គណបក្សនយោបាយមួយចំនួនបានជំរុញឱ្យស្ថាប័នរៀបចំការបោះឆ្នោតរៀបចំវេទិកាជជែកដេញដោលនៅតាមឃុំសង្កាត់ជាសាធារណៈរវាងបេក្ខជនឈរឈ្មោះជាមេឃុំចៅសង្កាត់ មកពីគ្រប់គណបក្សទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋអាចសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានជួបពិភាក្សាគ្នាយ៉ាងយូរ ក្នុងពេលដែលមេដឹកនាំបក្សប្រឆាំងទៅសម្តែងមរណទុក្ខទៅកាន់បងប្រុសរបស់លោក ហ៊ុន សែន។ អ្នកតាមដានយល់ថានេះជាការវិវឌ្ឍវិជ្ជមានមួយ និងចង់ឃើញការផ្សះផ្សាជាតិក្នុងពេលខាងមុខ។
លោក ហ៊ុន ណេង ជាអ្នកនយោបាយជើងចាស់មួយរូប ធ្លាប់កាន់មុខតំណែងជាអភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តស្វាយរៀង។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមក មន្រ្តីគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋមួយចំនួន។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការផ្តល់ប្រាក់នេះជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាការទិញទឹកចិត្តឡើយ។
នេះជាសវនាការលើកទី១៤ហើយក្នុងការសាកសួរ កញ្ញា សេង ធារី និងសកម្មជនផ្សងទៀត គិតចាប់តាំងពីការបើកសវនាការកាលពីខែមករា ឆ្នាំ២០២១។
មេដឹកនាំឬតំណាងគណបក្សនយោបាយមួយចំនួន បានបង្ហាញពីបញ្ហាប្រឈមជាច្រើនរបស់សកម្មជននយោបាយ រួមមានការរារាំង ការបំភិតបំភ័យនៅតាមមូលដ្ឋាន និងការបង្កការរំខានរបស់អាជ្ញាធរមូលដ្ឋានមិនឱ្យលើកស្លាកគណបក្សជាដើម។
លោក អេង ស្រូយ ឱ្យដឹងថា ករណីទះកំផ្លៀងលោកកើតឡើងកាលពីថ្ងៃទី ២២ខែមេសាឆ្នាំ២០២២ នៅក្នុងបន្ទប់សាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូ ដែលមានសមាជិកប្រជុំក្នុងនោះចំនួន៨នាក់។
អង្គការសង្គមស៊ីវិល និងសកម្មជនបានធ្វើយុទ្ធនាការទាមទារឱ្យក្រសួងពាក់ព័ន្ធបង្កើតគណៈកម្មការស៊ើបអង្កេត និងស្វែងរកមុខជនបង្កដែលនៅពីក្រោយឃាតកម្មលោក ឈុត វុទ្ធី។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យប្រជាពលរដ្ឋលែងពាក់ម៉ាស់នៅតាមទីសាធារណៈ ប៉ុន្តែលោកជំរុញឱ្យសាធារណជនទូទៅទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។
ក្រុមអង្គការសង្គមស៊ីវិលបានធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់សកម្មជនព្រៃឈើល្បីល្បាញម្នាក់គឺ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់កាលពី១០ឆ្នាំមុន នៅពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា ក្រសួងរកឃើញមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួនមិនបានបម្រើសេវាដល់ប្រជាពលរដ្ឋឱ្យបានពេញលេញ ឬគ្រប់២៤ម៉ោងក្នុងមួយថ្ងៃទេ ហើយបានជំរុញឱ្យមន្ទីរសុខាភិបាលទាំងអស់តាមដានត្រួតពិនិត្យបញ្ហានេះ ដើម្បីធានាការផ្តល់សេវាសុខាភិបាល២៤ម៉ោងដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា លោកចង់ឃើញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មួយ ដែលមិនមានអំពើហិង្សា ហើយប្រជាពលរដ្ឋអាចបោះឆ្នោតបានដោយសេរី និងជ្រើសរើសគណបក្សណាដែលខ្លួនពេញចិត្ត។
ក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែកែប្រែនិងបើកលម្ហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយឱ្យល្អប្រសើរជាមុនសិន ដើម្បីទាញយកការទុកចិត្តពីបណ្តាប្រទេសលោកសេរី និងបង្កើតទំនាក់ទំនងការបរទេស និងផលប្រយោជន៍ផ្សេងទៀត។
ខណៈពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់ ប្រជាពលរដ្ឋត្រូវបានក្រើនរំឭកឱ្យបន្តការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការពារខ្លួន និងត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទ្រង់ទ្រាយធំកើតឡើង។
ព្រឹទ្ធសភាកម្ពុជាកំពុងត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលនឹងរួមចំណែកក្នុងការធានាទីផ្សារកសិកម្មរបស់កម្ពុជាទៅក្រៅប្រទេស។
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងស្នើឱ្យមានការធានាបរិយាកាសល្អមុនការបោះឆ្នោត និងបញ្ឈប់ការយាយីផ្នែកនយោបាយលើសកម្មជនរបស់ខ្លួន។
អតីតអ្នកយកព័ត៌មានឱ្យទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារលោក ទ្រី សុផល ចាត់ទុកបណ្តឹងពីបទចោរកម្មប្រឆាំងនឹងលោកថា មានឫសគល់ចេញពីគំនុំចាស់ផ្ទាល់ខ្លួនជាមួយនឹងមន្ត្រីតុលាការម្នាក់នៅក្នុងខេត្តនេះ ពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឈូសឆាយដីព្រៃរដ្ឋ ក្នុងស្រុកគូលែនកាលពីឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៤ ខែមេសា ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា។
គណបក្សភ្លើងទៀនក៏បានរាយការណ៍ថាសកម្មជនគណបក្សជាច្រើននាក់ទៀត រងការបំភិតបំភ័យគ្រប់រូបភាពពីមន្ត្រីមូលដ្ឋាន ជាពិសេសមេភូមិមេឃុំ។
ព័ត៌មានផ្សេងទៀត