លោក ចាប ចិត្រា គឺជាផលិតករនិងអ្នកយកព័ត៌មានវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ផ្តោតលើភាពច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ញានិម្មិត AI។
អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។
នៅខែសីហានេះ អាមេរិកផ្អាកការបាញ់បង្ហោះសាកល្បងនៃរ៉ុក្កែតសម្រាប់ហោះទៅឋានព្រះច័ន្ទ ខណៈដែលកូរ៉េខាងត្បូងបានបញ្ជូនផ្កាយរណបទៅអង្កេតព្រះច័ន្ទ។ ហើយរូបភាពថ្មីពីកែវយឺត James Webb បង្ហាញទិន្នន័យលម្អិតពីភពព្រហស្បតិ៍។
បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាយ៉ាងទូលំទូលាយដោយសហរដ្ឋអាមេរិកនិងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣០ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ។
រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលឆ្លាក់ឡើងពីថ្មភក់ក្នុងរចនាបថកោះកេរនៃសម័យអង្គរពាក់កណ្តាលទី១នៃសតវត្សទី ១០ នេះ «គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ»។
សារមន្ទីរជាតិដើម្បីសិល្បៈអាស៊ីនៃមជ្ឈមណ្ឌល Smithsonian របស់សហរដ្ឋអាមេរិក កំពុងដាក់តាំងពិពណ៌រូបបដិមាព្រះហិណ្ឌូមួយអង្គ ដែលត្រូវបានឆ្លាក់នៅលើភ្នំរបស់ប្រទេសកម្ពុជាមួយនៅអំឡុងឆ្នាំ ៦០០។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក សុខ ខេមរា នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «ការវាយតម្លៃកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន»។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ប៉ូច រាសី នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «គោលជំហរបស់អាមេរិកក្នុងវិបត្តិអ៊ុយក្រែន».
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង នាំយកសេចក្តីសង្ខេបព័ត៌មាន ការវិភាគរបស់អ្នកជំនាញ ក៏ដូចជាមតិយោបល់និងសំនួររបស់ប្រិយមិត្ត VOA មកពិភាក្សាអំពីជីវប្រវត្តិនិងយុទ្ធសាស្រ្តរបស់លោកប្រធានធិបតី Volodymyr Zelenskyy
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង នៃ VOA ពិភាក្សាពី «គោលបំណង និងមហិច្ចតារបស់លោក Putin»។
មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសឈប់បាញ់គ្នាក្រោយពីជួបលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាវាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រហើយលោកហ៊ុន សែនមិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។ លោកម៉ែន គឹមសេងនិងលោកប
កាលពីថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេស អាហ្វហ្កានីស្ថានឡើងវិញទាំងស្រុង ។ ហើយ ២សប្តាហ៍ក្រោយមក សហរដ្ឋអាមេរិកនិងអង្គការ អូតង់ក៏បានដកទ័ពចេញពី ប្រទេសអាហ្វហ្កានីស្ថានទាំងស្រុងផងដែរ។ ពិភពលោកកំពុងតាមដានសកម្មភាពរបស់ក្រុមតាលីបង់ ដែលនឹងប៉ះពាល់ដល់ពលរដ្ឋអាហ្វហ្កានីស
នៅដើមខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) សហរដ្ឋអាមេរិក បានប្រកាសគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីមួយហៅថា «គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ ឬ Build Back Better World (B3W)» ដើម្បីជួយបណ្តាប្រទេសប្រាក់ចំណូលទាបនិងមធ្យម ឲ្យទប់ទល់នឹង
អស់រយៈពេល ១៤ ឆ្នាំមកហើយ ក្រុមរបាំបុរាណខ្មែរមួយក្រុមនៅភាគខាងជើងប្រទេសកម្ពុជា បានធ្វើឲ្យខ្លួនឯងមានលក្ខណៈប្លែកពីគេ ដោយប្រកាន់ខ្ជាប់នូវទម្លាប់បួងសួងនិងសមាធិប្រចាំថ្ងៃ។ ប៉ុន្តែផលប៉ះពាល់នៃជំងឺកូវីដ១៩ អាចផ្តាច់ជីវភាពរស់នៅនិងអត្តសញ្ញាណសក្ដិសិទ្ធរបស់ក្រុមរបាំមួយនេះ។
លោកស្រី Wendy R. Sherman បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បីបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះចំពោះរដ្ឋបាលលោកប្រធានាធិបតីJoe Biden។ លោកស្រីបញ្ជាក់ថាអាមេរិកចូលរួមពាក់ព័ន្ធជាមួយ
សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានឲ្យអស់នៅត្រឹមខែកញ្ញាខាងមុខគឺចំថ្ងៃខួបលើកទី២០នៃការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិកដោយក្រុមអាល់ ខៃដាកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។ សង្គ្រាមនេះចំណាយអស់ថវិកាចំនួន២លានលានដុល្លារ។ សូមលោកអ្នកទស្សនាការសន្ទនា
អ្នកនាង សាន ស៊ីណា គឺជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរដំបូងបង្អស់ដែលបានទទួលពានរង្វាន់ EMMY សម្រាប់ស្នាដៃគំនូរឌីជីថលពិសេស ឬ Visual Effects ល្អដាច់គេ។
ក្រុមគណៈវិនិច្ឆ័យនៅក្នុងសំណុំរឿងចោទប្រកាន់លោក Derek Chauvin កំពុងពិចារណាថាតើអតីតប៉ូលិសរូបនេះមានកំហុសឬគ្មានកំហុសក្នុងការធ្វើឲ្យស្លាប់លោក Goerge Floyd ក្នុងពេលអន្តរាគមន៍ចាប់លោកកាលពីខែឧសភា ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន ២០ ដុល្លារ។
ក្នុងនាមជាគិលានុបដ្ឋាកអស់រយៈពេល ១៥ឆ្នាំ លោក វ៉ាន់ថាត និយាយថាការរាតត្បាតជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតរបស់លោក។
ព័ត៌មានផ្សេងទៀត