សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ លោក សំបូរ មាណ្ណារ៉ា ប្រាប់វីអូអេថា លោកមើលឃើញកត្តាចំនួន៣ ដែលជាបញ្ហាប្រឈមនេះ ទីមួយគឺបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ទីពីរទីផ្សារការងារ និងទីបីគឺការមិនយកចិត្តទុកដាក់អំពីសំណាក់សិស្សផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមួយ ដើម្បីបន្តការសិក្សា។
មន្រ្ដីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយ និងទាមទារឱ្យដោះលែងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
សិស្សានុសិស្សមួយចំនួនដែលប្រឡងបាក់ឌុប ឬថ្នាក់ទី១២ នាថ្ងៃចន្ទនេះ ឱ្យដឹងថា ពួកគេបានត្រៀមខ្លួនចាប់យកមុខវិជ្ជាតាមចំណង់ចំណូលចិត្តសម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ បើទោះមិនប្រាកដថា ទីផ្សារការងារត្រូវការជំនាញអ្វីពិតប្រាកដក៏ដោយ។
យុទ្ធនាការ #ShowMeYourTree ឬមានន័យថា បង្ហាញដើមឈើរបស់អ្នក ដែលធ្វើឡើងពីដើមខែតុលា ដល់ចុងខែវិច្ឆិកានេះ ព្យាយាមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃធម្មជាតិ និងតួនាទីរបស់អ្នកការពារបរិស្ថាន តាមរយៈការបង្កើតមាតិកាក្នុងបណ្តាញសង្គមរបស់អ្នកធ្វើវីដេអូដំណើរកម្សាន្ត
ក្នុងទិវាទីក្រុងពិភពលោកលើកទី៩ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបង ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារដំបូងគេក្នុងចំណោមក្រុងនានានៅកម្ពុជា។
អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀត ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកចំនួន១០ហិកតាបន្ថែមទៀតទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាបច្ចុប្បន្នប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយជំរុញឱ្យបង្កើនការត្រួតពិនិត្យការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងម៉ោងសិក្សា ដែលមិនមានប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនមួយឈ្មោះ Late Cheng Mining Development Co Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានឱ្យដឹងថា គណបក្សនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកលមួយ នាពេលខាងមុខ ដោយនឹងជ្រើសរើសយកគណបក្សនយោបាយអាទិភាពណាមួយដែលស្ថិតក្នុងសម្ពន្ធភាពរបស់ខ្លួន។
ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម ដើម្បីបញ្ចៀសការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចូលក្នុងសហគមន៍។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។