សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យកងកម្លាំងអាវុធហត្ថចាប់ខ្លួនលោកសាស្ត្រាចារ្យ លន់ បូរី ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី១៨ ខែសីហា ដែលវីអូអេទទួលបាន។
ក្នុងពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាមួយកម្មករក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែសីហា រដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់។
ក្រុមកូដករដែលបន្តធ្វើកូដកម្មទាំងនោះលើកឡើងថា ពួកគេនឹងបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍នេះ រហូតទទួលបានដំណោះស្រាយពេញលេញ។
ស្របពេលដែលតម្លៃនៃការលក់ចេញជ្រូកចុះថោក កសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែរថា ការធ្លាក់ចុះតម្លៃនេះកាន់តែធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងថា ការចំណាយទៅលើការចិញ្ចឹមច្រើនជាងចំណូល ខណៈតម្លៃចំណី ព្រមទាំងប្រេងសាំង និងទំនិញផ្សេងទៀតក៏កំពុងឡើងថ្លៃ។
ខណៈរដ្ឋាភិបាលជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នកការពារសិទ្ធិកម្មករស្នើឱ្យដំឡើងប្រាក់ខែគោលចាប់ពី២២០ដុល្លារឡើងទៅក្នុងមួយខែ នៅឆ្នាំ២០២៤ខាងមុខ ដើម្បីបំពេញតម្រូវការរបស់កម្មករក្នុងជីវភាពរស់នៅ ស្របពេលតម្លៃទំនិញលើទីផ្សារបន្តឡើងថ្លៃ។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាបានចេញផ្សាយរបាយការណ៍មួយស្តីពីហានិភ័យបំណុល ដោយរកឃើញថា អ្នកខ្ចីប្រាក់ភាគច្រើនគឺជាប់ជំពាក់បំណុលច្រើនលើសលប់។ នេះជាការស្ទង់មតិមួយដែលធ្វើឡើងតាមផ្ទះជាង៧០០ខ្នងនៅក្នុងខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២២។
អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងថា ពួកគេនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្ថែមថា ការតែងតាំងនេះជាការ«ផ្គូផ្គង»របស់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មី ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាដែលកើតចេញពីការបោះឆ្នោត និងជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានរៀបចំឱ្យកូនៗរបស់រដ្ឋមន្រ្តីក្នុងគណបក្សកាន់អំណាចឡើងកាន់តំណែងជាអភិបាលខេត្ត និងអភិបាលរងមួយចំនួន ក្នុងនោះមានខេត្តសៀមរាប ស្វាយរៀង និងបន្ទាយមានជ័យជាដើម។
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីនេះគឺជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
ប្រជាសហគមន៍ដែលបានរងការចោទប្រកាន់ផ្សេងៗពីអាជ្ញាធរបានទាមទារឱ្យរដ្ឋាភិបាលអាណត្តិថ្មីជួយរកដំណោះស្រាយដល់ពួកគាត់ឱ្យបានឆាប់។ អ្នកការពារសិទ្ធិមនុស្សសង្កេតឃើញថា ទំនាស់នេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដូច្នេះប្រមុខរដ្ឋាភិបាលថ្មីគួររកយន្តការជាក់លាក់មួយដើម្បីដោះស្រាយបញ្ចប់រឿងនេះ។
ក្នុងករណីរំដោះអ្នកទោសជាជនជាតិចិនម្នាក់នៅខេត្តសៀមរាប អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃចន្ទនេះ។ ការណ៍នេះនាំឱ្យចំនួនជនសង្ស័យក្នុងករណីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងនោះកើនដល់៨នាក់។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់វីអូអេថា មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចចាប់បានក្រុមអ្នកពាក់ព័ន្ធចំនួន ៦ នាក់ ហើយសមត្ថកិច្ចកំពុងតែបន្តស៊ើបអង្កេតទៀត។
ខណៈតម្លៃប្រេងសាំងនិងទំនិញផ្សេងៗនៅតែបន្តឡើងថ្លៃ ហើយការចាយវាយរបស់កម្មកររោងចក្រកាន់តែមានការកើនឡើង សហជីពជំរុញឱ្យមានការដំឡើងប្រាក់ខែគោលសម្រាប់កម្មករ ចន្លោះ ពី ២៥០ ទៅ ៣០០ ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគេ។
នៅក្នុងការប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ កាលពីរសៀលថ្ងៃអង្គារ តុលាការក៏បានបង្គាប់សកម្មជនដីធ្លីទាំង១០នាក់សងជំងឺចិត្តរួមគ្នាចំនួន៤០លានរៀលឱ្យទៅលោក ហេង ហ៊ុយ ដែលគេស្គាល់ថាជាឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកោះកុង និងជាឧត្តមសេនីយ៍ពាក់ផ្កាយ២នៅក្រសួងមហាផ្ទៃ។
ពលរដ្ឋឥណ្ឌូណេស៊ីចំនួន៤១នាក់ត្រូវបានស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាជួយសម្រួលត្រទ្បប់ទៅប្រទេសពួកគេវិញពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ខណៈអាជ្ញាធរកម្ពុជាបញ្ជាក់ថា ពលរដ្ឋឥណ្ឌូណេស៊ីទាំងនោះបានចូលមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ហើយបដិសេធថា គ្មានករណីជួញដូរមនុស្ស ឬបោកបញ្ឆោតតាមអនឡាញនោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់ ស្របពេលដែលចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោកស្រី ឃួន សុដារី បច្ចុប្បន្នមានតួនាទីជាអនុប្រធានទី ២ នៃរដ្ឋសភា ហើយក៏ជាស្រ្តីទី ១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា។ លោកស្រីមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែលោកស្រីបានក្លាយជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល តាំងពីអាណត្តិទី ២ ក្នុងឆ្នាំ ១៩៩៨ មក។
អ្នកលក់អង្កររូបនេះបន្តថា ភាគច្រើនអង្ករនៅតាមទីផ្សារជាពិសេសក្នុងរាជធានីភ្នំពេញមានការឡើងថ្លៃពីមួយកម្រិតទៅមួយកម្រិត ប៉ុន្តែអ្នកស្រីថា បើតម្លៃស្រូវរបស់កសិករវិញហាក់ចុះថោកទៅវិញ។
ព័ត៌មានផ្សេងទៀត