កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋជាង២០នាក់ តំណាងឲ្យពលរដ្ឋជាង១០០គ្រួសារ នៅឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន Union Development Group (UDG) បានឡើងមកតវ៉ានៅខាងមុខស្ថានទូតចិនប្រចាំកម្ពុជា ដើ
សមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញការបារម្ភថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣លាននាក់។
នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ សិស្សនៃមជ្ឈមណ្ឌលរចនាជនជាតិបែបទំនើប បានតាំងបង្ហាញម៉ូតសំលៀកបំពាក់ច្នៃដោយយុវតីខ្មែរចំនួន ១២រូប ប្រមាណជា ៩០ម៉ូត ដែលជាការច្របាច់បញ្ចូលគ្នារវាងការរចនាបែបខ្មែរ និងលោកខាងលិច។
នៅថ្ងៃសុក្រនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះជាលើកទីពីរលើសំណុំរឿងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប ទាក់ទងនឹងបទចោទប្រកាន់ពីការធ្វើចារកម្មឲ្យរដ្ឋបរទេស។ អ្នកទាំងពីរនៅតែរក្សាក្តីសង្ឃឹមថា ពួកគេនឹងទទួលបានសេរីភាពក្នុងពេលឆាប់ៗ។
នៅតាមការដ្ឋានសំណង់ ក្រុមកម្មករមិនទទួលបានការយកចិត្តទុកដាក់ផ្នែកសុខភាព និងផាសុខភាពសម្រាប់ការរស់នៅរបស់ពួកគេទេ។ របាយការណ៍មួយរបស់សហព័ន្ធសហជីពកម្មករសំណង់បង្ហាញថា កម្មករដែលរស់នៅតាមការដ្ឋានសំណង់ខ្វះទឹកស្អាតប្រើប្រាស់ និងមិនមានបន្ទប់ទឹកគ្រប់គ្រាន់។
អត្រាកំណើនប្រជាជនប្រចាំឆ្នាំធ្លាក់ចុះនេះដោយសារអត្រានៃលទ្ធភាពបង្កើតកូនធ្លាក់ចុះ និងការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាទៅកាន់ប្រទេសផ្សេង។ នេះបើតាមលទ្ធផលបណ្តោះអាសន្នជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩។
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការឈប់សម្រាកប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២០។ អនុក្រឹត្យនេះបានកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួនប្រាំមួយថ្ងៃដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស។
នួន ជា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការកាប់សម្លាប់ និងបណ្តាលឲ្យពលរដ្ឋស្លូតត្រង់ជាង១លាន៧សែននាក់ស្លាប់ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកប្រកាសស្វាគមន៍ការបដិសេធរបស់កម្ពុជាអំពីព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជានោះ នៅថ្ងៃសុក្រនេះ ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាបង្ហាញការសាទរការបង្ហាញជំហររបស់រដ្ឋាភិបាលអាមេរិកនេះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR)រៀបចំ«ការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស»ដើម្បីបង្ហាញការទទួលស្គាល់ចំពោះយុវជនដែលបាន ឬនឹងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
លោកឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា មន្រ្តីរដ្ឋាភិបាលកម្ពុជាគួរប្រើពាក្យពេចន៍ក្នុងនាមប្រទេសមានអរិយធម៌ និងចៀសវាងការប្រើពាក្យពេចន៍ដែលអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការប្រកាសពីចំនួនទឹកប្រាក់ក្នុងការទិញគ្រឿងសព្វាវុធពីបរទេសគឺបង្ហាញពីតម្លាភាពនៃការប្រើប្រាស់ថវិកាជាតិ ប៉ុន្តែលោកថា ការបង្ហាញតែការទិញពីចិនអាចធ្វើឲ្យកម្ពុជាស្ថិតក្នុងរូបភាពកាន់តែលម្អៀងទៅកាន់ចិន។
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
ខណៈដែលសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលមានគោលបំណងដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់របស់កម្ពុជាកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក លោក ហ៊ុន សែន ព្រមានថា ការអនុម័តសេចក្តីស្នើច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ថ្ងៃសុក្រនេះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលជាអ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួនប្រាំរូប បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាបានអំពាវនាវឲ្យអាជ្ញាធរដោះលែងបុរសពីរនាក់ជុំវិញពិធីបុណ្យរំឭកខួបមរណភាពលោក កែម ឡី។
នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីផ្លូវការចំនួនបួនក្រសួងបានបកស្រាយបន្ថែម និងច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលបានរាយការណ៍ថា កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់ស្តីពីការដាក់តាំងមូលដ្ឋានកងទ័ពចិនក្នុងដែនសមុទ្ររាមរបស់កម្ពុជា។
បន្ទាប់ពីប្រមុខរដ្ឋាភិបាល និងក្រុមមន្ត្រីយោធាកម្ពុជាចេញមុខបដិសេធថាមិនមានកិច្ចព្រមព្រៀងសម្ងាត់កម្ពុជាចិនអំពីការដាក់កងទ័ពជើងទឹកចិននៅកម្ពុជា នៅថ្ងៃនេះក្រសួងការពារជាតិចិនចេញមុខច្រានចោលព័ត៌មាននេះ ដោយនិយាយថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម។
បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ដោយបានទម្លាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើលមក មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញការសោកស្តាយ តែបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងបន្ថែមដើម្បីទទួលបានចំណាត់ថ្នាក់ប្រសើរនៅឆ្នាំក្រោយ។
នៅប្រទេសកម្ពុជា សម្ភារៈប្រើប្រាស់ធ្វើពីផ្លាស្ទិច ដូចជាកែវជ័រ ស្បោង និងប្រអប់ធ្វើពីជ័រប្លាស្ទិចជាដើម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយ។
មនុស្សយ៉ាងតិច៥៧នាក់បានស្លាប់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ដោយសារការកាត់ទោសដោយ«តុលាការប្រជាជន»។
ព័ត៌មានផ្សេងទៀត