លោក ប៉ូច រាសី គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើនយោបាយអាមេរិក និងសហគមន៍ខ្មែរអាមេរិកាំង។
ថ្មីៗនេះ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi បានប្រកាសបើកការស៊ើបអង្កេតដកតំណែងប្រធានាធិបតី Donald Trump ជាផ្លូវការ បន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញការសម្ងាត់អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតី
«ប្រសិនបើរដ្ឋាភិបាលគិតថាខ្លួនបានធ្វើកិច្ចការល្អប្រសើរហើយ វាមានសារៈសំខាន់ក្នុងការឱ្យស្ថាប័នផ្សេងៗទៀត ត្រួតពិនិត្យមើលលើការងារនោះ ដើម្បីឱ្យពួកគេអាចវាយតម្លៃដោយឥតលម្អៀងថា តើរដ្ឋាភិបាលសម្រេចបានសមិទ្ធផលទាំងនោះបានដោយរបៀបណា»។
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជា នឹងបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី មិនបានទទួលដីកាចាប់ខ្លួនលោក សម រង្ស៊ី ពីប្រទេសកម្ពុជាទេ។
ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក (World Refugee Day) ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី២០ ខែមិថុនា លោក គួជ មាលីវ បានចែករំលែករូបថតដ៏កម្រមួយចំនួនដែលបង្ហាញពីទិដ្ឋភាពខ្លះៗនៃការរស់នៅរបស់ជនភៀសខ្លួនខ្មែរជាច្រើននាក់ នៅជំរំ Minh Tan 1 ក្នុងប្រទេសវៀតណាម។
លោក ប៉ូច រាសី នៃ VOA បានផ្តិតយករូបភាពនៃ «ទិវារំលឹកវិញ្ញាណក្ខន្ធកងទ័ពអាមេរិកាំង» នៅឯទីក្រុង New York សហរដ្ឋអាមេរិក។
ទិវាគោរពវិញ្ញាណក្ខន្ធមន្រ្តីប៉ូលិសអាមេរិកាំងចំនួន ៣៧១នាក់ ដែលបាត់បង់ជីវិតក្នុងបេសកកម្ម ពីខែឧសភាឆ្នាំ២០១៨ មកទល់ខែឧសភា ឆ្នាំ២០១៩។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកទើបតែបានដាក់ចេញរបាយការណ៍ ៤៤៨ទំព័ររបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller (ម៉លឡឺ) ស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។ របាយការណ៍នៃការស៊ើបអង្កេតមានរយៈពេល ២២ខែរបស់ FBI នេះ ត្រូវបានធ្វើឡើងដើម្បីស្វែងរកភស្ត
កិច្ចពិភាក្សា VOA Khmer អំពីកិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ដែលទើបតែបញ្ចប់នៅក្រុងហាណូយប្រទេសវៀតណាម។ កំណត់សម្គាល់៖ វីដេអូនេះត្រូវបានថតតាម Facebook Live។
បេក្ខជនដែលទទួលបានការតែងតាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនិងពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។
កម្មវិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានា និងខ្មែរកាណាដា នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងបុរីញូវយ៉ក បានធ្វើឡើងនៅថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
«ពីដំបូងគេថា អាមេរិក មិនឲ្យចូលស្រុក។ ឥឡូវខ្ញុំមកដល់អាមេរិក។ អាមេរិកវាស់ដីឲ្យដើរ ពិតជាត្រឹមត្រូវ ព្រោះខ្ញុំអត់ដើរទៅផ្លូវណាផ្សេងក្រៅពីផ្លូវពីព្រលានយន្តហោះមកអូតែល ពីអូតែលចូលអ.ស.ប. ប៉ុណ្ណឹងតើ»។
ដោយសារតែគ្មានបេក្ខជនប្រជែងពីគណបក្សសាធារណរដ្ឋ លោក មុំ រ៉ាឌី នឹងបន្តតំណែងតំណាងរាស្ត្ររបស់លោកក្នុងអាណត្តិទី៣ ក្រោយពីការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ ដោយស្វ័យប្រវត្តិ។
លោក Kenneth Wollack ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI នេះ បានថ្លែងប្រាប់ VOA ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង «បង្ក្រាបសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ហើយបានរំលាយគណបក្សនយោបាយមួយ ដែលតំណាងឲ្យប្រជាជនពាក់កណ្ដាលប្រទេស» គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយនៅចុងឆ្នាំ២០១៧។
នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឆ្នាំ២០១៨នេះ ពលរដ្ឋខ្មែរមួយចំនួន បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំដោយនាំគ្នាលេងល្បែងប្រជាប្រិយ ដើរទស្សនាប្រាង្គប្រាសាទ និងរាំកំសាន្តជាដើម។ លោក ប៉ូច រាសី នៃVOA បានចុះទៅផ្តិតយករូបភាពនេះដោយផ្ទាល់នៅខេត្តសៀមរាប៕
កម្មវិធីសុំកូនចិញ្ចឹមរវាងអាមេរិកនិងកម្ពុជា ត្រូវបានព្យួរលែងដំណើរការចាប់តាំងពីឆ្នាំ២០០១មក។ រហូតមកដល់ពេលនេះ ក្រុមគ្រួសារអាមេរិកាំង ដែលបានយកកូនខ្មែរទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក បានចោទជាសំណួរថាតើហេតុអ្វី បានជាកម្មវិធីនេះ នៅតែមិនអាចបន្តឡើងវិញបាន នៅពេលដែលឪពុកម្ដាយអាមេរិកាំង នៅតែចង់បានកូនខ្មែរច្រើនទៀតទៅចិញ្ចឹមនោះ។
អ្នករៀបចំកម្មវិធីបោះជំរំនិងឪពុកម្ដាយអាមេរិកាំងទាំងនេះ និយាយថា វាមានសារៈសំខាន់ណាស់ក្នុងការឱ្យឲ្យកូនចិញ្ចឹមរបស់ពួកគេ ស្គាល់ពីអត្តសញ្ញាណនិងឫសគល់នៃប្រទេសកំណើតរបស់ពួកគេ។
ពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មនៅមុខស្ថានទូតស.រ.អា.នៅរដ្ឋធានីម៉ានីល ប្រឆាំងនឹងទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីស.រ.អា. Donald Trump មកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១និងកិច្ចប្រជុំអាស៊ានអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅដើមសប្តាហ៏ក្រោយ។
ព័ត៌មានផ្សេងទៀត