បទសន្ទនា VOA៖ គណៈវិនិច្ឆ័យពិចារណាក្នុងសំណុំរឿងប៉ូលិសដែលធ្វើឲ្យលោក Goerge Floyd ស្លាប់
ក្រុមគណៈវិនិច្ឆ័យនៅក្នុងសំណុំរឿងចោទប្រកាន់លោក Derek Chauvin កំពុងពិចារណាថាតើអតីតប៉ូលិសរូបនេះមានកំហុសឬគ្មានកំហុសក្នុងការធ្វើឲ្យស្លាប់លោក Goerge Floyd ក្នុងពេលអន្តរាគមន៍ចាប់លោកកាលពីខែឧសភា ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន ២០ ដុល្លារ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា និងលោក ម៉ែន គឹមសេង នៃវីអូអេពិភាក្សាពីចំណុចសំខាន់ៗនៃសវនាការនេះដូចតទៅ៕