លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសហៅកាត់ថា UNHCR នាទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ខែមីនានេះ។ លោកស្រីប្រាប់អ្នកសារព័ត៌មានថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរជាងទស្សនកិច្ចរបស់លោកស្រីលើកមុន៕