បក្សសង្គ្រោះជាតិអំពាវនាវរកជំនួយពីអន្តរជាតិនិងហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព
ខណៈដែលការជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា នៅតែអូសបន្លាយ គណបក្សសង្គ្រោះជាតិ បានងាកទៅរកអង្គការសហប្រជាជាតិនិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យជួយស្វែងរកយុត្តិធម៌ដល់ម្ចាស់ឆ្នោត ដោយស្នើសុំឲ្យស្ថាប័ននិងប្រទេសទាំងនោះ ជួយដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិក្នុងអណត្តិទី៥កាលពីខែកក្កដាកន្លងទៅ។ ការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិនេះ បានធ្វើឡើងចំថ្ងៃរំលឹកខួបលើកទី២២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាតែម្តង។ លោកសាយ មុន្នីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕