ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់​ចែក​រំលែក​រូបថត​ដ៏​កម្រ​ពី​ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​វៀតណាម

លោក គួជ មាលីវ គឺជា​ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ទៅ​រស់នៅ​ក្នុង​ជំរំ Minh Tan 1 ឬ​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ជំរំ 979A នៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ ១៩៧៩។ មុន​របប​ខ្មែរ​ក្រហម​ចូល​កាន់កាប់​ប្រទេស លោក មាលីវ គឺជា​និស្សិត​ខាង​ឱសថសាស្ត្រ​នៅ​មហា​វិទ្យាល័យ​វត្ត​ភ្នំ និង​និស្សិត​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ ឈ្មោះ Michelet។

នៅជំរំ Minh Tan 1 លោក មាលីវ បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសដល់ជនភៀសខ្លួនខ្មែរដទៃទៀត។ ក្រោយពីបានរស់នៅជំរំនេះបានរយៈពេល ១០ឆ្នាំ លោក គួជ មាលីវ និងក្រុមគ្រួសារ បានទទួលសិទ្ធិធ្វើអន្តោប្រវេសន៍ទៅរស់នៅក្នុងទីក្រុង Montreal ប្រទេសកាណាដា។

លោក គួជ មាលីវ បានឲ្យដឹងថា ជំរំនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម ដោយមានក្រុមប្រឹក្សាភិបាលគ្រប់គ្រងជាជនភៀសខ្លួនខ្មែរ ដែលមើលការខុសត្រូវលើដំណើរការប្រចាំថ្ងៃក្នុងជំរំ ហើយរាយការណ៍ជូនរដ្ឋាភិបាលវៀតណាម។ លោកបានបន្ថែមថា នៅជំរំនេះ ជនភៀសខ្លួនខ្មែរភាគច្រើនទទួលបានសេរីភាពក្នុងការធ្វើដំណើរ បើធៀបនឹងជនភៀសខ្លួនខ្មែរដទៃទៀត ដែលរស់នៅក្នុងជំរំជនភៀសខ្លួននៃប្រទេសថៃ។

ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក (World Refugee Day) ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី២០ ខែមិថុនា លោក គួជ មាលីវ បានចែករំលែករូបថតដ៏កម្រមួយចំនួនដែលបង្ហាញពីទិដ្ឋភាពខ្លះៗនៃការរស់នៅរបស់ជនភៀសខ្លួនខ្មែរជាច្រើននាក់ នៅជំរំ Minh Tan 1 ក្នុងប្រទេសវៀតណាម៕

XS
SM
MD
LG