លោក ចាប ចិត្រា គឺជាផលិតករនិងអ្នកយកព័ត៌មានវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ផ្តោតលើភាពច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ញានិម្មិត AI។
ដំណើរអាជីពក្នុងវិស័យវេជ្ជសាស្រ្តរបស់អ្នកស្រី បានចាប់ផ្តើមក្នុងឆ្នាំ១៩៨២ ប៉ុន្តែបានបញ្ចប់នៅពេលដែលជំងឺកូវីដ១៩ បានរាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។
នៅពេលតារាសម្តែងជនជាតិកាណាដាដើមកំណើតខ្មែរ អ្នកនាង Ellen Wong ត្រូវបានជ្រើសរើសឲ្យដើរតួជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី នាងបានប្រើសាវតាជាខ្មែររបស់នាង ដើម្បីបញ្ចុះបញ្ចូលអ្នកផលិតនិងអ្នកនិពន្ធ ឱ្យសរសេរសាច់រឿងលើ់សពីការវាយតម្លៃចរឹតលក្ខណៈទូទៅនៃជនជាតិអាស៊ី ហើយបង្ហា
លោកJoe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី២០ ខែមករា។ ពិធីជាប្រវត្តិសាស្រ្តនេះមិនមានអ្នកចូលរួមច្រើនដូចរាល់ដងទេ ដោយសារតែជំងឺកូវីដ១៩ និងរៀបចំឡើងក្រោមកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹង។
អង្គប្រជុំរួមនៃសភាទាំងពីររបស់សហរដ្ឋអាមេរិកបានរៀបចំឡើងនៅថ្ងៃពុធដើម្បីរាប់លទ្ធផលឆ្នោតរបស់អង្គបោះឆ្នោតតាមរដ្ឋនានាដែលជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី។
បេក្ខជនសមាជិកព្រឹទ្ធសភា ២រូបនៃគណបក្សប្រជាធិបតេយ្យ ត្រូវគេព្យាករណ៍ថានឹងឈ្នះបេក្ខជនគណបក្សសាធារណរដ្ឋ ២រូបក្នុងការបោះឆ្នោតផ្តាច់ព្រ័ត្រ ក្នុងរដ្ឋ Georgia នោះ។ គេរំពឹងថា លោកប្រធានាធិបតីជាប់ឆ្នោតJoe Biden នឹងមានអំណាចទូលំទូលាយក្នុងការសម្រេចកិច្ចការប្រទេសជាតិ
ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការធ្វើបាតុកម្មដោយហិង្សានៅវិមានសភាសហរដ្ឋអាមេរិកថាជា «ការរំលោភបំពានលើការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋបំផុតរបស់ពលរដ្ឋអាមេរិកាំង»។
ក្រោយពីក្រុមអ្នកគាំទ្រនាំគ្នាសម្រុកចូលដោយហិង្សាទៅក្នុងវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារមួយលើ Twitter អំពាវនាវឲ្យពួកគេ«ត្រឡប់ទៅផ្ទះវិញដោយសន្ដិវិធី»។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏មានឥទ្ធិពលរបស់ហុងកុងបីរូបគឺ លោក Joshua Wong អ្នកនាង Agnes Chow និង លោក Ivan Lam ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃពុធទី ២ ខែធ្នូកន្លងទៅនេះ។ អ្នកទាំងបីបានសារភាពទទួលទោសចំពោះបទចោទប្រកាន់ពីការប្រមូលផ្តុំខុសច្បាប់ទាក់ទងនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកើតឡើ
ពីកុមារអន្តោប្រវេសន៍ដែលចូលចិត្តគូររូបនៅលើជញ្ជាំងផ្ទះរបស់គ្រួសារនាង រហូតក្លាយជាអ្នកគូររូបឌីជីថលពិសេស ឬ Visual Effects ឲ្យហូលីវូដដែលឈ្នះពានរង្វាន់ Emmy សិស្បករខ្មែរអាមេរិកាំង សាន ស៊ីណា តំណាងឱ្យភាពជោគជ័យផ្តល់ដោយឱកាសតាមរកក្តីសុបិននៅក្នុងទឹកដីសហរដ្ឋអាមេរិក។
តារាសម្តែងជនជាតិខ្មែរ-កាណាដា Ellen Wong ដែលដើរតួសម្តែងក្នុងភាពយន្តរឿង Scott Pilgrim vs. the World រឿងភាគ The Carrie Diaries និងរឿងភាគ Glow របស់ Netflix បានសម្តែង ជាតួអង្គឯកម្នាក់ដែលមានសាច់រឿងស្រដៀវជីវិតពិតរបស់នាងបំផុត នៅក្នុងខ្សែភាពយន្តថ្មីមួយអំពីប្រទេសកំណើតរបស់នាង។
កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទន្លេមេគង្គក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ បានកាត់បន្ថយអត្រាភាពក្រីក្រ ក៏ប៉ុន្តែក៏បានបង្កើនល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលប្រសិនបើមិនត្រូវបានត្រួតពិនិត្យនិងតាមដានសិក្សាត្រឹមត្រូវ នឹងបង្កអន្តរាយដល់ធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់។ មជ្ឈមណ្ឌលស្រាវជ្រាវ St
លោក បណ្ឌិត អ៊ុង ជិនណារី គឺជាអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងល្បីល្បាញជាអន្តរជាតិម្នាក់ ដែលទើបតែទទួលពានរង្វាន់កិត្តិយសខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរ
ថាមពលពិសេសរបស់កញ្ញា អែម សុវណ្ណារី គឺដៃស្តាំរបស់នាង។ នាងប្រើដៃស្ដាំដើម្បីផ្ដួលគូប្រកួតក្បាច់គុន ហើយនាងក៏ប្រើដៃស្តាំនោះសម្រាប់គូរគំនូរពហុមេឌាផងដែរ។ កីឡាករក្បាច់គុនចម្រុះខ្មែរ-អាមេរិកាំងវ័យ២៧ឆ្នាំរូបនេះ ក៏ជាអ្នកគូររូបដ៏ជោគជ័យម្នាក់ផងដែរ។ នាង ប្រើការប្រកួ
បណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ ឬ American Academy of Arts and Letters បានជ្រើសរើសសមាជិកថ្មីមួយចំនួននៅឆ្នាំ២០២០ ដែលក្នុងនោះរួមមានអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងម្នាក់គឺលោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី។ ការក្លាយជាសមាជិកនៃបណ្ឌិតសភាអាមេរិកាំងនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ
តើកាមេរ៉ាសីតុណ្ហភាព (Thermal Camera) អាចជួយរកអ្នកឆ្លងមេរោគកូរ៉ូណាថ្មី COVID-19 បានដូចម្តេចទៅ?
កូនៗរបស់ជនអន្តោប្រវេសន៍ដែលកើតនៅសហរដ្ឋអាមេរិក ជារឿយៗពិបាកស្វែងយល់ពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ តារាសម្ដែងខ្មែរអាមេរិកាំងម្នាក់កំពុងប្រើសិល្បៈរបស់នាង ដើម្បីសិក្សាស្វែងយល់ពីដើមកំណើតតាមរយៈសាច់រឿងក្នុងប្រវត្តិគ្រួសារផ្ទាល់ខ្លួនរបស់នាង។ លោក ចាប ចិត្រា (Chetra
ម្ហូបខ្មែរ ជារឿយៗមិនសូវមានអន្តរជាតិស្គាល់ដូចម្ហូបថៃនិងវៀតណាម មួយផ្នែកដោយសារប្រវត្តិសាស្ត្រដ៏សោកសៅរបស់ប្រទេសកម្ពុជា។ ប៉ុន្តែចុងភៅខ្មែរម្នាក់កំពុងតែធ្វើការផ្លាស់ប្ដូររឿងនេះ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។
នៅថ្ងៃទី១០ ខែធ្នូនេះ គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាប្រកាសបទចោទប្រកាន់ចំនួនពីរ ដើម្បីប្ដឹងដកតំណែងប្រធានាធិបតីអាមេរិកលោក Donald Trump។ បទចោទប្រកាន់ទីមួយគឺ ការរំលោភអំណាច ដែលចោទថាលោក Trump បានស្នើសុំនិងដាក់សម្ពាធដល់ប្រទេសអ៊ុយក្រែនឲ្យជ្រៀតជ្រែកក្នុងការបោះឆ្ន
ព័ត៌មានផ្សេងទៀត