លោក ប៉ូច រាសី គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើនយោបាយអាមេរិក និងសហគមន៍ខ្មែរអាមេរិកាំង។
ក្រុមតំណាងបាតុករពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក បានធ្វើបាតុកម្មនៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅថ្ងែសុក្រ ទី២២ ខែកញ្ញា ដើម្បីទាមទារឲ្យលោកអគ្គលេខាធិការអ.ស.ប ជួយដោះស្រាយបញ្ហានៅកម្ពុជា ទាក់ទងនឹងការបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប្រឆាំងនឹងក្រុមជំទាស់ ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវ នៅឆ្នាំ២០១៨ខាងមុខ ហើយនឹងផ្តល់សេរីភាពព័ត៌មានឡើងវិញ។
នេះជា ការជួបជុំគ្នាលើកចុងក្រោយជាផ្លូវការដោយសារពួកគាត់ធំពេញវ័យអស់ហើយ ហើយពុំមានកូនកំព្រាថ្មីតាំងពីឆ្នាំ២០០១រហូតមកទល់នឹងពេលនេះ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមកពីរដ្ឋផ្សេងៗនាំគ្នាធ្វើដំណើរមករមណីយដ្ឋាន Snow Mountain Ranch រដ្ឋ Colorado ជារៀងរាល់ឆ្នាំដើម្បីជួយធ្វើម្ហូប និងរៀបចំកម្មវិធីវប្បធម៌ផ្សេងៗជូនកុមារកំព្រាកម្ពុជាដែលត្រូវបានពលរដ្ឋអាមេរិកាំងសុំយកមកចិញ្ចឹម។
នៅថ្ងៃទី៤កក្កដានេះ ស.រ.អាប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេស ក៏ដូចជានៅរដ្ឋធានីវ៉ាស៊ីនតោនដែរ។ ជារៀងរាល់ឆ្នាំពលរដ្ឋអាមេរិកាំងប្រារព្ធពិធីបុណ្យនេះ ដោយមានការដង្ហែរក្បួន ការប្រគុំតន្ត្រី និង ការបាញ់កាំជ្រួចនៅពេលយប់។
សមាជិកព្រឹទ្ធសភាទាំង៧នាក់ ថ្លែងថា ពួកគេសរសេរលិខិតនោះក្នុងនាមជាមិត្តរបស់កម្ពុជា ដែលចង់ឲ្យមានការទាក់ទងគ្នាយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ប៉ុន្តែមានការបារម្ភអំពីចលាចលក្នុងវិស័យសង្គម និងនយោបាយក្នុងប្រទេសកម្ពុជា។
លោក ប៉ូច រាសី និង នាង ស្រេង លក្ខិណា នៃ VOA បានផ្សាយលទ្ធផលនៃការបោះឆ្នោតនៅតាមរដ្ឋមួយចំនួនផ្ទាល់តាមបណ្តាញ Facebook នៅរាត្រីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា។
ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដូចគ្នានេះដែរ លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។
លោកវេជ្ជបណ្ឌិតបានផ្តល់ឱវាទមួយចំនួនដើម្បីកាត់បន្ថយការកើតជំងឺភើជូរដែលមានរួមការជៀសវាងអាហារខ្លះដូចជា ម្ហូបចៀន ទឹកបេងប៉ោះ និង ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
នៅថ្ងៃអង្គារទី១ ខែមីនាកន្លងទៅនេះ ប្រជាពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋចំនួនជាងដប់ បានទៅបោះឆ្នោតបឋមរួមដែលជាភាសាអង់គ្លេស ហៅថា Super Tuesday។
ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាននិងអាមេរិកកំពុងប្រព្រឹត្តទៅ ក្រុមបាតុកររាប់រយនាក់បាននាំគ្នាតវ៉ាប្រឆាំងនឹងមេដឹកនាំអាស៊ានមួយចំនួនដោយរួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
EKG អាចបង្ហាញថា តើបេះដូងខ្វះឈាមឬមិនខ្វះ ហើយថែមទាំងអាចដឹងថា តើសរសៃឈាមមួយណាខ្វះឈាមទៀតផង។
លោកវេជ្ជបណ្ឌិតបានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOA សុខភាពប្រចាំខែកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។
អ្នកដឹកនាំរឿងលោក ឆាយ បូរ៉ា ថ្លែងថា អ្នកផលិតភាពយន្តមានតួនាទីយ៉ាងសំខាន់មួយក្នុងការឆ្លុះបង្ហាញពីតថភាពក្នុងសង្គម។
លោកវេជ្ជបណ្ឌិតបានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា៖ «រោគសញ្ញាសំខាន់ជាងគេ គឺការឈឺចាប់ក្នុងទ្រូងដែលប្រៀបបានដូចជាមានថ្មមួយផ្ទាំងធំសង្កត់ពីលើ»។
ក្រុមភេរវកររដ្ឋឥស្លាមបានចេញមុខទទួលខុសត្រូវលើការវាយប្រហារនៅទីក្រុងប៉ារីសលើទីកន្លែងចំនួន៦ នៅទូទាំងរដ្ឋធានីនៃប្រទេសបារាំង ដែលរួមមានភោជនីយដ្ឋានខ្មែរមួយឈ្មោះ Le Petit Cambodge ផងដែរ។
រដ្ឋសភាសហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងវិបត្តិគ្មានមេដឹកនាំ ចំពេលដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងវិបត្តិថវិកាចាយវាយ និងការបិទរដ្ឋាភិបាល នៅខែធ្នូនេះ។
លោក រាសី បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ផ្ទះដែលលោកធ្លាប់រស់នៅ ហើយបានរៀបរាប់អំពីការចងចាំរបស់លោកនៅថ្ងៃដែលលោកត្រូវខ្មែរក្រហមជម្លៀសពីភ្នំពេញ។
ប្រជាពលរដ្ឋកម្ពុជាបង្ហាញក្តីសង្ឃឹមចំពោះឥទ្ធិពលនៃដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ទៅកាន់ប្រទេសកម្ពុជា ដោយលើកឡើងថា កម្មវិធី«ចូរឲ្យក្មេងស្រីទៅរៀន» ដែលលោកស្រីនាំមកជាមួយនោះ នឹងជួយឲ្យក្មេងស្រីនៅកម្ពុជា កាន់តែច្រើនឡើងបានទទួលការអប់រំរហូតដល់កម្រិតខ្ពស់។
ពលរដ្ឋអាមេរិកាំងនាំគ្នាទិញឆ្នោត Powerball ដែលបានឡើងដល់ចំនួន៥០០លានដុល្លារហើយនៅថ្ងៃអង្គារនេះ។ ឆ្នោតនេះ នឹងចេញនៅថ្ងៃពុធនេះ។ លោក ប៉ូច រាសី នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុង Woodbridge រដ្ឋVirginia។
ព័ត៌មានផ្សេងទៀត