ភ្នំពេញ —
គណបក្សប្រឆាំងនៅកម្ពុជាអះអាងថាបណ្តាប្រទេសមហាអំណាចសំខាន់ៗចំនួនបីដែលរួមមានសហរដ្ឋអាមេរិក បារាំង និង ប្រទេសអង់គ្លេសបានសន្យាថានឹងជួយជំរុញឱ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យពេញលេញពិតប្រាកដបន្ទាប់ពីបានទទួលញ្ញត្តិដែលមានស្នាមផ្តិតមេដៃប្រជាពលរដ្ឋប្រមាណជាង២លាននាក់ដែលមិនសុខចិត្តនិងលទ្ធផលឆ្នោត។
ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតដែលបានបង្ហាញឱ្យឃើញថាគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតនិងបានដឹកនាំទាំងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាលតែម្នាក់ឯងដែលផ្ទុយនិងកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីសតម្រូវឱ្យមានរដ្ឋាភិបាលពហុបក្ស។
គណបក្សសង្គ្រោះជាតិបានបន្តដឹកនាំធ្វើមហាបាតុកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិជាលើកទីបីបានឈានដល់ថ្ងៃទីពីរហើយនៅថ្ងៃព្រហស្បតិ៍នេះថ្នាក់ដឹកនាំគណបក្សរាប់ទាំងហ្វូងមនុស្សជាច្រើនរាប់ម៉ឺននាក់បានដង្ហែរញត្តិទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក សម រង្ស៊ី មុនពេលដាក់ញត្តិទៅកាន់ស្ថានទូតបារាំងបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតដែលព័ទ្ធជុំជិតដោយក្រុមបាតុករថាប្រទេសបារាំងជាសហប្រធាននៃសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្តីពីកម្ពុជាដូច្នេះប្រទេសបារាំងមានតួនាទីដ៏សំខាន់ជំរុញរដ្ឋាភិបាលកម្ពុជាគោរពនូវកិច្ចព្រមព្រៀងទីក្រុងបារីសនិងគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ក្រោយពីបានដាក់ញ្ញត្តិទៅកាន់ស្ថានទូតបារាំងថាប្រទេសបារាំងបានទាមទារឱ្យប្រទេសកម្ពុជាត្រូវគោរពស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកនិយាយថា៖«គេជំរុញឱ្យមានការចរចារវាងភាគីខ្មែរទាំងអស់ដើម្បីរកដំណោះស្រាយដោយសន្តិវិធីប្រកបដោយយុត្តិធម៌ដូច្នេះជំនួបនេះល្អមែនទែនសូមអរគុណបងប្អូនទាំងអស់ដែលបានធ្វើដំណើរមកជាមួយយើង។យើងនឹងបន្តដំណើរយើងឆ្ពោះទៅស្ថានទូតចក្រក្រភពអង់គ្លេស»។
ប្រទេសបារាំងដែលជាប្រទេសសហប្រធាននៃសន្ធិសញ្ញានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានស្វាគមន៍លទ្ធផលឆ្នោតក៏ប៉ុន្តែបានជំរុញឱ្យគណបក្សឈ្នះឆ្នោតទាំងពីរបន្តការចរចាគ្នាដើម្បីបញ្ចប់វិបត្តិនយោបាយ។
ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដោយមានព្រះសង្ឃខ្មែរកម្ពុជាក្រោមនាំមុខបានបន្តដំណើរពីស្ថានទូតបារាំងឆ្ពោះទៅកាន់ស្ថានទូតអង់គ្លេសនិងសហរដ្ឋអាមេរិកក៏ប៉ុន្តែក្បួនដង្ហែរនេះគ្មានការរារាំងពីកម្លាំងសមត្ថកិច្ចទេពោលគឺបានបញ្ចប់ដោយសន្តិវិធីគ្មានអំពើហិង្សា។
លោក សម រង្ស៊ីនិងលោកកឹម សុខា ក្រោយពីបានដាក់ញ្ញត្តិទៅកាន់ស្ថានទូតអង់គ្លេសបានបន្តទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកបានមកទទួលញ្ញត្តិនៅខាងក្រៅរបងស្ថានទូត។លោក សម រង្ស៊ីប្រធានគណបក្សបានប្រកាសប្រាប់អ្នកកាសែតថាលោកបានដាក់ញត្តិនិងលិខិតដោយឡែកមួយទៀតផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា។
លោកបានបញ្ជាក់ថាលិខិតលោកស្នើសុំឱ្យប្រធានាធិបតីអាមេរិកជំរុញឱ្យមានការគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកនិយាយថា៖«ជំហររបស់សហរដ្ឋអាមេរិកសំខាន់ជាងគេនៅពេលនេះគឺគេទទូចឱ្យមានការស៊ើបអង្កេតឯករាជ្យដើម្បីលាតត្រដាង ការពិតហើយដោះស្រាយភាពមិនប្រក្រតី។យើងថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលមានជំហរដ៏ច្បាស់លាស់ដ៏រឹងមាំហើយដែលជួយឱ្យលទ្ធិប្រជាធិបតេយ្យចាក់ឫស ចាក់គល់ពិតប្រាកដនៅកម្ពុជា»។
ក្រុមបាតុករដែលបានចូលរួមដង្ហែរញ្ញត្តិនៅថ្ងៃព្រហស្បតិ៍នេះមានចំនួនច្រើនរាប់ម៉ឺននាក់ដូចកាលពីថ្ងៃពុធម្សិលមិញ។ក្រុមបាតុករបានស្រែកតាមដងផ្លូវថា៖«ចុះចេញទៅ និងដូរៗ»។
ក្រុមបាតុករខ្លះបានចោទប្រកាន់ថារដ្ឋាភិបាលបច្ចុប្បន្ននេះបានលួចប្លន់ទ្រព្យសម្បត្តិជាតិស្ទើរតែទាំងអស់។
«លក់ដីព្រៃឈើ ដីប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ លួចសន្លឹកឆ្នោតប្រជាពលរដ្ឋ ល្មមហើយ»។
ក្បួនបាតុកម្មក្រោយពីបានដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិក បារាំងនិងអង់គ្លេសបានវិលចូលទីលានប្រជាធិបតេយ្យវិញនិងបន្តកម្មវិធីដូចធម្មតា។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថានៅថ្ងៃសុក្រស្អែកនេះមហាបាតុកម្មនិងដង្ហែរមានលក្ខណៈទ្រង់ទ្រាយធំជាងពីរថ្ងៃកន្លងទៅនេះ។
លោកនិយាយថា៖«ស្អែកដើរជាមួយគ្នាទៀតហើយស្អែកដើរធំម្តងគឺដើរវែង ដើរឆ្ងាយ ដើរច្រើនតែម្តង។ណាបងប្អូនណា សូមមកឱ្យបានច្រើនសូមអរគុណ»។
នៅថ្ងៃសុក្រស្អែកនេះជាថ្ងៃបញ្ចប់ការធ្វើមហាបាតុកម្មលើកទីបីគណបក្សសង្គ្រោះជាតិគ្រោងនឹងយកញត្តិទៅកាន់ស្ថានទូតអូស្ត្រាលី ជប៉ុន រុស្ស៊ី ឥណ្ឌូនេស៊ី និងប្រទេសចិន៕