ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសសារជាថ្មីថាលោកប្តេជ្ញាទាមទាររហូតដល់មានការផ្លាស់ប្តូរនិងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឱ្យទាល់តែបានក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលនៅតែគ្មានជំនឿទៅលើការអះអាងទាំងនេះទេ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពីបានវិលត្រឡប់ពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកវិញលោក សម រង្ស៊ីបានបញ្ជាក់ជំហរសារជាថ្មីថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរដដែលគឺទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតរហូតទាល់តែមានការផ្លាស់ប្តូរ។
លោកនិយាយថា៖ «យើងត្រូវតែជំរុញឱ្យមានការផ្លាស់ប្តូរឱ្យទាល់តែបានតាមឆន្ទៈប្រជារាស្ត្រខ្មែរ»។
ការផ្លាស់ប្តូរដែលលោក សម រង្ស៊ី លើកយកមកអះអាងនៅពេលនេះបើទោះបីជាលោកមិនបានបញ្ជាក់ថាផ្លាស់ប្តូរនេះអ្វីក៏ដោយក៏ក្រុមអ្នកវិភាគមើលឃើញថាគណបក្សសង្គ្រោះជាតិមានបំណងតែមួយគត់គឺទាមទារឱ្យមានការផ្លាស់ប្តូរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបច្ចុប្បន្ននេះ។
លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាកាលពីដើមខែនេះរយៈពេលចំនួនជាងពីរសប្តាហ៍ទៅបណ្តាប្រទេសមួយចំនួននៃសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដើម្បីស្វះស្វែងរកអន្តរាគមន៍ពីអន្តរជាតិមកធ្វើការគាបសង្កត់និងមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនរាប់ពាន់នាក់បានមកស្វាគមន៍លោកសម រង្ស៊ីនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។
លោក សម រង្ស៊ីមិនបានជិះរថយន្តភ្លាមៗទេ លោកបានដើរចម្ងាយផ្លូវប្រមាណជិត៥០០ម៉ែត្រដោយថ្មើរជើងព្រមទាំងមានប្រជាពលរដ្ឋនៅតាមដងផ្លូវស្រែកស្វាគមន៍។
«ជយោ!ឯកឧត្តមសម រង្ស៊ី! ជយោ!!ៗ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីគ្មានជំនឿថាការទាមទាររបស់គណបក្សសង្គ្រោះជាតិបានសម្រេចទេដោយសារតែរដ្ឋាភិបាលបានតែងតាំងឡើងដោយស្របច្បាប់ទៅតាមរដ្ឋធម្មនុញ្ញ។
លោកនិយាយថា៖ «ខ្ញុំយល់ថា ការទាមទារគឺជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិក៏ប៉ុន្តែការអនុវត្តច្បាប់និងនីតិរដ្ឋគឺកម្ពុជាបានធ្វើផ្ទាល់ខ្លួនឯងរួចទៅហើយតាំងពីរគឺនីតិប្បញ្ញតិគឺសភា ហើយយើងមានរាជរដ្ឋាភិបាលស្របច្បាប់មួយកំពុងតែដំណើរការដោយរលូន»។
គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មទ្រង់ទ្រាយធំជាងលើកមុនៗរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃពុធទី២៣រហូតដល់ថ្ងៃទី២៥ខែតុលានៅទីលានប្រជាធិបតេយ្យ។
ការធ្វើមហាបាតុកម្មលើកនេះគណបក្សសង្គ្រោះជាតិនិងដង្ហែរញត្តិដែលមានស្នាមផ្តិតមេដៃរបស់ប្រជាពលរដ្ឋប្រមាណជាង១លាននាក់ទៅកាន់ស្ថានទូតនានានៅក្នុងទីក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម៌ក្រោយពីការបោះឆ្នោត។
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអនុញ្ញាតឱ្យមានការជួបប្រជុំនៅទីលានប្រជាធិបតេយ្យតែមិនអនុញ្ញាតឱ្យមានការដើរហែក្បួនទេ។ ចំនួនអ្នកចូលរួមក្រសួងមហាផ្ទៃបានអនុញ្ញតឱ្យចូលរួមមួយម៉ឺននាក់តែប៉ុណ្ណោះ៕