លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
កិច្ចពិភាក្សាគ្នានេះ ត្រូវបានរៀបចំឡើង ខណៈដែលស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ភូមា និងកម្ពុជា កំពុងរងការរិះគន់យ៉ាងខ្លាំង។
នៅដើមឆ្នាំ២០១៦ ច្បាប់ទូរគមនាគមន៍ថ្មីបានបង្កើនសិទ្ធិអំណាចរបស់រដ្ឋាភិបាលលើឧស្សាហកម្មទូរគមនាគមន៍ ដោយផ្ដល់អំណាចដល់រដ្ឋក្នុងការ«ឈ្លបយកការណ៍ ឬឃ្លាំមើលសកម្មភាពនានា» ដែលការណ៍នេះបង្ក«ការគំរាមកំហែងដល់ឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ៗ»។
នៅឯអគារសភាអាមេរិក លោក សុខ ខេមរា នៃ VOA បានជួបធ្វើ កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកសមាជិកសភា ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកជំនាញការអាមេរិកាំងខាងសេរីភាពតាមបណ្ដាញអ៊ីនធឺណិត បានលើកឡើងថា និន្នាការនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នកសម្ដែងមតិប្រឆាំងឬរិះគន់ នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុននេះ។
ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការគាំទ្រខ្លាំងនៅពេលប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការគាំទ្រខ្លាំងនៅពេលប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
ពលរដ្ឋខ្មែរអាមេរិកាំង បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការបរទេស អាមេរិកាំងប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំជំទាស់ ការបិទសិទ្ធិសេរីភាពព័ត៌មាន និង ការបិទអង្គការសង្គមស៊ីវិលឯករាជ្យមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ ពលរដ្ឋខ្មែរដែលស្រឡាញ់ប្រទេសជាតិជាស្រុកកំណើតរបស់ខ្លួនទាំងនោះ បានសម្តែងមតិឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកាំង រួមទាំងមេដឹកនាំសហគមន៍មកពីបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក បានជួបជុំគ្នាធ្វើបាតុកម្មនៅមុខក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
លោកចៅក្រមស៊ើបសួរ ភី ឬទ្ធី បានសំអាងហេតុផលថា សំណុំរឿងរបស់លោក កឹម សុខានេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានានៅឡើយ។
ក្រុមប្រជាសហគមន៍ជនជាតិដើមភាគតិចទាំងនោះ លើកឡើងថា ផ្ទៃដីសរុបជាង៤ម៉ឺនហិកតានៅក្នុងឃុំប្រមេ និងឃុំជាច្រើនទៀត ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុកឆែបនៃខេត្តព្រះវិហារ ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥នៃក្រុមហ៊ុនចិនមួយឈ្មោះ ហេង ហ្វូ ដើម្បីដាំដំណាំអំពៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗកាលពីថ្ងៃអាទិត្យថា គណបក្សសង្គ្រោះជាតិ អាចប្រឈមមុខនឹងការរំលាយចោល ប្រសិនបើគណបក្សនេះ ចេញមុនមកការពារប្រធានរបស់ខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ។
និពន្ធនាយកកាសែត The Cambodia Daily គឺលោកស្រី Jodie Dejongeបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យនេះដែរថា «នេះគឺថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា»។
អ្នកសិក្សាស្រាវជ្រាវអំពីពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងអ្នកវិភាគមួយចំនួន ធ្លាប់លើកឡើងថា ការចូលរួមរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានរួមចំណែកមួយផ្នែកធំទៅដល់ការផ្លាស់ប្តូរវិស័យវប្បធម៌និងសេដ្ឋកិច្ចសង្គមក្នុងប្រទេសកំណើតរបស់ពួកគេក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ម្នាក់ ត្រូវបានស្រង់សម្ដីក្នុងសារព័ត៌មានក្នុងស្រុកកាលពីចុងខែកក្កដាកន្លងទៅ ដោយនិយាយថា ក្នុងស្ថានភាពនៃបទបទល្មើសខ្លះ ចៅក្រមមានទឡ្ហីករណ៍ណាមួយដែលខ្លួនគិតថាអាចសម្រាលទោសដល់ជនល្មើស ហើយអាចសម្រេចឲ្យជននោះនៅក្រៅឃុំបាន។
អ្នកសិក្សាស្រាវជ្រាវខាងទស្សនវិជ្ជានៅកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាគួររៀនសូត្រអំពីផ្នត់គំនិតនិងវប្បធម៌នយោបាយរបស់ប្រទេសជឿនលឿននានារួមទាំងសហរដ្ឋអាមេរិកផង ដើម្បីរៀបចំប្រព័ន្ធនយោបាយរបស់ខ្លួនឲ្យរឹងមាំ។
នេះជា ការជួបជុំគ្នាលើកចុងក្រោយជាផ្លូវការដោយសារពួកគាត់ធំពេញវ័យអស់ហើយ ហើយពុំមានកូនកំព្រាថ្មីតាំងពីឆ្នាំ២០០១រហូតមកទល់នឹងពេលនេះ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមកពីរដ្ឋផ្សេងៗនាំគ្នាធ្វើដំណើរមករមណីយដ្ឋាន Snow Mountain Ranch រដ្ឋ Colorado ជារៀងរាល់ឆ្នាំដើម្បីជួយធ្វើម្ហូប និងរៀបចំកម្មវិធីវប្បធម៌ផ្សេងៗជូនកុមារកំព្រាកម្ពុជាដែលត្រូវបានពលរដ្ឋអាមេរិកាំងសុំយកមកចិញ្ចឹម។
លោក មាស នី បន្ថែមទៀតថា បញ្ញវន្តខ្លះ ដែលធ្លាប់ចូលរួមវិភាគបញ្ហាសង្គមនិងនយោបាយម្ដងម្កាលតាមប្រព័ន្ធផ្សព្វផ្សាយ ក៏លែងហ៊ានធ្វើការវិភាគតទៅទៀតដែរ។
ព័ត៌មានផ្សេងទៀត