តែមន្រ្តីជំនាញខាងកសិកម្មលើកឡើងថា ប្រទេសកម្ពុជាត្រូវបំពេញការងារជាច្រើនទៀតដើម្បីធានាថា កសិផលមានគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែងនៅទីផ្សារចិនបាន។
មន្រ្តីតាក់តែងច្បាប់នេះលើកឡើងថា ចំណុចនេះមិនមែនហាមឃាត់ការស្លៀកពាក់ស៊ិចស៊ី ឬខើចលើខើចក្រោមនោះទេ ចំណុចសំខាន់គឺទាក់ទងនឹងការបង្ហាញកេរភេទនៅទីសាធារណៈ។
លោក ផៃ ស៊ីផាន និយាយថា រដ្ឋាភិបាលធ្វើកិច្ចការព្រំដែនជាមួយប្រទេសវៀតណាម ដោយមានតម្លាភាព និងគណនេយ្យភាព។
កសិករចិញ្ចឹមត្រីនិងអ្នកធ្វើស្រែមួយចំនួននៅស្រុកពាមរក៍ ខេត្តព្រៃវែង បង្ហាញក្តីសង្ឃឹមតិចតួចថា ពួកគេនឹងអាចទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងមួយនេះ។
សាលារាជធានីភ្នំពេញ នៅថ្ងៃច័ន្ទនេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើការប្រមូលផ្តុំនានានៅរាជធានី ដែលមិនបានសុំច្បាប់អនុញ្ញាត ដោយលើកហេតុផល រាំងស្ទះចរាចរណ៍ និងការរាតត្បាតជំងឺកូវីដ១៩។
លោក សន ជ័យ បន្ថែមថា ការលើកតម្កើងកូនអ្នកធំឲ្យធ្វើការមានតំណែងខ្ពង់ខ្ពស់ បង្ហាញថា យុវជនផ្សេងទៀត ដែលមិនមានសែស្រឡាយជាមន្រ្តីធំ មិនអាចមានឱកាសក្នុងការទទួលបានតំណែងទាំងអស់នោះទេ។
ក្នុងការតវ៉ានៅសប្តាហ៍ទី៧នេះ ក៏ដូចការតវ៉ាសប្តាហ៍មុនៗដែរ ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងដែលជាប់ឃុំ ត្រូវកម្លាំងសន្តិសុខអូសចេញពីមុខសាលាដំបូងរាជធានីភ្នំពេញ។
អ្នកវិនិយោគធំៗចាប់ផ្តើមដាំចេកអំបូងលឿងដែលអាចនាំទៅប្រទេសចិនបាន។
ប្រជាពលរដ្ឋបានរឹតត្បិតខ្លួនឯងក្នុងការបញ្ចេញមតិ ហើយក្រុមមកពីគណបក្សប្រឆាំងរងការបង្រ្កាបតាមផ្លូវតុលាការផងដែរ។
ព័ត៌មានផ្សេងទៀត