ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គូរ​រូប​ខ្មែរ​អាមេរិកាំង​នៅ​ហូលីវូដ​គ្រោង​ជំរុញ​ភាពច្នៃប្រតិដ្ឋ​នៅ​មាតុភូមិ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកនាង សាន ស៊ីណា គឺ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​ទទួល​ពាន​រង្វាន់ EMMY សម្រាប់​ស្នាដៃ​គំនូរ​ឌីជីថល​ពិសេស ឬ Visual Effects ល្អ​ដាច់​គេ។ ពី​កុមារ​អន្តោប្រវេសន៍​ដែល​ចូលចិត្ត​គូរ​រូប​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​គ្រួសារ​នាង រហូត​ក្លាយ​ជា​អ្នក​គូរ​រូប​ឌីជីថល​ពិសេស ឬ Visual Effects ឲ្យ​ហូលីវូដ សិល្បការិនី​វ័យ ៣៩ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California រូបនេះ តំណាង​ឱ្យ​ភាពជោគជ័យ​ផ្តល់​ឲ្យ​ដោយ​ឱកាស​តាម​រក​ក្តី​សុបិន​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ នាង​សង្ឃឹម​ថា​នឹង​នាំយក​ឱកាស​តាម​រក​ក្តី​សុបិន​នេះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​របស់នាង។ លោក ចាប ចិត្រា នៃ VOA បានជួបអ្នកនាង សាន ស៊ីណា នៅ​មុន​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​ជជែក​អំពើ​ដំណើរ​ក្នុង​វិស័យ​ច្នៃប្រតិដ្ឋ និង​គម្រោង​ជួយ​ជំរុញ​សិល្បៈ​ច្នៃប្រតិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​របស់​នាង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG