ភ្នំពេញ —
២២ឆ្នាំគត់ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣នេះក្រុមអ្នកនយោបាយនិងមន្ត្រីអង្គការសង្គមស៊ីវិលបានក្រឡេកមើលទៅក្រោយវិញថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះគួរតែអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដោះស្រាយភាពជាប់គាំងក្នុងជម្លោះនយោបាយក្នុងពេលបច្ចុប្បន្ននេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលគាំទ្រដោយប្រទេសហត្ថលេខីចំនួន១៨បានតម្រូវឲ្យភាគីខ្មែរដែលមានជម្លោះប្រដាប់អាវុធចរចាគ្នាបញ្ចប់ជម្លោះនិងនាំមកសន្តិភាពជូនប្រទេសឡើងវិញ អនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលជួយរៀបចំប្រទេសឡើងវិញ រៀបចំការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញថ្មី ការការពារបូរណភាពទឹកដី អធិបតេយ្យភាពនិងឯករាជ្យភាព និងបង្កើតយន្តការការពារសិទ្ធិមនុស្សជាដើម។
ដោយឡែកនៅក្នុងពេលនេះគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេងគាំទ្រពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ឆ្នាំនេះកំពុងស្ថិតក្នុងជម្លោះនយោបាយមិនចាញ់មិនឈ្នះជុំវិញលទ្ធផលនៃការបោះឆ្នោត។ ខណៈដែលគណបក្សប្រជាជនកម្ពុជាបានបង្កើតរដ្ឋាភិបាលនិងដឹកនាំរដ្ឋសភាជាឯកបក្ស រីឯគណបក្ស សង្គ្រោះជាតិបន្តទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីជិតបីខែមុននេះនិងទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោតនិងការផ្លាស់ប្តូរក្នុងសង្គម។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារំលឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបង្ហាញថាភាគីខ្មែរមានជម្លោះចំនួនបួនភាគីចេះចរចាគ្នាដោយខ្លួនឯងដើម្បីរកដំណោះស្រាយ។
«ស្មារតីនៃកិច្ចព្រមព្រៀងនេះគឺភាគីខ្មែរទាំងបួនទេដែលជាអ្នកយល់ព្រមនាំសន្តិភាពជូនប្រទេសខ្មែរ។ដូច្នេះខ្ញុំសូមអំពាវនាវតាមរយៈស្មារតីនេះឲ្យខ្មែរយើងមើលមកផ្ទៃក្នុងនៃប្រទេសគឺការដូរបានឬដូរមិនបានគឺពឹងផ្អែកលើខ្មែរយើងនេះឯង»។
លោកអ៊ូ វីរៈ ចង់សង្កត់លើការស្វែងរកលទ្ធភាពការជជែកចរចារវាងអ្នកនយោបាយខ្មែរដែលមិនមានអន្តរាគមន៍ពីបរទេស។
ផ្ទុយទៅវិញដោយឈរលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានការគាំទ្រពីសហគមន៍អន្តរជាតិ លោកស្រីធីតា ឃើស នាយិការប្រតិបត្តិនៃអង្គការសីលការ (Silka) យល់ថាមានភាពចាំបាច់ដើម្បីឲ្យសហគមន៍អន្តរជាតិជួយជំរុញការដោះស្រាយនយោបាយនៅកម្ពុជា។
«ដើម្បីដោះស្រាយបញ្ហាទាំងនេះខ្ញុំគិតថាមានតែអញ្ជើញភាគីអន្តរជាតិមកជួយដោះស្រាយហើយខ្មែរយើងទាំងអស់គ្នាត្រូវតែមានស្មារតីទទួលខុសត្រូវ។ យើងត្រូវតែស្តាប់គ្នាទៅវិញទៅមក។ភាគីណានៅក្នុងប្រទេសត្រូវតែមានសំឡេង មានសារៈសំខាន់ដូច្នេះត្រូវតែអង្គុយស្តាប់ដើម្បីឲ្យប្រជាពលរដ្ឋមានសំឡេងដើម្បីធ្វើយ៉ាងណាឲ្យមានការចរចាគ្នា មានការស្រុះស្រួលគ្នា»។
ដោយមិនរាប់បញ្ចូលប្រទេសកម្ពុជាសហគមន៍អន្តរជាតិដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង១៨ប្រទេសរួមមានប្រទេសអូស្តា្រលី ប៊្រុយណេ កាណាដា ចិន វៀតណាម ឡាវ ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា ហ្វ៊ីលីពីន សឹង្ហបុរី ជប៉ុន ម៉ាឡេស៊ី អតីតសហភាពសូវៀត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំងនិងប្រទេសយូហ្គោស្លាវី។
លោកយ៉ែម បុញ្ញឫទ្ធ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យមួយរូបរបស់គណបក្សសង្គ្រោះជាតិមួយរូបយល់ស្របថាការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងជួយផ្តល់ដំណោះស្រាយសម្រាប់ជម្លោះនយោបាយបច្ចុប្បន្ននេះ។
«ខ្ញុំគិតថាយើងអាចអនុវត្តន៍បានបើសិនណាយើងគិតពីផលប្រយោជន៍ជាតិពិតប្រាកដ។ រឿងឯកភាពជាតិពីព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏គេនិយាយពីរឿងអធិបតេយ្យភាព បូរណភាពទឹកដីពេញលេញ ឯករាជ្យនិងឯកភាពជាតិខ្មែរដែរ។ ដូច្នេះយើងអាចយកមកដោះស្រាយបាន»។
យ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងបង្ហាញថាដំណោះស្រាយនានារួមទាំងដំណើរការរដ្ឋាភិបាលនិងរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតកំពុងស្ថិតក្នុងភាពស្របច្បាប់។ ផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ផ្តល់ទឡ្ហីករផ្សេងទៅវិញនិងបានស្នើឲ្យសហគមន៍អន្តរជាតិនិងសហគមន៍ម្ចាស់ជំនួយកុំទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន។ ហើយគណបក្សសង្គ្រោះជាតិបានជ្រើសរើសយកការធ្វើបាតុកម្មសម្រាប់ដាក់ទម្ងន់លើការចរចាររកដំណោះស្រាយ។
លោកជាម យៀប តំណាងរាស្ដ្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលព្រៃវែងនិងជាសមាជិកតាក់តែងរដ្ឋធម្មនុញ្ញក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកជាម យៀប មានប្រសាសន៍ថាលោកនៅមានជំនឿថាអ្នកនយោបាយកម្ពុជានឹងអាចរកច្រកចេញរួច។
«ខ្ញុំមានសុទិដ្ឋិនិយមថាមនុស្សខ្មែរអាចនិយាយខ្មែរស្តាប់គ្នាបាន។ ដូច្នេះយើងទាល់តែយើងគោរពតាមរដ្ឋធម្មនុញ្ញក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានលើកឡើងថាកម្ពុជាចាំបាច់ត្រូវតែយកនូវនយោបាយលទ្ធិប្រជាធិបតេយ្យសេរីនិយម ពហុបក្ស»។
លោកជាម យៀប រំពឹងថាចំណុចអាចត្រូវគ្នានោះល្គឹកណាគណបក្សជំទាស់មានការបន្ទន់ឥរិយាបទបន្តិច។
«បើសិនមានការបត់បែនដើម្បីនិយាយគ្នាទៀតនឹងមិនមានអ្វីទេព្រោះរូបមន្តគណបក្សប្រជាជនជូនហើយ។បើទោទៅខាងនោះងាកចេញមិនងាយបានជួបគ្នាទេ។បើទោទៅខាងនោះទោមកបន្តិចម្តងៗមិនយូរទេ»។
ទោះជាបែបនេះក្តីលោកយ៉ែម ប៉ុញ្ញឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនិយាយថាគណបក្សជំទាស់ត្រូវការឲ្យគណបក្សប្រជាជនកម្ពុជាសន្យាជាក់លាក់និងច្បាស់លាស់ថាការសន្យានានាក្នុងដំណោះស្រាយនយោបាយត្រូវតែធានាថានឹងត្រូវយកទៅអនុវត្តពិតប្រាកដរាប់ទាំងការកែទម្រង់និងការធ្វើឲ្យប្រសើរក្នុងការបោះឆ្នោតរួមទាំងដំណោះស្រាយបញ្ហាប្រទេស៕