បញ្ហាចម្រូងចម្រាសនៃការដុតគោយន្តដឹកឈើក្នុងខេត្តពោធិ៍សាត់ នាំឲ្យគ្រួសារម្ចាស់គោយន្តបារម្ភអំពីជីវភាពក្រីក្របន្ថែមទៀត
ការដុតគោយន្តរបស់ប្រជាពលរដ្ឋដឹកឈើ ដែលពលរដ្ឋថា ជាឈើសម្រាប់ធ្វើអុស នោះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងលើអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានក្នុងការការពារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ។ ប្រជាពលរដ្ឋដែលរងគ្រោះក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពដុតគោយន្តនេះ«ហួសហេតុ»នាំឲ្យជីវភាពរបស់ពួកគេកាន់តែលំបាក។ អង្គការការពារព្រៃឈើមួយនេះបានទទួលស្គាល់កំហុសចំពោះការដុតគោយន្តនេះ ប៉ុន្តែលើកឡើងថា ពួកគេមានបំណងការពារព្រៃឈើ ព្រោះការកាប់ឈើមិនមែនសម្រាប់ធ្វើអុសដុតនោះទេ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍ពី ឃុំស្វាយស ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន