លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
បញ្ហាអាកាសធាតុ ថ្លៃដើមខ្ពស់និងតម្លៃទីផ្សារមិនមានលំនឹង ជាមូលហេតុធ្វើកសិករសម្រេចប្ដូរពីធ្វើស្រែមកចិញ្ចឹមត្រីវិញ ។
កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយប្រទេសចិននៅខែក្រោយនេះឲ្យបានមុនថ្ងៃទី១២ ខែកក្កដា។
កិច្ចព្រមព្រៀងនេះ ធ្វើឲ្យកម្ពុជាដែលជា«មិត្តដែកថែប»របស់ចិន អាចនាំផលិតផលកសិកម្មចេញទៅប្រទេសមហាអំណាចមួយនេះបន្ថែមទៀត។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលមកពីការផ្សារដែកខ្ទាតកម្ទេចផ្កាភ្លើងប៉ះជាមួយហ្គាស ទើបបណ្តាលឲ្យឆាបឆេះតែម្តង។
អ្នកភូមិរស់នៅក្បែរទន្លេមេគង្គអះអាងថាភ្លៀងខុសប្រក្រតី ហើយពួកគេបារម្ភអំពីការស្ថាបនាទំនប់វារីអគ្គិសនីនៅលើទឹកទន្លេមេគង្គ។
សមាគមធនាគារកម្ពុជា និងមីក្រូហិរញ្ញវត្ថុបានចេញផ្សាយលិខិតចំហមួយ ដោយស្នើឲ្យអង្គការសង្គមស៊ីវិលពាក់ព័ន្ធកែតម្រូវរបាយការណ៍ចំនួន៣
លោកស្រី គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីកន្លងមក «ត្រឹមត្រូវតាមច្បាប់»
លោកស្រី គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថាការកាត់ក្តីរបស់តុលាការថ្នាក់ក្រោម«មិនត្រឹមត្រូវ»
ការចោទប្រកាន់រឿងសន្ទនាស្នេហាក្នុងវីដេអូដែលមានតែសំឡេងមិនទាន់ចប់នៅឡើយ ព្រះអង្គ លួន សុវ៉ាត ដែលជាសកម្មជនសង្ឃល្បីឈ្មោះមួយអង្គខាងការពារសិទ្ធិមនុស្ស ត្រូវបានតុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជា គឺចំនួន៣.៨០៤ ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅក្នុងពិភពលោក។
អ្នកធ្វើដំណើរ១៥នាក់ដែលជាជនជាតិខ្មែរ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុនចូលមកកម្ពុជា។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទឹកប្រាក់ប្រមាណ៧,៤ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះ បើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងនោះ កម្ពុជា មានឱនភាពដោយសារតែការនាំចូលពីប្រទេសចិនមានទំហំប្រមាណ៦ពាន់ លានដុល្លារទៅហើយ ដែលខុសគ្នាប្រមាណ៨០ភាគរយ។
លោក ហ៊ុន វណ្ណៈ អាយុ ៣៨ ឆ្នាំ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមយុវជនបានដើរពីផ្ទះលោក កែម ឡី ក្នុងខេត្តតាកែវតាមដងផ្លូវ ដើម្បីចែកសៀវភៅអំពីលោក កែម ឡី និងចែកបន្តោងសោ ដែលមានរូបលោក កែម ឡី ផងដែរ។
រដ្ឋាភិបាលបានផ្តល់ថវិកាទៅប្រជាពលរដ្ឋក្រីក្រដែលកាន់បណ្ណក្រីក្រនៅទូទាំងប្រទេសប្រមាណ៩០ភាគរយហើយរហូតមកដល់ពេលនេះ ដែលជាខែដំបូងនៃការផ្តល់ជំនួយសង្គមដល់ពលរដ្ឋដែលរងគ្រោះពីជំងឺកូវីដ១៩។
ទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាំឲ្យមានការចាប់ខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្ត ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ នៅថ្ងៃនេះ តុលាការសម្រេចចោទប្រកាន់ពួកគេទាក់ទងនឹងការបំផ្លាញដោយចេតនា និងការសូកប៉ាន់ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។
មន្រ្តីនានាបន្តថា អាជ្ញាធរក៏បានហៅមនុស្ ស៩នាក់ មកអប់រំទាក់ទងនឹងការបង្ហោះព័ត៌មានជាលក្ខណៈប្រមាថ និងញុះញង់ទាក់ទងនឹងការរឹតបន្តឹងនេះ។ អាជ្ញាធរកំពុងតាមចាប់ខ្លួនមេខ្លោង និងអ្នកបញ្ជាឲ្យបង្កើតព័ត៌មានទាំងនោះបន្តទៀត។
ស្រុកគាស់ក្រឡ ជាអតីតតំបន់ផ្តាច់ខ្លួនខ្មែរក្រហម ដែលនៅជាប់នឹងស្រុកសំឡូត។ ក្រោយការផ្តាច់ខ្លួន ដីតំបន់នេះត្រូវបានចែកដល់យោធា ដើម្បីពួកគេអាចរស់នៅបាន។
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃច័ន្ទនេះ បានសម្រេចបញ្ជូនឧកញ៉ាម្នាក់ទៅតុលការការក្រោយពីត្រូវបានចោទថា «បានទន្ទ្រានរំលោភយកដោយខុសច្បាប់» ហើយលោក ហ៊ុន សែន បញ្ជាឲ្យដកហូតដីនោះប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
ចាប់តាំងពីដើមខែមិថុនា ព្រះអង្គ លួន សុវ៉ាត ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយស្រ្តីមួយចំនួន រហូតដល់មានការប្រកាសផ្សឹកព្រះអង្គ និងមានការស៊ើបអង្កេតព្រះអង្គរឿង«រំលោភសេពសន្ថវៈ»ផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដារិះគន់ថា របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមានភាព«មិនប្រក្រតី» «មានចរិតញុះញង់ និងមានចេតនាបំផ្លាញបង្ខូចកេរ្តិ៍ឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
ព័ត៌មានផ្សេងទៀត