កសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់បានត្អូញត្អែរថា ខ្លួនខាតបង់ថវិកានិងប្រឈមបញ្ហាជំពាក់បំណុលបន្ថែមទៀត ដោយសារខ្វះទឹកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ពួកគេនៅដើមឆ្នាំនេះ។ ពួកគេអះអាងថា មិនបានដឹងមុនថា ខ្វះទឹកសម្រាប់ធ្វើស្រែប្រាំងឡើយ។
យុវជនកម្ពុជា១០នាក់ តំណាងគណបក្សនយោបាយចំនួន៩ បានចូលរួមកម្មវិធីមួយពាក់ព័ន្ធនឹងនយោបាយ នៅប្រទេសជប៉ុន។ កម្មវិធីនេះមានគោលបំណងគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយមានករណីបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី ហើយក្រុមគ្រួសារទាមទាររកយុត្តិធម៌ មន្ទីរពេទ្យនេះបានច្រានចោលការលើកឡើងរបស់ក្រុមគ្រួសារអ្នកស្លាប់។
អាជ្ញាធររាជធានីភ្នំពេញកំពុងបង្កើនការត្រួតពិនិត្យជាតិស្រវឹងនាពេលយប់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអនុវត្តនេះកើតមានក្រោយមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាបន្តបន្ទាប់ និងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្មេងប្រុសអាយុ៣ឆ្នាំរូបនេះត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារកឃើញកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ថា មានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1។
កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ និង ២៩ ខែមករា ឆ្នាំ ២០២៤ ធ្វើឡើងក្រោមប្រធានបទ៖ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលពិភាក្សាអំពីគម្រោងសមិទ្ធផលសំខាន់ ក្រោមការដឹកនាំរបស់ប្រទេសឡាវដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤។
អ្នកតាមដានស្នើឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ ព្រោះថា ការផ្សព្វផ្សាយទាំងនេះជះឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គម។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចស្ដុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ ជនបង្កមានឈ្មោះ នាង សំអូន ជាមន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចុះជួយសង្រ្គោះ និងឃាត់ខ្លួនជនបរទេស ធ្វើឡើងកាលពីសប្តាហ៍មុន ក្រោយសមត្ថកិច្ចកម្ពុជាទទួលបានពាក្យបណ្តឹងតាមប្រព័ន្ធ Hotline ពីជនជាតិបង់ក្លាដែស។ សមត្ថកិច្ចចាប់ខ្លួនជនជាតិបង់ក្លាដែស ២នាក់ ហើយបញ្ជូនទៅតុលាការ ដែលពួកគេត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។
អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៦និង៤០នាទីព្រឹក ហើយការឆេះដំបូងបណ្ដាលមកពីផ្ទុះឧបករណ៍ផ្ទុកសារធាតុគីមីនៅក្នុងរោងចក្រ។ កម្មការិនីម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីនោះបានស្លាប់ ដោយសារតែមិនអាចរត់ចេញទាន់។
ម្តាយរបស់បុរសម្នាក់ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបើករថយន្តបុកគេស្លាប់នៅរាជធានីភ្នំពេញកាលពីខែធ្នូឆ្នាំមុន បានប្តឹងក្រុមគ្រួសារជនរងគ្រោះ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ។ ក្រុមគ្រួសារជនរងគ្រោះដែលមានសមាជិកស្លាប់បង្ហាញការងឿងឆ្ងល់និងអះអាងមិនបានជេរប្រមាថអ្វីនោះទេ។
អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនចំនួន២នាក់ កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹង«ការក្លែងបន្លំឯកសារសាធារណៈ» និងការក្លែងបន្លំឯកសារ។ គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួននេះជារូបភាពគំរាមកំហែងសកម្មជនរបស់គណបក្ស។
ការព្រមានរបស់ក្រសួងមហាផ្ទៃកើតឡើង បន្ទាប់ពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី បានអំពាវនាវឱ្យគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ រួបរួមគ្នាដោយកុំវាយប្រហារគ្នាទៅវិញទៅមក
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងនេះទៅតុលាការទាក់ទងនឹងបទចោទទាំងពីរនោះ ដោយសារតែលោក ខេង យ័ន បានប្រើប្រាស់អំណាច និងតួនាទីដែលជាអភិបាលក្រុងកែប ដើម្បីទទួលបានប្រាក់ក្រៅច្បាប់ពីសេវានគរូបនីយកម្ម សំណង់ និងសូរិយោដី។
រដ្ឋាភិបាលបានសម្រេចដកអភិបាលក្រុងកែបចេញពីតំណែង ហើយបានឃាត់ខ្លួនលោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងការអនុវត្តតួនាទី ដើម្បីទទួលបានអត្ថប្រយោជន៍ខុសច្បាប់។
ការចេញសេចក្តីប្រកាសព័ត៌មានពីសំណាក់ក្រសួងទាំងពីរធ្វើឡើងក្រោយមានការបង្ហោះរូបភាពរបស់យុវជនពីរនាក់ និងយុវតីពីរនាក់ពិសាស្រាបៀរកម្ពុជានៅលើសង្វៀនប្រដាល់ ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BTV។ រូបភាពនៃយុវជនទាំងនេះត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។
តួលេខបឋមនៃករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានជាង៣០០០ករណីដែលកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ អ្នកតាមដានជំរុញឱ្យអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង និងត្រួតពិនិត្យគ្រឿងស្រវឹងជាប្រចាំ។
ការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនៅកម្ពុជារងការរិះគន់ពីអ្នកតាមដានមួយចំនួន ជាពិសេសការបង្ហាញរូបយុវជនពិសាគ្រឿងស្រវឹង និងការពិសាគ្រឿងស្រវឹងត្រូវរង្វាន់ជាដើម។ អ្នកតាមដានជំរុញឱ្យរដ្ឋាភិបាលមានវិធានការកំហិតការផ្សព្វផ្សាយ និងពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងជាដើម។
ភ្ញៀវបរទេសប្រមាណ៨០ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះនៅទាបនៅឡើយ បើធៀបនឹងពេលមុនមានការរាតត្បាតជំងឺកូវីដ១៩។ កម្ពុជាបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងទទួលបានភ្ញៀវទេសចរជនជាតិចិនមកកម្ពុជា ដើម្បីទទួលបានកំណើនភ្ញៀវទេសចរបរទេសបន្ថែមទៀត និងជួយដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។
លោក ស្រ៊ុន ស្រ៊ន សកម្មជនម្នាក់ដែលតែងតែផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានគេវាយនៅវត្តមួយ ក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ។ លោកថ្លែងថា អ្នកវាយរូបលោកបែកក្បាលនោះមិនចង់ឱ្យលោកបន្តផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ព័ត៌មានផ្សេងទៀត