ពលរដ្ឋបុរីកីឡាស្នើឲ្យប្រេសិតពិសេសសហប្រជាជាតិខាងសិទ្ធិមនុស្សជួយរកដំណោះស្រាយ
អ្នកតំណាងប្រជាពលរដ្ឋចំនួន១៥គ្រួសាររស់នៅប្លុកបុរីកីឡា ដែលមិនទាន់បានទទួលសំណងនៅឡើយ បានដាក់ញត្តិជូនអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្ទាល់ ដើម្បីសុំឲ្យការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួយរកដំណោះស្រាយបញ្ហាផ្ទះសម្បែងឲ្យពួកគេ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីភ្នំពេញ